ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯ.ឧ ប៉ុល សារឿន ពិធីប្រារព្ធខួបឆ្នាំទី៨នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស
នាយកដ្ឋានព័ត៌មាន(១)
628
facebook
twitter
email
នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦បញ្ជាការដ្ឋានអង្គរក្សបានប្រារព្ធពិធីអបអរសាទរខួប២៦ឆ្នាំថ្ងៃបង្កើតវរៈសេនាតូច២៤៦និងខួបអនុស្សាវរីយ៍ឆ្នាំទី៨នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្សដែលពិធីនេះបានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឯ.ឧនាយឧត្តមសេនីយ៍ ប៉ុលសារឿន អគ្គមេបញ្ជាការនៃ ខ.ភ.មតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងរបាយការណ៍របស់ឯ.ឧឧត្តមសេនីយ៍ឯក ឌៀង សារុន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្សបានឲ្យដឹងថាបញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពមួយដែលបានបង្កើតចេញពីវរសេនាតូចលេខ២៤៦ដែលរហូតមកដល់បច្ចុប្បន្ននេះអាយុកាល៨ឆ្នាំគិតពីថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០០៩ដល់ថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០១៦នេះ។
នៅក្នុងរយៈពេល៨ឆ្នាំមកនេះបញ្ជាការដ្ឋានអង្គរក្សបានបំពេញតួនាទីភារកិច្ចយ៉ាងសកម្មនៅក្នុងការងារការពារអធិបតេយ្យភាពបូរណភាពទឹកដីនៅតំបន់ទិសប្រាសាទ ព្រះវិហារការងារការពារសន្តិសុខសុវត្ថិភាពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារការពារឥស្សរនជាន់ខ្ពស់ជាតិអន្តរជាតិ និងលើការងារកសាងមូលដ្ឋានបង្អែកកសាងកម្លាំងធនធានមនុស្សក៏ដូចជាជីវភាពរស់នៅរបស់កងទ័ពបានយ៉ាងល្អសមរម្យនិងភាពសុខដុមរម្យនារបស់បងប្អូនប្រជាពលរដ្ឋ ។
ឯ.ឧ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់ដែរថាក្រៅពីនេះការបំពេញភារកិច្ចស្នូលបញ្ជាការដ្ឋានអង្គរក្សនៅបានចូលរួមធ្វើជាសេនាធិការឲ្យកាកបាទក្រហមកម្ពុជា គណៈកម្មាធិការជាតិគ្រោះមហន្តរាយនិងបានធ្វើជាកម្លាំងស្នូលនៅក្នុងការអន្តរាគមន៍ចុះជួយប្រេជាពលរដ្ឋដែលមានការលំបាកខ្វះខាតក្នុងនោះដោយបានចុះជួយភ្ជួររាស់ដកស្ទូង និងបូមទឹកសង្គ្រោះសំណាបសន្ទូងរបស់បងប្អូនប្រជាកសិករដែលជួបគ្រោះរាំងស្ងួតនិងទឹកជំនន់ជាដើម ។
ក្នុងពិធីនោះក៏មានការដង្ហែរក្បួនព្យុះហយាត្រាចំនួន២១ផែន ក្នុងនោះមាន៖ផែនដើរស្មើររបស់នាយទាហានមេបញ្ជាការមេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស,ផែនក្រុមគ្រូយោធាចារ្យនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកម្ពុជា-ឥណ្ឌូនេស៊ីក្រាំងចេក,ផែនកងអនុសេនាធំការពារផ្ទាល់,ផែនបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម,ផែនកងអន្តរាគមន៍ប្រឆាំងភេរវកម្មបញ្ជាការដ្ឋានអង្គរក្ស,ផែនកងអន្តរាគមន៍លេខ២១០,ផែនកងអន្តរាគមន៍លេខ៣១១,ផែនរាវរកជាតិផ្ទុះ,ផែនកងអន្តរាគមន៍តាមដងផ្លូវ,ផែនកងអនុសេនាធំជើងទឹក,ផែនប្រដាប់ដោយអាវុធបាញ់ត្រង់រយៈចង្ងាយឆ្ងាយ(ស្នាយភើ),ផែនកងអន្តរាគម២៤៦,ផែនកងអន្តរាគមន៍បង្ក្រាបបាតុកម្ម,ផែនពេទ្យសង្គ្រោះ,ផែនកងអន្តរាគមន៍ពិសេសរបស់ស្នងការអភិវឌ្ឍន៍និងសង្គម,ផែនកងអន្តរាគមន៍រថក្រោះរថពាសដែក,ផែនគ្រឿងចក្រមានរថយន្តតាំងអាវុធការពារអាកាស,ផែនអាវុធគាំទ្រធុនធ្ងន់ប្រភេទបេអ៊ឹម២១,ផែនម៉ាស៊ីនបូមទឹកនិងផែនសិល្បះនិងកីឡា ។
មានប្រសាសន៍ថ្លែងនៅក្នុងឱកាសនោះ ឯ.ឧ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក្នុងនាម ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុនសែន និងឯ.ឧ ឧបនាយករដ្ឋមន្ត្រី ទៀបាញ់ រដ្ឋមន្ត្រីក្រសួងកាពារជាតិនិងថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃខ.ភ.មបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនិងសមិទ្ធិផលនានា ក៏ដូចជានិងកិច្ចខិតខំពុះពារទាំងឡាយរបស់នាយទាហាននិងពលទាហាននៃបញ្ជាការដ្ឋានអង្គរក្សដែលសម្រេចបានគួរជាទីមោទននាពេលកន្លងមកនេះ។ឯ.ឧ បានចាត់ទុកថា ទាំងនេះគឺជាក្នុងការចូលរួមចំណែកនៅក្នុងកិច្ចកសាងអភិវឌ្ឍន៍ជាតិ និងកិច្ចការពារជាតិមាតុភូមិស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនិងកំណែទម្រង់ខ.ភ.មឆ្លើយតបតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន។
ឯ.ឧ ប៉ុល សារឿន បានមានប្រសាសន៍ប្រទេសជាតិយើងបាននិងកំពុងធ្វើដំណើរលើផ្លូវត្រូវមានការរីកចម្រើនបោះជំហានទៅមុខជានិច្ច។កម្ពុជាបានផ្លាស់ប្តូរពីសង្គ្រាមមកសន្តិភាពកម្ពុជាបានផ្លាស់ប្តូរពិតប្រាកដទៅរកការអភិវឌ្ឍន៍រីកចម្រើនរុងរឿងសម្បូរសប្បាយក្រោមម្លប់សន្តិភាពសំដៅធានាបាននូវភាពរីកចម្រើនថែមទៀត។កត្តាសន្តិភាពពិតជាសេចក្តីត្រូវការចាំបាច់និងមានតម្លៃដែលបានធ្វើឲ្យវិនិយោគទុនបរទេសជាច្រើនមកធ្វើការវិនិយោគនៅកម្ពុជា ដែលបានផ្តល់ការងារធ្វើ និងមុខរបរជាច្រើនដល់ប្រជាជនកម្ពុជាសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងជាលំដាប់។ហើយវាជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យមានការរីកចម្រើនជានិរន្តរ៍ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ឈរយ៉ាងខ្ពស់ត្រដែតស្មើសិទ្ធិស្មើមុខក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក។ឯ.ឧនាយឧត្តមសេនីយ៍បានចេញបទបញ្ជាដល់បញ្ជាការដ្ឋានអង្គរក្សក៏ដូចជាខ.ភ.មត្រូវស្មោះត្រង់ការពារជាតិរដ្ឋធម្មនុញ្ញការពាររាជរដ្ឋាភិបាលស្របច្បាប់និងត្រូវប្រឆាំងដាច់ខាតមិនឲ្យមានបដិវត្តពណ៌កើតមានឡើងនៅកម្ពុជា។
នៅក្នុងខណៈនោះឯ.ឧ ប៉ុល សារឿន បានផ្តល់ការលើកទឹកចិត្តដោយបានបំពាក់គ្រឿងឥស្សរិយយសដល់ឯកឧត្តមលោកជំទាវលោកអ្នកឧកញ៉ាអស់លោកលោកស្រី សប្បុរសជនដែលបានចូលរួមចំណែកកសាងស្ថាបនាជាតិនិងដល់បញ្ជាការដ្ឋាអង្គរក្ស និងនាយទាហានដែលបានខិតខំបំពេញការងារព្រមទាំងបាននាំយកមកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្សរួមមានអង្ករចំនួន១០តោន,មីចំនួន១ពាន់កេសតូច,ត្រីខកំប៉ុងចំនួន១០០កេសនិងថវិកាសម្រាប់ចូលរួមកសាងបញ្ជាការដ្ឋានអង្គរក្សចំនួន២០០លានរៀល ៕
អត្ថបទថ្មីៗ
សម្តេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម
សម្តេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតឱ្យ ឯកអគ្គរាជទូតអូស្រ្តាលី និងអនុព័ន្ធយោធាអូស្រា្តលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចពិជ័យសេនា ទៀ បាញ់ ត្រួតពិនិត្យចាក់វ៉ាក់សាំងជូនកីឡាករ នៅមន្ទីពេទ្យព្រះកេតុមាលា
យោធភូមិភាគពិសេស ចាក់វ៉ាក់សាំងកាពារកូវីដ-១៩
ឯកឧត្តម នាង ផាត ប្រជុំក្រុមការងារ ចាក់វ៉ាក់សាំងកូវីដ១៩
នាយឧត្ដមនាវី ទៀ វិញ អញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូរ សម្ភោធអគារសង្កេតការណ៍ កោះពោធិ៍ ខេត្តកែប
សេចក្តីប្រកាស
សេចក្តីជូនដំណឹងស្តីពី៖ ការរៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល...
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ស្តីពី៖ ការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ-១៩
សេចក្តីថ្លែងការណ៍៖ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ(គ ជ ស ស) ស្តីពីការផ្ល...
សេចក្តីអំពាវនាវ៖ របស់អនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង។
សេចក្តីជូនដំណឹងស្តីពី៖ ការផ្អាកជាបណ្តោះអាសន្នការជ្រើសរើសបេក្ខជន បេក្ខនារី ជានិស្សិត សិស្ស បញ្ចូលក្រ...
សេចក្តីណែនាំស្តីពី៖ ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលជង្ងឺកូវិដ១៩
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទាហាន នាយទាហានរង និងពលទាហា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈ...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានចុះពិនិត្យមើលសកម្មភាពចាក់វ៉ាក់សាំងដល់កីឡាករនៅមន្ទីរពេទ្យព្រះកេតុមាលា
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៏នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង
ក្រសួងការពារជាតិបានបើកកិច្ចប្រជុំពិភាក្សាស្តីពីការរក្សាទុកនិងការចាក់វ៉ាក់សាំងCovid-19ដល់យោធិននិងអង្គភាពពាក់ព័ន្ឋផ្សេងទៀត
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពីការចងសម្ព័ន្ឋមេត្រីភាពរវាងកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិលនៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៏នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង
ស្មារតី៧មករា
សារលិខិតរំលែកមរណទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផ្ញើរជូនសម្តេចពិជ័យសេនាទៀ បាញ់
សកម្មភាពប្រលងប្រណាំងដាំបន្លែ ចិញ្ចឹមសត្វនៅតំបន់ប្រតិបត្តិកាសឹករងខេត្តកំពង់ធំ