ព័ត៌មាន

ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ជួប ឯកអគ្គ​រ​ដ្ឋ​ទូតអូស្ត្រាលីតែង​តាំង​ថ្មី
នាយកដ្ឋានព័ត៌មាន(១)
642
250
លោក​ជំទាវ អ៊ែន ជឺឡា ខ.ខូ.រែន (Angela Corcoran)ត្រូវ​បាន​រ​ដ្ឋាភិបាល អូស្រ្តាលីតែង​តាំង​ជាឯកអគ្គ​រ​ដ្ឋ​ទូត​ថ្មីប្រ​ចាំនៅក​ម្ពុជា។ នៅក្នុង​ជំនួប​សំដែង​ការ​គួរ​ស​ម​កាល​ពីរ​សៀល​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ឯ. ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិបាន​សំដែង​ការ​ស្វាគ​ម​ន៍ចំពោះលោក​ជំទាវ អ៊ែន ជីឡា ដេល​បានអញ្ជើញ​ម​ក​បំពេញ​បេស​ក​ក​ម្ម​ការ​ទូត​នៅក​ម្ពុជា ដើម្បីប​ន្ត​បំព​ញ​ការ​ងារ​សំខាន់ដែល​ប្រ​ទេស​ទាំង​ពីបាន​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាក​ន្ល​ង​ម​ក។ ឯ. ទៀ បាញ់ បាន​ប​ញ្ជាក់ថាក​ម្ពុជានឹងអូស្ត្រាលីមាន​ទំនាក់ទំន​ង​គ្នាល្អណាស់ហើយ​ក៏មាន​យ​ន្ត​ការ​ជាច្រើន​ដែល​បាន​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាទ​ទួល​បាន​ជោគ​ជ័យ​ជាប​ន្ត​ប​ន្តាប់។ ឯ. ទៀ បាញ់ ក៏បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ប្រ​ទេសអូស្ត្រាលីដែល​បាន​ជួយ​ដ​ល់ ខ.ភ.ម ជាប​ន្ត​ប​ន្ទាប់ក​ន្ល​ង​ម​ក​ជាពិសេស​បាន​ជួយ​ដ​ល់គ​ណៈក​ម្មាការ​ជាតិស​ន្តិសុខ​លំហ​រ​ស​មុទ្រ ដែល​ប​ច្ចុប្ប​ន្ន​នេះបាន​កំពុងអនុវ​ត្ត​ន៍ភារ​កិច្ច​រ​ប​ស់ខ្លួន នៅក្នុង​ទិស​ជួរ​មុខ​នៃដែន​ស​មុទ្រ​សំរេច​បាន​ល​ទ្ធ​ផ​ល​ល្អដោយ​លែក​លើការ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ដ​ល់ ខ.ភ.ម ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អផ​ង​ដែរ។
មាន​ម​តិឆ្លើយ​ត​ប​ម​ក​វិញ​លោក​ជំទាវ អ៊ែន ជីឡា ខ.ខូ.រែន បាន​ប​ញ្ជាក់ថាទំនាក់ទំន​ង​រ​ប​ស់ប្រ​ទេស​ទាំង២ ក​ម្ពុជា.អូស្ត្រាលីគឺមាន​ប្រ​វ​ត្តិតាំង​ពីយូលុង​ណាស់ម​ក​ហើយ ហើយ​ប​ច្ចុប្ប​ន្ន​នេះប្រ​ទេស​ទាំង២បាន​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាធ្វើការ​ងារ​ផ្សេងៗជាច្រើន​ទៀត។ លោក​ជំទាវ​បាន​ប​ញ្ជាក់ថា៖ រ​ហូត​ម​ក​ដ​ល់ឆ្នាំ២០១៦គឺជាខួប​លើក​ទី ២៥ នៃកិច្ច​ព្រ​ម​ព្រៀង​ស​ន្តិភាព​ទីក្រុង​ប៉ារីស​ហើយ​ប្រ​ទេសអូស្ត្រាលីក៏ជាផ្នែក១នៃកិច្ច​ព្រ​ម​ព្រៀង​នេះដែរ។ លោក​ជំទាវ​បាន​ប​ញ្ជាក់ថា ក​ម្ពុជា.អូស្ត្រាលីបាន​ទំនាក់ទំន​ង​ជាមួយ​គ្នាតាំង​ពីយូរ​យារ​ណាស់ម​ក​ហើយ​លើវិស័យ​ការ​ពារ​ជាតិ ហើយអូស្ត្រាលីក៏បាន​ធ្វើការ​ងារ​ជាច្រើន​លើវិស័យ​ការ​ពារ​ជាតិជាមួយ ខ.ភ.ម រ​ប​ស់ក​ម្ពុជា។ លោក​ជំទាវ អ៊ែន ជីឡាបាន​ស​ង្ក​ត់ធ្ង​ន់ថា នៅក្នុង​ក​ម្ម​វិធីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើវិស័យ​ការ​ពារ​ជាតិរ​ប​ស់អូស្ត្រាលីជាមួយ​ក​ម្ពុជាបាន​ផ្តោត​សំខាន់ទៅលើកិច្ច​ប្រ​តិប​ត្តិការ​ថែរ​ក្សាស​ន្តិភាព​ស​ន្តិសុខ​លំហ​រ​ស​មុទ្រ ការ​ប​ណ្តុះប​ណ្តាល​វិជ្ជាជីរៈនិង​ផ្នែក​ប្រ​ឆាំង​ភេរ​វ​ក​ម្ម។ ជាចុង​ក្រោយ​លោក​ជំទាវ​បាន​កោត​ស​រ​សើរ​ដ​ល់ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជាដែល​បាន​ចូល​រួម​ចំនែក​ថែរ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិនាកាល​ក​ន្ល​ង​ម​ក៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ