ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯ.ឧ.ភួង ស៊ីផាន ប្រជុំជ្រើសរើសសិស្សនាយទាហានសកម្ម ជំនាន់ទី២១
នាយកដ្ឋានព័ត៌មាន(១)
634
facebook
twitter
email
គណៈកម្មាធិការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេសបានប្រជុំពិភាក្សាស្តីពីការជ្រើសរើសសិស្សនាយទាហានសកម្ម ជំនាន់ទី២១ នាយទាហានទ័ពជើងគោក ជំនាន់ទី៩ និងនាយទាហានបន្តវេន ជំនាន់ទី១០ សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ នៅរសៀលថ្ងៃទី១៥ ខែកញ្ញាម្សិលមិញនេះ ស្ថិតក្រោមអធិបតីភាព ឯ.ឧ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ។
នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ បានមានឲ្យដឹងថាការជ្រើសរើសសិស្ស និស្សិតចូលរួមបំរើក្នុងក្របខ័ណ្ឌនៃ ខ.ភ.ម ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ ក៏ដូចបណ្តាការជ្រើសរើសនៅក្នុងបណ្តាឆ្នាំមុនៗដែរ សម្រាប់វគ្គនាយទាហានសកម្ម ជំនាន់ទី២១ មានចំនួន១២០នាក់, វគ្គនាយទាហានទ័ពជើងគោក ជំនាន់ទី៩ មានចំនួន២៥០នាក់ និងសម្រាប់វគ្គនាយទាហានបន្តវេន ជំនាន់ទី១០ មានចំនួន២៥០នាក់។ សិស្សនិស្សិតទាំងពីរភេទត្រូវមានអាយុចាប់ពី១៨ឆ្នាំ ដល់ ២៥ឆ្នាំ ដោយមានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាប័ត្រប្រហាក់ប្រហែលឡើង ព្រមនិងមានកំពស់១ម៦០ សម្រាប់បុរស និងនារីមានកំពស់ ១ម៥០ ឡើងទៅ ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ ឯ.ឧ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានលើកឡើងថាការជ្រើសរើសសិស្សនាយទាហានសកម្ម ជំនាន់ទី២១ នាយទាហានទ័ពជើងគោក ជំនាន់ទី៩ និងនាយទាហានបន្តវេន ជំនាន់ទី១០នេះ ក្រសួងការពារជាតិមានគោលបំណងសំខាន់ ដោយអនុវត្តតាមកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ក្នុងកិច្ចការកសាងពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដីបានកាន់តែរឹងមាំឡើងថែមទៀត។ ឯ.ឧ អនុរដ្ឋលេខាធិការ បានបញ្ជាក់ថា៖ពីមួយឆ្នាំទៅមួយឆ្នាំនាយទាហានរបស់យើង មានវ័យកាន់តែចាស់មានអាយុត្រូវចូលនិវត្តន៍ជាបន្តបន្ទាប់ ដែលទាមទារឲ្យយើងត្រូវកសាងពង្រឹងនូវធនធានមនុស្ស នាយទាហានវ័យក្មេងនៅក្នុងជួរ ខ.ភ.ម ដែលចេញពីសិស្សនិស្សិតរបស់យើង ដើម្បីបន្តវេនចូលរួមក្នុងការការពារជាតិមាតុភូមិ និងអភិវឌ្ឍន៍ជាតិតទៅអនាគត។
ក្នុងនាមប្រធានគណៈកម្មាធិការជ្រើសរើស ឯ.ឧ.ភួង ស៊ីផាន បានជំរុញ និងណែនាំដល់គណៈកម្មាធិការជ្រើសរើស ត្រូវយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យការជ្រើសរើសសិស្សនាយទាហានសកម្ម ជំនាន់ទី២១ នាយទាហានទ័ពជើងគោក ជំនាន់ទី៩ និងនាយទាហានបន្តវេន ជំនាន់ទី១០នេះទទួលបានគុណភាព និងប្រសិទ្ធិភាពខ្ពស់ តាមផែនការក្រសួងការពារជាតិចង់បាន ។
គួរបញ្ជាក់ថា ការជ្រើសរើសនេះ នឹងធ្វើការចែកពាក្យនឹងទទួលពាក្យសុំចុះឈ្មោះប្រឡងចាប់ផ្តើមពីថ្ងៃទី២៦ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែវិច្ចិកា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យការពារជាតិ (ឬស្សីកែវ) និងនៅមណ្ឌលយោធភូមិភាគទី១, ២, ៣, ៤ និងយោធភូមិភាគទី៥ ។
អត្ថបទថ្មីៗ
សម្តេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម
សម្តេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតឱ្យ ឯកអគ្គរាជទូតអូស្រ្តាលី និងអនុព័ន្ធយោធាអូស្រា្តលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចពិជ័យសេនា ទៀ បាញ់ ត្រួតពិនិត្យចាក់វ៉ាក់សាំងជូនកីឡាករ នៅមន្ទីពេទ្យព្រះកេតុមាលា
យោធភូមិភាគពិសេស ចាក់វ៉ាក់សាំងកាពារកូវីដ-១៩
ឯកឧត្តម នាង ផាត ប្រជុំក្រុមការងារ ចាក់វ៉ាក់សាំងកូវីដ១៩
នាយឧត្ដមនាវី ទៀ វិញ អញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូរ សម្ភោធអគារសង្កេតការណ៍ កោះពោធិ៍ ខេត្តកែប
សេចក្តីប្រកាស
សេចក្តីជូនដំណឹងស្តីពី៖ ការរៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល...
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ស្តីពី៖ ការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ-១៩
សេចក្តីថ្លែងការណ៍៖ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ(គ ជ ស ស) ស្តីពីការផ្ល...
សេចក្តីអំពាវនាវ៖ របស់អនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង។
សេចក្តីជូនដំណឹងស្តីពី៖ ការផ្អាកជាបណ្តោះអាសន្នការជ្រើសរើសបេក្ខជន បេក្ខនារី ជានិស្សិត សិស្ស បញ្ចូលក្រ...
សេចក្តីណែនាំស្តីពី៖ ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលជង្ងឺកូវិដ១៩
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទាហាន នាយទាហានរង និងពលទាហា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈ...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានចុះពិនិត្យមើលសកម្មភាពចាក់វ៉ាក់សាំងដល់កីឡាករនៅមន្ទីរពេទ្យព្រះកេតុមាលា
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៏នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង
ក្រសួងការពារជាតិបានបើកកិច្ចប្រជុំពិភាក្សាស្តីពីការរក្សាទុកនិងការចាក់វ៉ាក់សាំងCovid-19ដល់យោធិននិងអង្គភាពពាក់ព័ន្ឋផ្សេងទៀត
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពីការចងសម្ព័ន្ឋមេត្រីភាពរវាងកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិលនៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៏នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង
ស្មារតី៧មករា
សារលិខិតរំលែកមរណទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផ្ញើរជូនសម្តេចពិជ័យសេនាទៀ បាញ់
សកម្មភាពប្រលងប្រណាំងដាំបន្លែ ចិញ្ចឹមសត្វនៅតំបន់ប្រតិបត្តិកាសឹករងខេត្តកំពង់ធំ