ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ពិធីផ្សព្វផ្សាយអនុសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីអំពីការងារយេនដ័រ ជូននារីកងទ័ពនៅយោធភូមិភាគទី១
នាយកដ្ឋានព័ត៌មាន(១)
678
facebook
twitter
email
នៅទីបញ្ជាការយោធភូមិភាគទី១ មានរៀបចំពិធីផ្សព្វផ្សាយអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីអំពីការងារយេនដ័រ ជូនយុទ្ធនារីយើងចំនួន ១០០នាក់ ក្នុងយោធភូមិភាគទី១ ដែលពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវឧត្តមសេនីយទោ ស៊ុំ សុខា នាយករងមជ្ឈ មណ្ឌលកីឡានៃកងយោធពលខេមរភូមិន្ទ និងជា សមាជិកក្រុមការងារយេនដ័រ ក្រសួងការពារជាតិ ។
លោកជំទាវឧត្តមសេនីយទោលី ស៊ីលេន នាយករងនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានធ្វើបទ
ឧទ្ទេសនាមអំពីសកម្មភាពក្រុមការងារយេនដ័រក្រសួងការពារជាតិ ជាពិសេសសកម្មភាព ចុះជាប់ ក្នុងការពង្រឹងនិង បញ្រ្ជាបយេនដ័រ តាមបណ្តាអង្គភាពកងទ័ព របស់លោកជំទាវឧត្តមសេនីយ៍ឯក ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការ ពារជាតិ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៦តាមរយៈការបញ្ចាំងរូបភាពស្លាយ .។
លោកស្រីវរសេនីយ៍ឯក ខឹម បូណា នាយរងការិយាល័យទី៥ កងទ័ពជើងគោក និងជាប្រធានក្រុមការងារ យេនដ័រ កងទ័ពជើងគោកបានធ្វើបទបង្ហាញអំពីស្ថានភាពការងារយេនដ័រ ក្នុងកងយោធពលខេមរភូមិន្ទ ដែលផ្តោត ជាសំខាន់លើការកសាងធនធានមនុស្សការកសាងសមត្ថភាពជំនាញវិជ្ជាជីវៈ និងបច្ចេកទេសការបំផុសចលនាចូល រួមក្នុងសកម្មភាពសង្គម រួមចំណែកកសាងនិងអភវឌ្ឍន៍ប្រទេសជាតិ។ តាមរយៈការចូលរួមសកម្មភាពខាងលើ នារីកងទ័ពត្រូវបានការយកចិត្តទុកដាក់ ប្រគល់តួនាទី និងឋានន្តរសក្តិ តាមជំនាញសមត្ថភាពដោយបានតែងតាំង ជាៈ ថ្នាក់រដ្ឋលេខាធិការចំនួន ១នាក់ . អនុរដ្ឋលេខាចំនួន ១នាក់ . ថ្នាក់ឧត្តមសេនីយ៍ត្រី ដល់ ឧត្តមសេនីយ៍ឯក ចំនួន ២៣ នាក់ . ថ្នាក់វរសេនីយ៍ត្រី ដល់ វរសេនីយ៍ឯកចំនួន៦៣៥នាក់ . ថ្នាក់នាយចំណង់ ដល់ អនុសេនីយឯក ចំនួន២៤៤៣ នាក់ . ថ្នាក់នាយទាហានរង និង ពលទាហានចំនួន១៦៩៣នាក់។ ទន្ទឹមនិងការអនុវត្តភារកិច្ចស្នូលប្រចាំថ្ងៃរបស់ខ្លួន យុទ្ធនារីយើងត្រូវបានទទួលទំនុកចិត្តយ៉ាងកក់ក្តៅ ដោយត្រូវបានចាត់តាំងចូលរួមក្នុងកងរក្សាសន្តិភាពរបស់អង្គ ការសហប្រជាជាតិក្នុងនោះយុទ្ធនារីយើងចំនួន ១០៤ នាក់បានចេញទៅបំពេញបេសកកម្មអន្តជាតិនៅ សាធារណ រដ្ឋស៊ូដង់ . សូដង់ខាត្បូង . ឆាត . អាហ្រ្វិកកណ្តាល. ស៊ីរី . លីបង់. សាយប្រឹស និង ម៉ាលី ផងដែរ ។
លោកជំទាវឧត្តមសេនីយ៍ទោ ស៊ុំ សុខា បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះបងប្អូន យុទ្ធនារីក្នុងយោធភូមិភាគទី១ ដែលបានពុះពារការលំបាក គ្រោះថ្នាក់ និង ឧបស័គ្គនានា ខិតខំសំរេចរាល់ភារកិច្ចដែល ថ្នាក់លើប្រគល់ឲ្យទទួលបានជោគជ័យត្រចះត្រចង់គួរជាទីមោទនៈ ។ លោកជំទាវបានលើកឡើងអំពីការយកចិត្ត ទុកដាក់ របស់ប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ និង ផ្តល់នូវទំនុកចិត្តដែលមិនអាចកាត់ថ្លៃបានចំពោះសកម្មភាពការងារ យេនដ័រ ដោយបានឯកភាពដាក់ចេញនូវផែនការយុទ្ធសាស្ត្រសំរាប់ឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ដោយផ្តល់ការលើក ទឹកចិត្ត និង ផ្តល់ឱកាសការងារ ដល់នារីគ្រប់រូប ចូលបំរើក្នុងជួរកងយោធពលខេមរភូមិន្ទ និង ត្រូវបានទទួល តួនាទី ឋានន្តរសក្តិ មុខតំណែង ការជូននូវគ្រឿងឥស្សរិយយស ប័ណ្ណសរសើរលិខិតសរសើរ ទៅតាមសមត្ថភាពចំណេះដឹង ជំនាញឯកទេសដូចគ្នានិង បុរសដែរ។ និងជាបណ្តើរៗកាត់បន្ថយគម្លាតយេនដ័រឲ្យកាន់តែតិចទៅរួមចំណែកប្រកប ដោយសមធ៌មការពារ និង កសាងមាតុភូមិកម្ពុជា បានរីកចំរើន សម្បូររុងរឿងជានិច្ច និរន្តរ៍តរៀងទៅ ។
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រជុំពិភាក្សាសេចក្តីព្រាងកំណត់របៀបរបបធ្វើការងារលិខិតស្នាមនៅក្នុងកងយោធពលខេមរភូមិន្ទ
អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ប្រជុំបូកសរុបការងារ៩ខែ ទិសដៅត្រីមាសទី៤
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទិសយោធភូមិភាគទី៥
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ យោធិន នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក
នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី៤
នាយឧត្តមសេនីយ៍ ទៀ សីហា បិទលំហាត់ហ្វឹកហ្វឺនពហុជាតិ លើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក
សេចក្តីប្រកាស
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
កម្មវិធីជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទា...
សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖ ស្តីពីការជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ...
សារជូនពរ
សារលិខិតអបអរសាទរ៖ តាងនាមថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរងទាំងអស់ នៅក្នុងអគ្គនាយកដ្ឋានយោធសេវា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជម្រាបជូន សម្តេច...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះឯកឧត្ត...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ ឯកឧត្...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាប...
វីដេអូ
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានចាប់ផ្តើមធ្វើនៅថ្ងៃទី២២ខែ១១ឆ្នាំ២០២២នៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត