ព័ត៌មាន

ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ នាង​ ផាត​ អប់រំ​ចិត្ត​សាស្ត្រ​ និង​ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ថ្មីៗ​នៅ​សាលា​ការ​ពារ​ព្រំដែន​
នាយកដ្ឋានព័ត៌មាន(១)
654
246
       នៅ​សាលា​ការ​ពារ​ព្រំដែន​ថ្ងៃទី​០១​ ខែសីហា​ ឆ្នាំ​២០១៦​ នេះ​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ នាង​ ផាត​ រ​ដ្ឋ​លេខា​ធិការ​ ក្រ​សួង​ ការ​ពារ​ជាតិ​បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​ពិធី​អប់​រំ​ចិត្ត​សាស្ត្រ​និង​ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៏​ថ្មីៗ​ក្នុង​ប្រ​ទេស​ និង​នៅ​លើ​សាល​ក​លោក​ព្រ​ម​ទាំង​តួនាទី​និង​ភារ​កិច្ច​ខ.ភ.ម​ជូន​ដ​ល់​នាយ​ព​ល​ទាហាន​ ដែល​ជា​សិក្ខា​កាម​ប្រ​មាណ​ ១៦០​នាក់​ ។

      ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍ទោ​ ចាន់​ សារ៉ាន់​ នាយ​ក​រ​ង​ទីចាត់ការ​ព្រំដែន​ និង​ជា​នាយ​ក​សាលា​ការ​ពារ​ព្រំដែន​​បាន​ថ្លែង​សុន្ទ​រ​ក​ថា​ស្វាគ​ម​ន៏​ចំពោះ​គ​ណៈ​ប្រ​តិភូ​ ក្រ​សួង​ការ​ពារ​ជាតិ​ដែល​បាន​ឆ្លៀត​ឱកាស​ដ៏​ម​មាញឹក​ចុះ​ម​ក​អប់រំ​ចិត្ត​សាស្ត្រ​និង​បាន​ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៏​ថ្មីៗ​ក្នុង​ពេល​នេះ​។ ឆ្លៀត​ឱកាស​នោះ​ផ​ង​ដែរ​ ឯកឧត្ត​ម​ ក៏​បាន​លើក​អំពី​ល​ទ្ធ​ផ​ល​នៃ​ការ​ប​ណ្ដុះ​ប​ណ្ដាល​រ​ប​ស់​សាលា​រ​ហូត​ម​ក​ដ​ល់​ពេល​នេះ​ដែល​សាលា​មាន​ភារ​កិច្ច​ហ្វឹក​ហ្វឺន​លើ​ការ​ពារ​ព្រំដែន​ ការ​ងារ​ក​សាង​អង្គ​ភាព​ ប​ង្ក​ប​ង្កើន​ផ​ល​ ចិញ្ចឹម​ស​ត្វ​ និង​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ជា​ដើម​ ។​

      មាន​ប្រ​សាស​ន៏​ទៅ​កាន់​សិក្ខាកាម​ក្នុង​ឱកាស​នោះ​ ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ នាង​ ផាត​ បាន​តាង​នាម​រាជ​រ​ដ្ឋាភិបាល​និង​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជា​ការ​នៃ​ ខ.ភ.ម​ បាន​ធ្វើ​ការ​កោត​ស​រ​សើរ​និង​វាយ​តំលៃ​ខ្ព​ស់​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ ការ​ងារ​ជា​ប្រ​វ​ត្តិសាស្រ្ត​ក្នុង​ភារ​កិច្ច​បំរើ​ជាតិ​ ក​សាង​អង្គ​ភាព ហ្វឹក​ហ្វឺន​កំលាំង​ព្រ​ម​ទាំង​បាន​ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ក​សាង​និង​អភិវ​ឌ្ឍ​ប្រ​ទេសឲ្យ​មាន​ការ​រីក​ចំរើន​រ​ប​ស់​នាយ​ព​ល​ទាហាន​ក្នុង​សាលា​ការ​ពារ​ព្រំដែន​យើង​នៅទី​នេះ​ក​ន្ល​ង​ម​ក​។

​      ក្នុង​ឱកាស​នោះ​ផ​ង​ដែរ​ ឯកឧត្ត​ម​ រ​ដ្ឋ​លេខាធិការ​បាន​ប​ញ្ជាក់​ជូន​ដ​ល់​សិក្ខាកាម​ទាំង​អស់​ឲ្យ​ជ្រាប​ផ​ង​ដែរ​អំពី​ស​ភាព​ការ​ណ៏​ថ្មីៗ​នៅ​លើ​សាក​ល​លោក​មាន​ការ​ប​ត់​ បែន​ ចំរូង​ចំរាស់​​ដែល​ពុំទាន់​ដោះស្រាយ​បាន​ជា​ពិសេស​ការ​ប្រ​កួត​ប្រ​ជែង​ខាង​សេដ្ឋ​កិច្ច​ ពាណិជ្ជ​ក​ម្ម​ និង​វិនិយោគ​។ ការ​ដ​ណ្ដើម​ភូមិសាស្ត្រ​ដែល​សំបូរ​ធ​ន​ធាន​ធ​ម្ម​ជាតិ​ ជំលោះ​ស​ង្គ្រាម​ស៊ី​វិល​ ជំលោះ​ទឹក​ដី​ គំរាម​ដោយ​អំពើ​ភេរ​វ​ក​ម្ម​ ប​ញ្ហា​អាវុធ​នុយ​ក្លេអ៊ែរ​ និង​គ្រោះ​ធ​ម្ម​ជាតិ​ ។​ ល​ ។​ ដែល​បាន​នឹង​កំពុង​កើត​ឡើង​នៅ​ក្នុង​តំប​ន់​អឺរ៉ុប​ តំប​ន់​ម​ជ្ឈឹម​បូព៌ា តំប​ន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​តំប​ន់​អាស៊ីអាគ្នេយ៏​ហើយ​ថ្មីៗ​នេះ​វិប​ត្តិ​នៃ​ការ​ដ​ក​ខ្លួន​រ​ប​ស់​ច​ក្រ​ភ​ព​អង់គ្លេស​ពី​ស​ហ​ភាពអឺរ៉ុប​ ប​ញ្ហា​ប្រ​ទេស​ស៊ីរី​ ទួរ​គី​ ប​ញ្ហា​ជ​ន​ភៀស​ខ្លួន​។ ដោយ​​ឡែក​ស​មាគ​ម​ន៏​អាស៊ាន​កំពុង​ប្រ​ឈ​ម​នឹង​ការ​មាន​ប​ណ្ដាញ​ភេវ​រ​ក​ម្ម​ ការ​ធ្វើ​អន្តោ​ប្រ​វេស​ន៏​ ស​ន្តិ​សុខ​ដែន​ស​មុទ្រ​ ប​ញ្ហា​ស​មុទ្រ​ចិន​ខាង​ត្បូង​ដែល​ជា​ការ​ដ​ណ្ដើម​តួនាទី​រ​ប​ស់​ប្រ​ទេស​ម​ហា​អំណាច​ក្នុង​តំប​ន់​។ ​ចំពោះ​ព្រឹត្តិការ​ក្នុង​ប្រ​ទេស​ក​ម្ពុជា​ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ដែល​មាន​ស​ម្តេច​តេជោ​ ហ៊ុន សែន ជា​ប្រ​មុខ​នៅ​តែ​ប​ន្ត​ការ​រ​ក្សា​នូវ​ស​ន្តិសុខ​ និង​ស្ថេរ​ភាព​ន​យោបាយ​ស​ង្គ​ម​រួម​ជាមួយ​នឹង​ការ​អភិវ​ឌ្ឍ​ន៏​ឥត​ឈ​ប់ឈ​រ​ទោះ​បី​មាន​ជ​ន​ អគ​តិ​មួយ​ចំនួន​មាន​បំណ​ង​បំផ្លាញ​ស​មិទ្ធិផ​ល​ទាំង​នេះ​តាម​រ​យៈ​ធ្វើ​ប​ដិវ​ត្ត​ន៏​ព​ណ៌​ក៏​ដោយ​។ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏​ នាង​ ផាត​ បាន​ប​ញ្ជាក់​ប​ន្ត​ទៀត​ថា​៖តួនាទី​ស្នូល​រ​ប​ស់​ ខ.ភ.ម​ គឺ​មាន​ភារ​កិច្ច​ការ​ពារ​ជាតិ​ សាស​នា​ ព្រះម​ហាក្ស​ត្រ​ និង​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី​ ស​ហ​ការ​ជាមួយ​ស្ថាប័ន​នានាដើម្បី​ចូល​រួម​អភិវ​ឌ្ឍ​ន៏​ប្រ​ទេស ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​អន្ត​រ​ជាតិ​។ ​ខ.ភ.ម​ត្រូវ​ចាំ​បាច់​មាន​ការ​ហ្វឹក​ហ្វឺន​ប​ណ្ដុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ជា​ប្រ​ចាំ​ដើម្បី​ព​ង្រឹង​ស​ម​ត្ថ​ភាព​ការ​ពារ​ព្រំដែន​ ទ​ប់ស្កាត់​ និង​ប​ង្ក្រាប​ឧក្រឹដ្ឋ​ឆ្ល​ង​ដែន​និង​ប្រ​ឆាំង​ អំពើ​ភេរ​វ​ក​ម្ម​នានា។​ ឯកឧត្ត​ម ក៏​បាន​ផ្ដាំផ្ញើរ​ត្រូវ​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដ​ល់​នាយ​និង​ព​ល​ទាហាន​ទាំង​អស់ឲ្យ​ប​ន្ត​ចូល​រួម​ថែរ​ក្សា​ព​ង្រឹង​ស​ន្តិសុខ​សុវ​ត្ថិភាព​រ​បៀប​រៀប​រ​យ​ ស​ណ្តាប់​ធ្នាប់​សាធារ​ណៈ​រួម​ចំណែក​ក​សាង​ភូមិ​ឃុំ​មាន​សុវ​ត្ថិភាព​ ប​ន្ត​ជ​ម្រុញ​លើក​ក​ម្ព​ស់​ការ​ងារ​ហ្វឹក​ហ្វឺន​ប​ណ្តុះ​ប​ណ្តាល​បំប៉ន​ជំនាញ​ផ្សេងៗ​និង​ប​ង្កើន​ការ​យ​ក​ចិត្ត​ទុក​ដាក់​បំផុត​លើ​ការ​ងារ​ស​តិ​អារ​ម្ម​ណ៍​និង​អប់រំ​ចិត្ត​សាស្ត្រ​ផ្ស​ព្វ​ផ្សាយ​ច្បាប់​និង​ប​ទ​ដ្ឋាន​ គ​តិ​ យុត្ត​នានា។​ជ​ម្រុញ​ការ​ងារ​ប​ង្ក​ប​ង្កើន​ផ​ល​រ​ប​ស់​ប​ណ្តា​ក​ង​ឯក​ភាព​ដើម្បី​បំពេញ​ការ​ហូប​ចុក​លើក​ក​ម្ព​ស់​ជីវ​ភាព​រ​ស់នៅ​រ​ប​ស់​ក​ង​ទ័ព​និង​គិត​គូ​ពី​សុខ​មាល​ភាព​រ​ប​ស់​ក​ង​ទ័ព​ឲ្យ​បាន​ល្អ។​ ការ​ចូល​រួម​អនុវ​ត្ត​នូវ​ប្រ​ពៃណីល្អ​និង​គោរ​ព​ល​ក្ខ​ន្ដិកៈ​រ​ប​ស់​ខ្លួន​ជា​ខ.ភ.ម​ ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ប​ន្ថែម​ទៀត​និង​ត្រូវ​ចេះ​ថែរ​ក្សា​ស​ម្ភារៈ​យោធ​បិក្ខា​គ្រឿង​បំពាក់​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ