ព័ត៌មាន

ឯ.ឧ ទៀ បាញ់ ជួបឯ.ឧ រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិឥណ្ឌូនេស៊ី
នាយកដ្ឋានព័ត៌មាន(១)
649
253
ក្នុងឱកាស​បំពេញ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជា ឯ.ឧ នាយឧត្ត​ម​សេនីយ៍ រីយ៉ាមីហ៊្សាដ រីយ៉ាកូដូ(Ryamizard Ryacudu)រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ នៃសាធារ​ណ​រ​ដ្ឋ​ឥណ្ឌូនេស៊ីបានអញ្ជើញ​​ចូល​ជួប​ពិភាក្សាការ​ងារ​និង​ស​ម្តែង​ការ​គួរ​ជាមួយ​នឹងឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជានាព្រឹក​ថ្ងៃទី១០ ខែសីហាឆ្នាំ២០១៦នេះ។
ក្នុងឱកាសអញ្ជើញ​ដ​ល់ទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិឯ.ឧនាយឧត្ត​ម​សេនីយ៍ រីយ៉ាមីហ៊្សាដ រីយ៉ាកូដូ ត្រូវ​បាន​ទ​ទួល​ស្វាគ​ម​ន៍យ៉ាង​ក​ក់ក្តៅពីសំណាក់ឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀ បាញ់, ឯ.ឧនាយឧត្ត​ម​សេនីយ៍ជារ​ដ្ឋ​លេខ​ធិការ​ក្រ​សួង​ការ​ពារ​ជាតិ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ អគ្គ​មេប​ញ្ជាការ​រ​ង​នៃខ.ភ.ម,និងឯកឧត្ត​មអគ្គ​នាយ​កអគ្គ​នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​ក្រ​សួង​ការ​ពារ​ជាតិជាច្រើន​រូប​ទៀត។
នៅក្នុង​កិច្ច​ជំនួប​នោះឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ និង ឯ.ឧ នាយឧត្ត​ម​សេនីយ៍ រីយ៉ាមីហ៊្សាដ រីយ៉ាកូដូ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិឥណ្ឌូនេស៊ី ​ បាន​ធ្វើការ​ផ្លាស់ប្តូរ​នូវ​ទ​ស្ស​នៈគ្នាទៅវិញ​ទៅម​ក អំពីស​ភាព​ការ​ណ៍​ជាតិនិងអន្ត​រ​ជាតិទាំង​នៅក្នុង​តំប​ន់ និង​នៅលើពិភ​ព​លោក​នាពេល​ប​ច្ចុប្ប​ន្ន​និង​ទៅអនាគ​ត ព្រ​ម​នឹង​ការ​ការ​ពារ​ថែរ​ក្សាស​ន្តិភាព​នៅក្នុង​ប្រ​ទេស​ជាតិតំប​ន់និង​លើពិភ​ព​លោក។
ឯ.ឧ ទៀ បាញ់ បាន​ចាត់ទុក​វ​ត្ត​មាន​រ​ប​ស់ឯ.ឧ នាយឧត្ត​ម​សេនីយ៍ រីយ៉ាមីហ៊្សាដ រីយ៉ាកូដូ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិឥណ្ឌូនេស៊ីនៅក​ម្ពុជា​នាពេល​នេះបាន​នាំម​ក​នូវ​ការ​ព​ង្រឹង​ព​ង្រីក​ចំណ​ង​មិត្ត​ភាព​សាម​គ្គីភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទ្វេរ​ឡើង​ថែម​ទៀត​រ​វាង​ក​ង​ទ័ព ក្រ​សួង​ការ​ពារ​ជាតិ​នៃប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជាឥណ្ឌូនេស៊ី ត​ទៅមុខ​ទៀត​។ឯ.ឧ ទៀបាញ់ ក៏បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​និង​ការ​ជួយឧប​ត្ថ​ម្ភ​គាំទ្រ​ដ​ល់ការ​ស្វែង​រ​ក​ស​ន្តិភាព និង​ក​សាងអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិក​ម្ពុជាដោយ​ឡែក​ចំពោះការ​ជួយ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​និង​ស​ម្ភារៈដ​ល់ខ.ភ.ម​នាពេល​ក​ន្ល​ង​ម​ក។
ឯ.ឧ នាយឧត្ត​ម​សេនីយ៍ រីយ៉ាមីហ៊្សាដ រីយ៉ាកូដូ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិឥណ្ឌូនេស៊ី បាន​មាន​ប្រ​សាស​ន៍​ដោយ​បាន​កោត​ស​រ​សើរ​ចំពោះការ​វិវ​ត្ត​ន៍រីក​ច​ម្រើន​រ​ប​ស់ប្រ​ទេស​ក​ម្ពុជានាពេល​ប​ច្ចុប្ប​ន្ន។ឯ.ឧបាន​រំលឹក​ពីអនុស្សាវ​រីយ៍រ​ប​ស់ឯ.ឧដែល​ធ្លាប់បាន​ម​ក​បំពេញ​បេស​ក​ក​ម្ម​ថែរ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​​ខ​ណ្ឌ​អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅប្រ​ទេស​ក​ម្ពុជា ក្នុង​ខេត្ត​កំព​ង់ធំនាស​ម័យអ៊ុក​តាក់ក្នុង​ទ​ស្ស​វ​ត្ស​៩០ផ​ង​ដែរ,ដោយ​ចាត់ទុក​ថាម​ក​ដ​ល់ក​ម្ពុជាដូច​បាន​ម​ក​ដ​ល់ស្រុក​កំណើត​រ​ប​ស់ឯ.ឧអញ្ចឹង​ដែរ។ឯ.ឧ ក៏បាន​ប​ញ្ជាក់​ជំហ​រ​ដ៏​រឹង​មាំ​រ​ប​ស់ឥណ្ឌូនេស៊ីក្នុង​ការ​ធ្វើកិច្ច​ស​ហ្រ​តិប​ត្ត​ការ​ដ៏ល្អជាមួយ​នឹង​ប្រ​ទេស​​​ក​ម្ពុជាហើយ​បាន​ជំរុញឲ្យ​មាន​ការ​ព​ង្រីក​កិច្ច​ស​ហ្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ពឥណ្ឌូនេស៊ីនិង ខ.ភ.មឲ្យ​កាន់តែ​ធំទូលំទូលាយ​ថែម​ទៀត​ដែល​ក​ន្ល​ង​ម​ក​នេះមាន​តែនៅលើផ្នែក​ក​ង​ទ័ព​ជើង​គោក​ប៉ុណ្ណោះ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ