ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯ.ឧ ទៀ បាញ់ ទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរី
នាយកដ្ឋានព័ត៌មាន(១)
641
facebook
twitter
email
ឯ.ឧ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតិឲ្យឯ.ឧ ម៉ៃខើល តាន់ (Micheal Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីទើបនឹងតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកឧត្តមសេនីយ៍ត្រី អេហ្វីដ ហ្វុក (Afed Fox) អនុព័ន្ធយោធាសិង្ហបុរី ប្រចាំកម្ពុជាត្រូវបញ្ចប់អាណាតិបេសកកម្ម និងលោកវរសេនីយ៍ ចនី លីម (Jhony Lim) អនុព័ន្ធយោធាសិង្ហបុរី ប្រចាំកម្ពុជាថ្មី ចូលជួបសម្តែងការគួរសម និងជំរាបលា នាព្រឹកថ្ងៃទី១០ ខែសីហាម្សិលមិញនេះនៅទីស្តីការក្រសួងការពារជាតិ។
ក្នុងឱកាសនោះ ឯ.ឧ ឯកអគ្គរដ្ឋទូតសិង្ហបុរី បានមានប្រសាសន៍ថា ទំនាក់ទំនងសិង្ហបុរីនិងកម្ពុជាមានជាច្រើន ទាំងនៅក្នុងទ្វេភាគី និងពហុភាគី។ បានថ្លែងនូវអំណរគុណចំពោះកម្ពុជា ដែលតែងតែបានគាំទ្រ និងគំនិតផ្តួចផ្តើមរបស់សិង្ហបុរីនៅក្នុងវេទិកាតំបន់និងកិច្ចប្រជុំនានា ហើយបានចាត់ទុក ឯ.ឧ នាយឧត្តមសេនីយ៍ ទៀ បាញ់ ជាស្ថាបនិកក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ានបូក។ ឯ.ឧ បានស្នើដល់ក្រសួងការពារជាតិកម្ពុជា ចាត់បញ្ជូនមន្ត្រីរបស់ខ្លួនទៅធ្វើការនៅមជ្ឈមណ្ឌលជួយសង្គ្រោះគ្រោះមហន្តរាយ នៅសិង្ហបុរី ដែលរហូតមកដល់ពេលនេះមានមន្ត្រីយោធាចំនួន១០ដែលមកពីប្រទេសផ្សេងៗគ្នាបានកំពុងធ្វើការនៅនោះ ហើយថ្មីៗនេះប្រទេសវៀតណាមក៏បានចាត់បញ្ជូនមន្រ្តីរបស់ខ្លួនមកធ្វើការនៅទីនោះផងដែរ។
ឯ.ឧ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា សិង្ហបុរីជាប្រទេសមួយមានកិច្ចសហការជាច្រើនជាមួយនឹងប្រជាជនកម្ពុជា ដូចជាទំនាក់ផ្នែកពាណិជ្ជកម្ម ទេសចរណ៍ និងផ្នែកសុខាមាលភាព ជាពិសេសកងទ័ពនៃប្រទេសទាំងពីរ។ ទោះបីកម្ពុជាមានចំណុចខ្លះៗ មិនរីកចម្រើនដូចសិង្ហបុរី តែបច្ចុប្បន្នក៏មានការរីកចម្រើនលើវិស័យជាច្រើនផងដែរ ក្នុងនោះបានផ្តល់ភាពកក់ក្តៅ និងមានសុខសន្តិភាពពេញលេញទៅដល់ប្រជាជន និងភ្ញៀវទេសចរណ៍។ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំកសាងអភិវឌ្ឍប្រទេសជាតិ ថែរក្សាស្ថេរភាព និងសន្តិភាពដែលកំពុងកើតមាននៅទូទាំងប្រទេសនាពេលនេះ គឺពិតជាមានតម្លៃយ៉ាងធំធេង សម្រាប់ជាតិកម្ពុជា ក៏ដូចជាសម្រាប់សន្តិភាពក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។ ឯ.ឧ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានឯកភាពនិងទទួលយកនូវសំណូមពររបស់ឯ.ឧ ឯកអគ្គរដ្ឋទូតសិង្ហបុរី និងបានបញ្ជាក់ថា កម្ពុជានឹងបន្តទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនិងសិង្ហបុរី ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ៕
អត្ថបទថ្មីៗ
សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារ ជាមួយឯកឧត្តម ង្វៀន វ៉ាន់ហុង( Nguyen Van Hung ) រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាម នៅរដ្ឋធានីហាណូយ
កិច្ចប្រជុំយេនឌ័រក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ទោ មាស រាជ្ជនី អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា
ជំនួបពិភាក្សាការងាររវាង សម្តេចពិជ័យសេនា ទៀ បាញ់ ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
គណៈប្រតិភូឧត្តមមន្រ្តីការពារជាតិអាស៊ាន និងអាស៊ានបូក (ADSOM / ADSOM-Plus) អញ្ជើញទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ
កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិ អាស៊ានបូក(ADSOM-Plus)
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត...
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន បូក
សេចក្តីប្រកាសព័ត៌មាន៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ព...
សេចក្តីប្រកាសព័ត៌មាន៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នឹងរៀបចំកិច្ចសន្ទនា...
សេចក្តីប្រកាសព័ត៌មាន៖ ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្តម នា...
សារលិខិតរំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្...
សារលិខិតរំលែកមរណទុក្ខ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទាហាន ...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត
ក្រសួងការពារជាតិបានរៀបចំដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦