ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯ.ឧ ចាយ សាំងយុន ប្រជុំបូកសរុបការងារ ខែកក្កដា និងទិសដៅខែសីហា ២០១៦
នាយកដ្ឋានព័ត៌មាន(១)
657
facebook
twitter
email
ក្រសួងការពារជាតិ បានប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារខែកក្កដា និងទិសដៅអនុវត្តខែសីហា ឆ្នាំ២០១៦ ដែលកិច្ចប្រជុំនេះបានប្រព្រឹតទៅនាព្រឹកថ្ងៃទី០៤ ខែសីហានេះ ស្ថិតក្រោមអធិបតីភាព ឯ.ឧ នាយ ឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ។
ក្នុងរបាយការណ៍បូកសរុបបានឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ ខ.ភ.ម បានបន្តធ្វើការកែ សម្រួលពង្រឹងខឿនការពារជាតិនៅតាមតំបន់ព្រំដែន និងបណ្តាកោះមួយចំនួន កែសម្រួលកម្លាំងការពារព្រំ ដែនធ្វើការតាមដានក្តាប់នូវរាល់សភាពការណ៍ប្រែប្រួលនិងធ្វើការល្បាតត្រួតពិនិត្យការពារភូមិសាស្ត្រទទួល ខុសត្រូវរបស់ខ្លួនជាប់ជាប្រចាំ ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដោះ ស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយសន្តិវិធី។ ទន្ទឹមនឹងនេះបានម្ចាស់ការ និងសហការចូលរួមពង្រឹងការអនុវត្ត ច្បាប់កសាងភូមិ-ឃុំមានសុវត្ថិភាព ធ្វើការបង្ការនិងបង្រាបនូវរាល់បទល្មើសគ្រប់ប្រភេទ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារគណៈប្រតិភូជាតិ និងអន្តរជាតិនានា ពិធីបុណ្យផ្សេងៗបានល្អប្រសើរ។
ក្រៅពីអនុវត្តភារកិច្ចចម្បងខាងលើ ខ.ភ.ម បានយកចិត្តទុកដាក់ពង្រឹងការងារហ្វឹកហ្វឺន និងអប់រំចិត្តសាស្ត្រ ការអនុវត្តបែបបទលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ និងគ្រឿងបំពាក់សម្ភារៈបច្ចេកទេស ការងារគ្រប់គ្រងនិងប្រើប្រាស់បណ្តាញទំនាក់ទំនងបញ្ជូនសារ ការងារកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ និងសំណង់នានាគ្រប់ប្រភេទ ព្រមទាំងការងារផ្សេងៗទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
ជាមួយគ្នានេះ អង្គប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់គ្នាប្រកបដោយមានយកចិត្តទុកដាក់ខ្ពស់ទៅលើខ្លឹមសារ របាយការណ៍ បូកសរុបការងារខែកក្កដា និង ទិសដៅ អនុវត្តខែសីហា ឆ្នាំ២០១៦ ដើម្បីបន្តចូលរួមអនុវត្តន៍ ភារកិច្ចអោយទទួលបានលទ្ធផលល្អបន្ថែមទៀត ៕ បន្ទាប់ពីកិច្ចប្រជុំប្រចាំខែ ឯកឧត្តម នាយឧត្តម សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួង ការពារជាតិ បានមានប្រសាសន៍ បញ្ជាក់បន្ថែមលើខ្លឹមសារចំណុចសំខាន់ៗមួយចំនួនទៀតដែលអង្គប្រជុំបានធ្វើការពិភាក្សាបន្ថែមក្នុងនោះរួមមាន ៖ បញ្ហាទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋកន្លងមក ត្រូវបានរកឃើញមូលហេតុថា៖ ដោយសារអង្គភាពមិនទាន់បានចុះបញ្ជីសារពើភ័ណ្ឌរបស់អង្គភាពជាសម្បត្តិរដ្ឋ ។ ទាក់ទងនិងការធ្វើអត្តសញ្ញាណប័ណ្ណ ប្រជាជនកន្លងមក ឯកឧត្តម បានអោយដឹងថា ៖ កងយោធពលខេមរភូមិន្ទបានធ្វើ អត្តសញ្ញាណប័ណ្ណ បានចំនួន ៩០% ហើយ នៅសល់តែចំនួន ជិត ៧ពាន់ នាក់ទៀតប៉ុណ្ណោះ។ ទន្ទឹមនេះក្រសួងការពារជាតិបានជម្រុញឲ្យ ខ.ភ.មទាំងអស់ បន្តទៅធ្វើអត្តសញ្ញាណប័ណ្ណប្រជាជនអោយ បានគ្រប់ៗគ្នា ដើម្បីទៅចូលរួមចុះឈ្មោះបោះឆ្នោត ឲ្យបានទាន់ពេលវេលាដែលគ្រោងនឹង ប្រព្រឹត្តិទៅនៅដើមខែកញ្ញាខាងមុខ។ ឯកឧត្តម ឈុំ សុជាតិ បន្តថា៖ ខភមចូលរួមគាំទ្រគោលនយោបាយ របស់រដ្ឋាភិបាល និង សកម្មភាពរបស់សម្តេច តេជោ ហ៊ុន សែន ក្នុងការចុះមូលដ្ឋាន ។ ក្នុងន័យនេះថ្នាក់ដឹកនាំក្រសួងការពារជាតិ ក៍ត្រូវចុះតាមអង្គភាពកងទ័ពដែលតាមគំរូរបស់សម្តេចតេជោ ដើម្បីតាមដានការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយការពារជាតិ៕
អត្ថបទថ្មីៗ
ប្រតិភូក្រុមការងារអូស្ត្រាលី ទស្សនកិច្ចមហាវិទ្យាល័យភាសា
គណៈប្រតិភូអូស្ត្រាលីទស្សនៈកិច្ចសិក្សានៅសាលានាយទាហានសកម្ម
ក្រុមប្រឹក្សាភិបាល ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃសម្ព័នគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ជាង១០០០នាក់ បានបំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ
អគារប្រចាំការល្បាតរួមជាអំណោយរបស់ កងទ័ពជើងទឹកវៀតណាម ជូនដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម សាងសង់សម្រេចបាន ៩០%
ក្រសួងការពារជាតិកម្ពុជា គ្រោងចាត់បញ្ជូននាយទាហានជំនាញឆ្លើយតបគ្រោះមហន្តរាយ ចំនួន ៤០រូប រួមនិងឧបករណ៍សម្ភារៈសង្គ្រោះបន្ទាន់ ទៅកាន់ប្រទេសឡាវ ដើម្បីចូលរួមសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
ឯកឧត្តម មាស សាវ៉ន គោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ដុក ខែន ជាម្តាយបង្កើត ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ២០២២
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ គណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីក...
សេចក្តីប្រកាសព័ត៌មានៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្...
សេចក្តីប្រកាសព័ត៌មាន៖ អនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រ...
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត...
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯ...
សារថ្វាយព្រះពរ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្តម នា...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត
ក្រសួងការពារជាតិបានរៀបចំដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦