ព័ត៌មាន

ស​មាគ​មអតីត​យុទ្ធ​ជ​ន​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ប្រ​ចាំឆ្នាំ២០១៦
នាយកដ្ឋានព័ត៌មាន(១)
691
329
ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជានៅព្រឹក​ថ្ងៃទី៣កុម្ភៈនេះបាន​ធ្វើការ​ប្រ​បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ឆ្នាំ២០១៦និង​ដាក់ចេញ​ទិស​ដៅអនុវ​ត្ត​ប​ន្ត​ឆ្នាំ២០១៧ក្រោមអធិប​តីភាព នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម អនុប្រ​ធាន​និង​ជាអគ្គ​លេខាធិការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាព្រ​ម​ទាំង​វ​ត្ត​មាន​ចូល​រួម​រ​ប​ស់ឯកឧត្ត​ម​ជាអគ្គ​លេខាធិការ​រ​ង​ថ្នាក់ដឹក​នាំពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។
តាម​រ​បាយ​ការ​ណ៏បូក​ស​រុប​រ​ប​ស់ស​មាគ​ម​បានឲ្យ​ដឹង​ថារ​យៈពេល១ឆ្នាំ២០១៦ក​ន្ល​ង​ម​ក​នេះថ្នាក់ដឹក​នាំគ្រ​ប់ថ្នាក់បាន​ខិត​ខំបំពេញ​ភារ​កិច្ច​ប្រ​ក​ប​ដោយ​ស្មារ​តីយ​ក​ចិត្ត​ទុក​ដាក់និង​ទ​ទួល​ខុស​ត្រូវ​ខ្ព​ស់ក្នុង​ការ​ចុះបើក​ប្រាក់បេឡាម​រ​ណៈស​ង្គ្រោះការ​បំរើសេវាសាធារ​ណៈជូន​គ្រួសារអតីត​យុទ្ធ​ជ​ន​បាន​ទាន់ពេល​វេលាជាពិសេស​ការ​ចុះជួប​សំណេះសំណាល​សួរ​សុខ​ទុក្ខ​ប​ង​ប្អូនអតីត​យុទ្ធ​ជ​ន​នៅតាម​មូល​ដ្ឋាន​បាន​ជាទៀង​ទាត់។
តាម​ស្ថិតិរ​ប​ស់ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជានៅទូទាំង​ប្រ​ទេស​មាន​ស​មាជិក​ស​រុប៨៦.៦៦៥នាក់ដែល​កំពុង​ទ​ទួល​រ​ប​ប​ពីរ​ដ្ឋ​ក្នុង​នោះអ្ន​ក​នៅក្នុង​ប​ន្ទុក​មាន​ចំនួន១៣៣.២៦៧នាក់។ក​ន្ល​ង​ម​ក​នេះក្រោម​ការ​ជួយឧប​ត្ថ​ម្ភ​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត​ក៏ដូច​ជាការ​ជួយឧប​ត្ថ​ម្ភ​រ​ប​ស់ស​ប្បុរ​ស​ជ​ន​នានាស​មាគ​ម​ស​ម្រេច ការ​សាង​ស​ង់ផ្ទះបាន​ចំនួន៣១៣ខ្ន​ង​ហើយ​នៅពេល​ខាង​មុខ​នឹង​ប​ន្តអំពាវ​នាវ​ដ​ល់ស​ប្បុរ​ស​ជ​ន​នានាដើម្បីសាង​ស​ង់ផ្ទះជូនអតីត​យុទ្ធ​ជ​ន​ដែល​មាន​ជីវ​ភាព​ក្រីក្រ​និង​ខ្វះទីជំរ​ក​ជាប​ន្ត​ទៀត។
មាន​ប្រ​សាស​ន៏នាឱកាស​នោះនាយឧត្ត​ម​សេនីយ៍ គ​ន់ គីម បាន​កោត​ស​សើរ​ចំពោះថ្នាក់ដឹក​នាំស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាគ្រ​ប់លំដាប់ថ្នាក់ដែល​បាន​ពុះពារ​រាល់ការ​លំបាក​រួម​សាម​គ្គីគ្នាអនុវ​ត្ត​ការ​ងារ​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​គួរ​ជាទីមោទ​នៈដោយ​នាយឧត្ត​ម​សេនីយ៏បាន​ប​ញ្ជាក់ថា៖ថ្វីបើការ​ខិត​ខំរ​ប​ស់យើង​ទ​ទួល​បាន​ក្នុង​ពេល​នេះមាន​ល​ទ្ធ​ផ​ល​ល្អតែសុំអោយ​ថ្នាក់ដឹក​នាំស​មាគ​ម​គ្រ​ប់ថ្នាក់នៅបាន​ប​ន្ត​ចុះជួប​សំណេះសំណាល​ជាមួយ​ប​ង​ប្អូន​ស​មាជិក​និង​ក្រុម​គ្រួសារ​ជាប​ន្ត​ប​ន្ទាប់ដើម្បីងាយ​ស្រួល​ក្នុង​ការ​ក្តាប់បាន​ពីស្ថាន​ភាព​រ​ស់នៅពិត​ប្រាក​ដ​និង​លើក​វិធាន​ការ​ជាក់ស្តែង​ដើម្បីជួយ​គាត់ឲ្យ​រ​ស់នៅក្នុង​ជីវ​ភាព​ល្អប្រ​សើរ។
ក្នុង​ទិស​ដៅប​ន្ត​ស​ម្រាប់ឆ្នាំខាង​មុខ​នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម បាន​ផ្តាំផ្ញើឲ្យ​ថ្នាក់ដឹក​នាំគ្រ​ប់ថ្នាក់ត្រូវ​ប​ន្ត​ព​ង្រឹង​រ​បៀប​រ​ប​ប​ធ្វើការឲ្យ​បាន​ល្អប្រ​សើរ​ជាង​នេះ ដើម្បីធានាដ​ល់ការ​ដឹក​នាំស​មាគ​ម​នៅថ្នាក់មូល​ដ្ឋាន​ទ​ទួល​បាន​គុណ​ភាព​ប្រ​សិទ្ធ​ភាព​ពិសេស​ការ​ផ្ត​ល់លេខ​ទូរ​ស័ព្ទ​ទំនាក់ទំន​ងឲ្យ​គ្នាទៅវិញ​ទៅម​ក រ​វាង​ប្រ​ធាន​សាខាឃុំស​ង្កាត់និង​ស​មាជិក​ម្នាក់ៗ៕
 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ