ព័ត៌មាន

ឯកឧត្ត​ម​ នាង​ ផាត​ បូក​ស​រុប​ឆ​មាស​ទី១​ និង​ទិស​ដៅ​ឆ​មាស​ទី​២​ សអក​ រាជ​ធានី​ភ្នំពេញ​
នាយកដ្ឋានព័ត៌មាន(១)
672
241
       ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ រាជ​ធានីភ្នំពេញ​ បាន​ប្រារ​ព្ធ​ពិធី​ប្រ​ជុំ​បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ឆ​មាស​ទី១​​ និង​ទិស​ដៅ​ឆ​មាស​ទី២​ ឆ្នាំ​២០១៦​​ នៅ​អគ្គ​ស្ន​ង​ការ​ដ្ឋាន​ន​គ​រ​បាល​ រាជ​ធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី​១៨​ ខែ​ក​ក្ក​ដា នេះ​ស្ថិត​ក្រោម​អធិប​តីភាព​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ នាង​ ផាត​ រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ជា​អគ្គ​លេខា​ធិការ​រ​ង​ នៃ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​។​

      ក្នុង​រ​បាយ​ការ​ណ៍​បូក​ស​រុប​ដែល​អាន​ដោយ​លោក​ ស​ន​ សុផ​ល​ ប្រ​ធាន​ម​ន្ទីរ​ស​ង្គ​ម​កិច្ច​ រាជ​ធានី​ភ្នំពេញ​ និង​ជា​អនុប្រ​ធាន​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​រាជ​ធានី​ភ្នំ​ពេញ បាន​ឲ្យ​ដឹង​ថា​ក្នុង​រ​យៈ​ពេល​៦​ខែ​ ដើម​ឆ្នាំ២០១៦ នេះ​ស​មាគ​ម​បាន​ចុះ​ធ្វើ​ការ​ប្រ​កាស​ទ​ទួល​ស្គាល់​គ​ណៈ​ក​ម្មាធិការ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​នៅ​ខ​ណ្ឌ​ទាំង​១២​ និង​សាខា​ស​ង្កាត់​ចំនួន​៩៦​ ហើយ​ប្រ​ធាន​កិត្តិយ​ស​គ្រ​ប់​ខ​ណ្ឌ​បាន​ចុះ​សួរ​សុខ​ទុក្ខ​ និង​ប្រ​គ​ល់​ថ​វិកា​ម​រ​ណៈ​ស​ង្គ្រោះ​តាម​ខ​ណ្ឌ​នីមួយៗ​។​ ប​ច្ចុប្ប​ន្ន​ស​មាគ​ម​ មាន​ស្ថិតិ​ស​មា​ជិក​ស​រុប​ ៦៥២៧​នាក់​។​

      ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ ជួន​ សុវ​ណ្ណ​ អគ្គ​ស្ន​ង​ការ​រ​ង​ និង​ជា​ស្ន​ង​ការ​ន​គ​រ​បាល​ រាជ​ធានីភ្នំពេញ​ ប្រ​ធាន​​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ រាជ​ធានី​ភ្នំពេញ​ បាន​មាន​ប្រ​សា​ស​ន៍​ឲ្យ​ដឹង​ដែរ​ថា​ស​មាគ​ម​បាន​ទ​ទួល​​សំណុំ​ឯក​សារ​ស្នើសុំ​ថ​វិកា​ចំនួន​​ ៧៧នាក់ ម​ក​ដ​ល់​ពេល​នេះ​បាន​ដោះ​ស្រាយ​ប្រ​គ​ល់​ថ​វិកា​បេឡា​ម​រ​ណៈ​ស​ង្គ្រោះ​​ជូន​រួច​រាល់​​ចំនួន​​៧៧​នាក់​។​ នៅ​ក្នុង​ឆ​មាស​ទី២​នេះ​ស​មាគ​ម​មាន​ផែន​ការ​ធ្វើ​ប​ច្ចុប្ប​ន្ន​ភាព​ទៅ​លើ​ចំនួន​ស​មាជិក​ស​មាគ​ម​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ងាយ​ស្រួល​មាន​ល​ទ្ធ​ភាព​ក្នុង​ការ​ជួយ​ផ្គ​ត់ផ្គ​ង់​ និង​ទំនាក់​ទំន​ង​ដោះ​ស្រាយ​បាន​នូវ​ប​ញ្ហា​ផ្សេងៗ​រ​ប​ស់​ពួក​គាត់​ ហើយ​នឹង​ប​ង្កើត​មូល​និធិ​ស​ប្បុរ​ស​ជ​ន​រ​ប​ស់​ស​មាគ​ម​ ដើម្បី​គៀង​គ​រ​ពី​ស​ប្បុរ​ស​ជ​ន​ម​ក​ទ្រ​ទ្រ​ង់​ដ​ល់​ស​មាគ​ម​ដែល​ប​ច្ចុប្ប​ន្ន​មាន​ថ​វិកា​​ត​ម្ក​ល់​ចំនួន​ជាង​ ៩១​លាន​រៀល​។​

     ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ នាង​ ផាត​ ក្នុង​នាម​ស​ម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រ​ធាន​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​​ក​ម្ពុជា​ និង​ឯកឧត្ត​ម​ អគ្គ​លេខា​ធិការ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ បាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​ និង​​វាយ​ត​ម្លៃ​ខ្ព​ស់​ចំពោះ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ រាជ​ធានីភ្នំពេញ​ ដែល​ក​ន្ល​ង​ម​ក​នេះ​ បាន​ខិត​ខំ​​ប្រឹង​​ប្រែង​បំពេញ​តួ​នាទី​ភារ​កិច្ច​និង​ស​ម្រេច​បាន​នូវ​ស​មិទ្ធ​ផ​ល​ស្នាដៃ​ជា​ច្រើន​លើការ​ជួយ​ដោះស្រាយ​​ការ​​លំបាក​ខ្វះខាត​រ​ប​ស់​ប​ង​ប្អូន​ស​មាជិក​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​រាជ​ធានី​ភ្នំពេញ។​ឯ.ឧ បាន​មាន​ប្រ​សាស​ន៍​ថា​ ក្រោម​ការ​ដឹក​នាំ​រ​ប​ស់​ស​ម្តេច​តេជោ ​ហ៊ុន សែន​ ជា​ស្ថាប​និក​ ដែល​បាន​ផ្តួច​ផ្តើម​ប​ង្កើត​ និង​ធ្វើជា​ប្រ​ធាន​ដឹក​នាំ​ ចំពោះ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​ ប​ង្កើត​ស្មារ​តី​ជួយ​ឧប​ត្ថ​ម្ភ​គ្នា​ទៅ​វិញ​ទៅ​ម​ក​ លើក​ក​ម្ព​ស់​តួនាទី​រ​ប​ស់​អតីត​យុទ្ធ​ជ​ន​ឲ្យ​ស​ក្តិស​ម​ ទៅ​នឹង​គុណ​បំណាច់​ចំពោះ​ជាតិ​ និង​ប្រ​ជាជ​ន​។​ ជាង​នេះ​ទៅទៀត​ ស​ម្តេច​អគ្គ​ម​ហា​សេនា​ប​តីតេ​ជោ​ បាន​ប​ង្កើត​សំណាញ់​​សុវ​ត្ថិភាព​​ស​ង្គ​ម​ប្រ​ក​ប​ដោយ​ចិរ​ភាព ​​ក្នុង​ការ​លើក​ក​ម្ព​ស់​ក​ម្រិត​ជីវ​ភាព​រ​ស់នៅ​រ​ប​ស់​ប​ង​ប្អូន​គ្រួសារ​​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ ដែល​បាន​ផ្ត​ល់ការ​រ​ស់នៅ​ ប្រ​ក​ប​ដោយ​សុខ​ដុម​រ​ម​នា​ជាមួយ​ក្រុម​គ្រួសារ​ និង​ស​ហ​គ​ម​ន៍​ តាម​រ​យៈ​ការ​ប​ណ្តុះ​ប​ណ្តាល​វិជ្ជាជីវៈ​ ការ​ផ្ត​ល់​ដី​ស​ម្ប​ទាន​ស​ង្គ​ម​កិច្ច​ ជួយ​សាង​ស​ង់​​លំនៅដ្ឋាន​ ការ​ផ្ត​ល់​មុខ​រ​ប​រ​ និង​ការ​ជួយ​ដោះស្រាយ​ជីវ​ភាព​រំសាយ​ចូល​និវ​ត្ត​ន៍​ បាត់ប​ង់​ស​ម​ត្ថ​ភាព​ ពិការ​ និង​គ្រួសារ​យុទ្ធ​ជ​ន​ព​លី​ម​រ​ណៈ​។ ជាក់ស្តែង​ទិវា​រំលឹក​គុណអតីត​យុទ្ធ​ជ​ន​ ត្រូវ​បាន​ប្រ​ព្រឹត្ត​​ទៅ​​ជា​រៀង​រាល់ឆ្នាំ​ នៅថ្ងៃទី​២១​ ខែមិថុនា​ ទូទាំង​ប្រ​ទេស​។ ឯ.ឧ​ នាង​ ផាត​ ជំរុញ​និង​លើក​ទឹក​ចិត្ត​​ដ​ល់​​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ រាជ​ធានី​ភ្នំពេញ​ ប​ន្ត​ការ​បំពេញ​តួនាទី​ ភារ​កិច្ច​ដ៏​ល្អរ​ប​ស់​ខ្លួន​ថែម​ទៀត​ ដើម្បី​លើក​ស្ទួយ​កិត្តិយ​ស​ ជីវ​ភាព​រ​ស់​នៅ​ ស​ត្តិ​អារ​ម្ម​ណ៍​រ​ប​ស់​ប​ង​ប្អូន​អតីត​យុទ្ធ​ជ​ន​។

​      ក្នុង​ឱកាស​នោះ ​ឯកឧត្ត​ម​ នាង​ ផាត​ និងឯកឧត្ត​ម​ ជួន​ សុវ​ណ្ណ​ បាន​ប្រ​គ​ល់​ថ​វិកា​បេឡា​ម​រ​ណៈ​ស​ង្គ្រោះ​ជូន​​ដ​ល់​គ្រួសារ​ស​ព​ស​មាជិក​អតីត​យុទ្ធ​ជ​ន​រាជ​ធានី​ភ្នំពេញ​ ចំនួន​១១នាក់​ ក្នុង​ម្នាក់ៗ​ថ​វិកា​ចំនួន០៤​លាន​រៀល៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ