ព័ត៌មាន

ឯកឧត្ត​ម គ​ន់ គីម ប្រ​ជុំការ​ងារអតីត​យុទ្ធ​ជ​ន​ភូមិភាគ​ពិសេស
នាយកដ្ឋានព័ត៌មាន(១)
654
230

កាល​ពីថ្ងៃទី០២ខែក​ក្ក​ដាឆ្នាំ២០១៦ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម អគ្គ​មេប​ញ្ជាការ​រ​ង​នាយ​សេនាធិការ​ចំរុះនៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​និង​ជាអគ្គ​លេខាធិការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាបានអញ្ជើញ​ជាអធិប​តីភាព​នៅក្នុង​កិច្ច​ប្រ​ជុំបូក​ស​រុប​វាយ​ត​ម្លៃអំពីស​ក​ម្ម​ភាព​នៃការអនុវ​ត្ត​ភារ​កិច្ចអតីត​យុទ្ធ​ជ​ន​ក​ម្ពុជានៅយោធ​ភូមិភាគ​ពិសេស។កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត្តិទៅនៅទីប​ញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ពិសេស​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខ​ណ្ឌ​ដ​ង្កោរាជាធានីភ្នំពេញ​ដោយ​មាន​ការ​ចូល​រួម​ពីឯកឧត្ត​មអស់លោក​ជាស​មាជិក​គ​ណៈក​ម្មាធិការ​ក​ណ្តាល​ស​មាគ​ម​ប្រ​ធាន​និងអនុប្រ​ធាន​គ​ណៈក​ម្មាធិការ​ស​មាគ​ម​ថ្នាក់រាជ​ធានីភ្នំពេញ​ខេត្ត​ក​ណ្តាល​ខេត្ត​កំព​ង់ឆ្នាំង​និង​យោធ​ភូមិភាគ​ពិសេស​ជាច្រើន​រូប​ទៀត។
យោង​តាម​សេច​ក្តីរាយ​ការ​ណ៏រ​ប​ស់ស​មាគ​ម​ថ្នាក់រាជ​ធានីនិង​ខេត្ត​នីមួយៗបាន​លើក​ឡើង​ពីការ​យ​ក​ចិត្ត​ទុក​ដាក់បំពេញ​ភារ​កិច្ច​តាមអនុសាស​ន៏ទាំង១៤ចំណុច​រ​ប​ស់ស​ម្តេច អគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន ប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជានៅក្នុង​ការ​ស​ម្រេច​ការ​ងារ​ធំៗរួម​មាន៖ការ​បើក​ផ្ត​ល់ប្រាក់បេឡាម​រ​ណៈជូន​គ្រួសារ​ស​ពអតីត​យុទ្ធ​ជ​ន ការ​ចុះជួប​សួរ​សុខ​ទុក្ខ​ស​មាជិក​នៅមូល​ដ្ឋាន​ការ​ចុះជួយ​សាង​ស​ង់លំនៅដ្ឋាន​ជូន​គ្រួសារ​ស​មាជិកអតីត​យុទ្ជ​ជ​ន​និង​ការ​គៀង​គ​រ​រ​ក​មូល​និធិដើម្បីទ្រ​ទ្រ​ង់ដ​ល់ស​មាគ​ម​ជាដើម។
មាន​ប្រ​សាស​ន៏នាឱកាស​នោះនាយឧត្ត​ម​សេនីយ៏ គ​ន់ គីម បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះស្មារ​តីពុះពារ​រ​ប​ស់ថ្នាក់ដឹក​នាំគ្រ​ប់ថ្នាក់ដែល​បាន​ធ្វើឲ្យ​ប​ង​ប្អូនអតីត​យុទ្ធ​ជ​ន​និង​គ្រួសារ មាន​ភាព​ក​ក់ក្តៅនិង​មាន​ការ​ជឿជាក់លើការ​ដឹក​នាំរ​ប​ស់ស​មាគ​ម​តាម​រ​យៈនៃការ​ដោះស្រាយ​សំណូម​ព​រ​និង​ការ​បើក​ប្រាក់គោល​រ​ប​ប​ផ្សេងៗបាន​ទាន់ពេល​វេលា។ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម បាន​ផ្តាំផ្ញើដ​ល់ថ្នាក់ដឹក​នាំគ្រ​ប់ថ្នាក់ពិសេសអតីត​យុទ្ធ​ក្នុង​រាជ​ធានីភ្នំពេញ​ខេត្ត​ក​ណ្តាល​កំព​ង់ឆ្នាំង​ទ​ន្ទឹម​នឹង​ល​ទ្ធ​ផ​ល​ដែល​យើង​ធ្វើបាន​ក​ន្ល​ង​ម​ក​ត្រូវ​ជ​ម្រុញ​ការ​យ​ក​ចិត្ត​ទុក​ដាក់ដ​ល់ការ​ធ្វើប​ច្ចុប្ប​ន្ន​ភាព​និង​គ្រ​ប់គ្រ​ង​ស​មាជិកអតីត​យុទ្ធ​ជ​ន​ក្នុង​មូល​ដ្ឋានឲ្យ​កាន់តែសុក្រិត្យ​តាម​ព​ត៌មាន​វិទ្យា។ជាមួយ​នោះត្រូវ​ស​ហ​ការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធអាជ្ញាធ​រ​ដែន​ដីដើម្បីជួយ​ប​ង្ក​ល​ក្ខ​ណៈងាយ​ស្រួល​ដ​ល់ប​ង​ប្អូនអតីត​យុទ្ធ​ជ​ន​មានអទិភាព​ទ​ទួល​បាន​នូវ​សេវាសាធារ​ណៈដូច​ជា៖ការ​ប​ណ្តុះប​ណ្តាល​វិជ្ជាជីវៈការ​ជួយ​សាង​ស​ង់ផ្ទះការ​ប​ង្កើត​មុខ​រ​ប​រ​ការ​ផ្ត​ល់ជំនួយ​ស​ង្គ្រោះប​ន្ទាន់ពេល​មាន​ជ​ម្ងឺ ឬគ្រោះថ្នាក់ផ្សេងៗជាយ​ថាហេតុ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ