ព័ត៌មាន

នាយឧត្ត​ម​សេនីយ៍ មាស សុភា បើក​កិច្ច​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​នៃកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ព្រំដែន​ឆ្នាំ២០១៥.២០១៦ និង​ដាក់ទិស​ដៅអនុវ​ត្ត​ប​ន្ត​សំរាប់ឆ្នាំ២០១៧ រ​វាង​ប​ញ្ជាការ​ដ្ឋាន ក​ង​ទ័ព​ជើង​គោក​នៃខ ភ ម ជាមួយ​ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ការ​ពារ​ព្រំដែន​វៀត​ណាម
នាយកដ្ឋានព័ត៌មាន(១)
665
227
នៅស​ណ្ឋាការ​ភ្នំពេញ​នារ​សៀល​ថ្ងៃទ២៨មិថុនាឆ្នាំ២០១៦នេះមាន​បើក​កិច្ច​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ស្តីពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ព្រំដែន​ប្រ​ចាំឆ្នាំ២០១៥.២០១៦និង​ទិស​ដៅប​ន្ត​ឆ្នាំ២០១៧រ​វាង​ប​ញ្ជាការ​ដ្ឋា​ន​ក​ង​ទ័ព​ជើង​គោក​នៃ ខ.ភ.​ម ជាមួយ​នឹង​ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ការ​ពារ​ព្រំដែន នៃក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ដែល​ពិធីនេះបាន​ប្រ​ព្រឹត្តិទៅស្ថិត​ក្រោមអធិប​តីភាពឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ មាស សុភា អគ្គ​មេប​ញ្ជាការ​រ​ង​និង​ជាមេប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោក​នៃ ខ ភ ម និងឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ ហ្វាង សួន​ជៀន ស​មាជិក​គ​ណៈក​ម្មាធិការ​ម​ជ្ឈឹម​ប​ក្ស​កុម្មុនីស​វៀត​ណាម​និង​ជាមេប​ញ្ជាការ​ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ការ​ពារ​ព្រំដែន​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម។ ​
អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំនាពេល​នោះគេស​ង្កេត​ឃើញ​មាន​ភាគីក​ម្ពុជា មានឯកឧត្ត​មអស់លោក​ជា មេ​ប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក ឯកឧត្ត​មអស់លោក​ជាមេប​ញ្ជាការ មេប​ញ្ជាការ​ង​យោធ​ភូមិភាគ​ទី១ ទី២ ទី៣ យោធ​ភូមិភាគ​ពិសេស និង​ប​ណ្តាខេត្ត​មួយ​ចំនួន​ទៀត​ចំណុះឲ្យ​ក​ង​ទ័ព​ជើង​គោគ​នៃ ខ ភ ម  ក្នុង​ការ​បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​នៃកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទៅតាម​កិច្ច​ព្រ​ម​ព្រៀង​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិនៃប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជានិង​វៀត​ណាម ។ គួរ​ប​ញ្ជាក់ថាៈ កិច្ច​ប្រ​ជុំទ្វេភាគីដែល​រៀប​ចំឡើង​ដោយ​ប​ញ្ជា​ការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោក​សំរាប់ឆ្នាំនេះគឺដើម្បីបូក​ស​រុប​ល​ទ្ធ​ផ​ល​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ឆ្នាំ២០១៥ ២០១៦ និង​ដាក់នូវ​ទិស​ដៅ សំរាប់អនុវ​ត្ត​ន៍ប​ន្ត​ឆ្នាំ២០១៧រ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា វៀត​ណាម ពិសេស​រ​វាងអង្គ​ភាព​ក​ង​ការ​ពារ​ព្រំដែន​គោក ក​ង​ទ័ព​ជើង​គោក​នៃ ខ ភ ម និង​ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ការ​ពារ​ព្រំដែន​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម  និង​ប​ណ្តាអង្គ​ភាព​ពាក់ព័ន្ធ​រ​ប​ស់ ខ ភ ម ថាតើ​ក្នុង​ប​ណ្តាឆ្នាំក​ន្ល​ង​ម​ក​នេះ ភាគីនៃស្ថាប័ន្ត​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​បាន​បំពេញ​តួនាទីភារ​កិច្ច​នៃ​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិការ​រ​វាង​ក​ង​ទ័ព ប្រ​ទេស​ទាំង​ពីរ​ស្រ​ប​ទៅតាម​កិច្ច​ព្រ​ម​ព្រៀង មាន​ការ​រីក​ច​ម្រើន​បាន​ដ​ល់កំរិត​ណា ហើយ​នូវ​មានអ្វីដែល​ជាចំណុច​ខ្វះខាត​ដែល​ត្រូវ​បំពេញ​សំរាប់ឆ្នាំខាង​មុខ​ទៀត។ 
កិច្ច​ប្រ​ជុំក៍បាន​ពិភាក្សាផ្លាស់ប្តូរ​យោប​ល់គ្នាទៅវិញ​ទៅម​ក​យ៉ាង​ល្អិន​ល្អន់ ដោយ​ផ្តោត​យ៉ាង​សំខាន់​ទៅ​លើ​ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ធ្វើយ៉ាង​ណាប​ង្កើន​ស​ក​ម្ម​ភាព​ក្នុង​ការ​ព​ង្រឹង​ព​ង្រីក​ទំនាក់ទំន​ង​ឲ្យ​កាន់តែជិត​ស្និទ្ធ​រ​វាង​ក​ង​ទ័ព​ទាំពីរ​ក​ម្ពុជា វៀត​ណាម ក្នុង​ការ​រួម​គ្នាក​សាង​តំប​ន់ព្រំដែន​នៃប្រ​ទេស​ទាំង​ពីរឲ្យ​ក្លាយ​ជា​ព្រំដែន​ស​ន្តិភាព ​និង​មាន​ការអភិវ​ឌ្ឍ​ន៍រីក​ច​ម្រើន ។ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ ហ្វាង សួន​ជៀន មេ​ប​ញ្ជា​ការ​ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ការ​ពារ​ព្រំដែន​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​បាន​មាន​ប្រ​សាស​ន៍ក្នុង​កិច្ច​ប្រ​ជុំដោយ​បាន​គូស​ប​ញ្ជាក់អំពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ដ៍ល្អរ​វាង​ក​ង​ទ័ព​ទាំង​ពីរ​វៀត​ណាម ក​ម្ពុជា ក្នុង​ការ​រួម​គ្នា​ក​សាង​នូវ​ចំណ​ង​សាម​គ្គីភាព មិត្ត​ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​ប​ស់ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ ពិសេស​រ​វាង​ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ការ​ពារ​ព្រំដែន​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ជាមួយ​និង​ក​ង​ក​ម្លាំង​ការ​ពារ​ព្រំដែន​នៃប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោគ​នៃ ខ ភ ម ដែល​រ​ហូត​ម​ក​ដ​ល់ពេល​នេះភាគី​យើង​ទាំង​ពីរ​បាន​អនុវ​ត្ត​​ទ​ទួល​ល​ទ្ធ​ផ​ល​យ៉ាង​ល្អប្រ​សើរ ។ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ ហ្វាង សួន​ជៀន បាន​គូ​ស​ប​ញ្ជាក់​ទៀត​ថាៈ ក្នុង​ឆ្នាំ២០១៥ ២០១៦នេះភាគី​យើង​ទាំង​ពីរ​បានអនុវ​ត្ត​យ៉ាង​ល្អទៅតាម​កិច្ច​ព្រ​ម​ព្រៀង​នៃ​អនុ​សារ​ណៈ​រ​ប​ស់រ​ដ្ឋាភិបាល​យើង​ទាំង​ពីរ ក្រ​សួង​ការ​ពារ​ជាតិវៀត​ណាម​និង​ក​ម្ពុជា ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ការ​ពារ​ព្រំដែន​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម បាន​ចុះហ​ត្ថ​លេខាលើកំណ​ត់ហេតុទ​ទួល​យ​កអង្គ​ភាព​ក​ង​ការ​ពារ​ព្រំដែន​ក​ង​ទ័ព​ជើង​គោក​នៃ ខ ភ ម និង​ប​ណ្តាយោធ​ភូមិភាគ នៃ ខ ភ ម ក​ម្ពុជា ក្នុង​ការ​ជួយ​​ឧប​ត្ថ​ម្ភ​គ្នាដោយ​បាន​ផ្លាស់ប្តូរ​ប្រ​តិភូគ្នាគ្រ​ប់លំដាប់ថ្នាក់រ​ប​ស់យោធ​ភូមិភាគ​និង​ខេត្ត​ក្រុង​រ​ប​ស់វៀត​ណាម​ក្នុង​ការ​ច​ង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​ប​ណ្តា អង្គ​ភាព​មួយ​ចំនួន​រ​ប​ស់ក​ម្ពុជា តាម​រ​យៈនៃការ​ផ្លាស់​ប្តូរ​ទ​ស្ស​ន​កិច្ច​គ្នាទៅវិញ​ទៅម​ក​ប្រ​ក​ប​ដោយ​ភាព​ផ្លែផ្កាតាម​ល​ក្ខ័ន្ត ល​ក្ខ​ណៈប្រ​វ​ត្តិសាស្ត្រ ត្រូវ​បាន​ប​ន្ត​ព​ង្រឹង​ព​ង្រីក​បាន​យ៉ាង​ល្អក្នុង​ការ​រ​ក្សាបាន​នូវ​ព្រំដែន​ស​ន្តិភាព មិត្ត​ភាព​ស្ថេរ​ភាព កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិការ​និង​ការអភិវ​ឌ្ឍ​ន៍តំប​ន់ព្រំដែន​រីក​ច​ម្រើន ។ ភាគីទាំង​ពីរ​បាន​ប​ង្កើន​កិច្ច​ស​ហ​ការ​រ​វាង​ក​ម្លាំង​ទាំង​ពីរ​ភាគី​រ​ប​ស់​ខ្លួន​ក្នុង​ការ​ក្តាប់នូវ​រាល់ស​ភាព​ការ​ណ៍ ផ្លាស់ប្តូរ​ម​តិយោប​ល់ ដោះស្រាយ​វីន្និឆ័យ​និង​ផ្ត​ល់ព​ត៌មាន​ពី​គ្នា​ទៅ​វិញ​ទៅម​ក​ក្នុង​ការ​ប្រ​ឆាំង​គ្រ​ប់ប​ទ​ល្មើស​ជ្រៀត​ចូល​ព្រំដែន ការ​ឆ្ល​ង​ដែន​ខុស​ច្បាប់ ការ​ជួញ​ដូ​គ្រឿង​​ញៀន​និង​ប​ទ​ល្មើស​ផ្សេងៗទៀត ដោយ​យើង​រ​ក្សាបាន​និង​រួម​គ្នាប​ង្ក្រាប​បាន​យ៉ាង​ទាន់ពេល​វេលា ។ជាង​នេះទៀត​ភាគីទាំង​ពីរ​បាន​ប​ង្កើន​ស​ក​ម្ម​ភាព​ក្នុង​ការ​ល្បាត​រួម​ដើម្បីទ​ប់ស្កាត់ បាន​ទាន់ពេល​វេលានូវ​គ្រ​ប់ក​រ​ណីដែល​កើត​មាន​ឡើង​ពាក់ព័ន្ធ​ដ​ល់ស​ន្តិសុខ​តាម​ព្រំដែន​គោក​ព្រំដែន​ស​មុទ្រ​ ដើម្បីប​ង្ក​គ្រ​ប់​ល​ក្ខ​ណ​ស​ម្ប​ត្តិដ​ល់ការ​ប្រ​ក​ប​រ​ប​រ​រ​ក​ស៊ីនៃប្រ​ជាជ​ន​ប្រ​ទេស​យើង​ទាំង​ពីរឲ្យ​មាន​ល​ក្ខ​ណៈល្អប្រ​សើរ ។
ឯកឧត្ត​ម​មេប​ញ្ជាការ​ក​ង​ទ័ព​ការ​ពារ​ព្រំដែន​វៀត​ណាម​ក៍បាន​ថ្លែង​នូវ​ការអរ​គុណ​ចំពោះភាគីក​ម្ពុជាដែល​ក្នុង​រ​យៈកាល​ក​ន្ល​ង​ម​ក​បាន​ប​ង្កើន​កិច្ច​ស​ហ​ការ​ក្នុង​ការ​ជួយ​រុក​រ​ក​នូវអដ្ឋិធាតុទាហាន​បាត់ខ្លួន​វៀត​ណាម​នៅក​ម្ពុជាបាន​ធ្វើមាតុភូមិនិវ​ត្ត​ន៍ម​ក​វៀត​ណាម​វិញ ។ ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ មាស សុភា ជំនួស​មុខ​ឲ្យ​ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ​នៃ ខ ភ ម ពិសេស​ក​ង​ទ័ព​ជើង​គោក​បាន​សំដែង​នូវ​ការអរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះឯកឧត្ត​ម​មេប​ញ្ជាការ​ក​ង​ទ័ព​ការ​ពារ​ព្រំដែន​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ចំពោះការ​ជួយឧប​ត្ថ​ម្ភ​ទាំង​ស្មារ​តីនិង​សំភារៈ ថ​វិកាពីភាគីមិត្ត​ដ​ល់ ខ ភ ម ពិសេស​ដ​ល់​​ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោក​ក​ម្ពុជារ​ហូត​ម​ក ។ ឯកឧត្ត​ម មាស សុភា បាន​ប​ញ្ជាក់ជូន​ក្នុង​កិច្ច​ប្រ​ជុំ​ថាៈ ឯកឧត្ត​មឯក​ភាព​ចំពោះលើខ្លឹម​សារ​រ​បាយ​ការ​ណ៍និង​កំណ​ត់ហេតុរួម​ទាំង​ការ​លើក​ឡើង​វាយ​តំលៃ​ចំពោះ​ការ​ស​ន្និដ្ឋាន​ស​ភាព​ការ​ណ៍រ​ប​ស់ភាគីមេប​ញ្ជាការ​ក​ង​ទ័ព​ការ​ពារ​ព្រំដែន​វៀត​ណាម ហើយ​ភាគី​ក​ម្ពុជានឹង​ប​ន្ត​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការឲ្យ​កាន់តែជិត​ស្និទ្ធ​ជាមួយ​គ្រ​ប់អង្គ​ភាព​តាម​ព្រំដែន​នៃ​​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា វៀត​ណាម​ក្នុង​ការ​ក​សាង​ខ្សែប​ន្ទាត់ព្រំដែន​ស​ន្តិភាព មិត្ត​ភាព​និង​ការអភិ​វ​ឌ្ឍ​ន៍​រីក​ច​ម្រើន ។ ឯកឧត្ត​ម មាស សុភា ស​ង្ឃឹម​យ៉ាង​មុត​មាំថា ឆ្ល​ង​តាម​ល​ទ្ធ​ផ​ល​នៃកិច្ច​ប្រ​ជុំនាលើនេះភាគី​យើង​​​ទាំង​ពីរ និង​កាន់តែស​ម្រេច​បាន​ជោគ​ជ័យ​ក្នុង​ការ​ព​ង្រឹង​ព​ង្រីក​ចំណ​ង​ទាក់ទ​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​រ​វាង​ក​ង​ទ័ព​យើង​ទាំង​ពីរ​កាន់តែរឹង​មាំនិង​រីក​ច​ម្រើន ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ