ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ជួប​ក្រុម​ប្រឹក្សាស​ន្តិសុខ​ស​ហ​ព័ន្ធ​រុស្សី
នាយកដ្ឋានព័ត៌មាន(១)
672
332
 
     នារ​សៀល​ថ្ងៃទី១៣ខែកុម្ភៈម្សិល​មិញ​នេះឯ.ឧ.នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិបានអនុញាតិឲ្យឯ.ឧនីកូល័យ​.ប៉ាត្រូសូវ(NIKOLAI  PATRUSHEV)លេខាធិការ​ក្រុម​ប្រឹក្សាស​ន្តិសុខ​នៃស​ហ​ព័ន្ធ​រុស្សីនិង​ស​ហ​ការីចូល​ជួប​សំដែង​ការ​គួរ​ស​ម​នៅក្នុងឱកាស​បំពេញ​ទ​ស្ស​ន​កិច្ច​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជា។
     នៅក្នុង​ខ​ណៈនោះឯ.ឧ.នីកូល័យ.ប៉ាត្រូសូវ(NIKOLAI.PATRUSHEV)បាន​ថ្លែង​នូវ​អំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះឯ.ឧ.ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដែល​បានអនុញាតិឲ្យឯ.ឧ.និង​គ​ណៈប្រ​តិភូបាន​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​នាព​ល​នេះ។ឯ.ឧ.បាន​មាន​ប្រ​សាស​ន៍ថាក​ម្ពុជាជាប្រ​ទេស​មិត្ត​ដ៏ជិត​ស្និត​មួយ​ដែល​មាន​ប្រ​ពៃណី​រ​ប​ស់​ក​ង​ទ័ព​និង​ប្រ​ជាជ​ន​ប្រ​ទេស​ទាំង​ពីរ​បាន​ផ្សារ​ភ្ជាប់និង​រឹត​ចំណ​ង​មិត្ត​ភាព​សាម​គ្គីភាព​និង​មាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាយូរ​លុង​ណាស់ម​ក​ហើយ។ហើយ​ដែល​លោក​ប្រ​ធានា​ធិប​តីផ្លាឌឺមៀ.ពូទីន​បាន​ចាត់ទុក​ថាជាមិត្ត​ដ៏ជិត​ស្និត​និង​មិន​កែប្រែរ​ប​ស់ប្រ​ទេស​ប្រ​ជាជ​ន​ស​ហ​ព័ន្ធ​រុស្សី។ឯ.ឧ.នីកូល័យ ប៉ាត្រូសូវ(NIKOLAI PATRUSHEV) ក៏បាន​ថ្លែង​ការ​កោត​ស​រ​សើរ​ផ​ង​ដែរ​ចំពោះការ​វិវ​ត្ត​ន៍រីក​ចំរើន​នានារ​ប​ស់ព្រះរាជាណាច​ក្រ​ក​ម្ពុជាជា​ពិសេស​ការ​វិវ​ត្ត​ន៍រីក​ចំរើន​រ​ប​ស់ខ.ភ.ម​នៅលើឆាកអន្ត​រ​ជាតិនាពេល​ប​ច្ចុប្ប​ន្ន​នេះ។
     ឯ.ឧ.នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិបាន​សំដែង​នូវ​ការ​ស្វាម​ន៍និង​បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះឯ.ឧ.នីកូល័យ ប៉ាត្រូសូវ(NIKOLAI  PATRUSHEV)និង​គ​ណៈប្រ​តិភូក្រុម​ប្រឹក្សាស​ន្តិសុខ​នៃស​ហ​ព័ន្ធ​រុស្សីដែល​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​នៅលើទឹក​ដីអង្គ​រ​ដ៏ប​វ​រ​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា។ឯ.ឧ.នាយឧត្ត​ម​សេនីយ៍ បាន​ចាត់ទុក​ថាវ​ត្ត​មាន​រ​ប​ស់គ​ណៈប្រ​តិភូក្រុម​ប្រឹក្សាស​ន្តិសុខ​នៃស​ហ​ព័ន្ធ​រុស្សីនាពេល​នេះគឺពិត​ជាពូន​ជ្រុំឲ្យ​បាន​កាន់តែប្រ​សើរ​ឡើង​ថែម​ទៀត​នូវ​ចំណ​ង​មិត្ត​ភាព​សាម​គ្គីភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជានិង​ស​ហ​ព័ន្ធ​រុស្សីត​ទៅអនាគ​ត។
     តាម​រ​យៈនៃគ​ណៈប្រ​តិក្រុម​ប្រឹក្សាស​ន្តិសុខ​នៃស​ហ​ព័ន្ធ​រុស្សីនេះក្នុង​នាម​ថ្នាក់ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិនិង​ខ.ភ.ម, ឯ.ឧ.ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ថ្លែង​នូវអំណ​រ​គុណ​យ៉ាង​ជ្រាវ​ជ្រៅចំពោះរ​ដ្ឋាភិបាល និង​ក្រ​សួង​ការ​ពារ​ជាតិស​ហ​ព័ន្ធ​រុស្សី ដែល​ជា​និច្ច​កាល បាន​ជួយឧប​ផ្ថ​ម្ភ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដ​ល់កិច្ច​ការ​ស្តារអភិវ​ឌ្ឍ​ន៍​ឡើង​វិញ​នៃប្រ​ទេស​ក​ម្ពុជាជាពិសេស​កិច្ច​ខិត​ខំចូល​រួម​ចំណែក​ស្វែង​រ​ក​ស​ន្តិភាព​ជូន​ប្រ​ជាជាតិក​ម្ពុជា។ទ​ន្ទឹម​នឹង​នោះការ​ជួយឧប​ត្ថ​ម្ភ​គាំទ្រ​ដ​ល់វិស័យ​ការ​ពារ​ជាតិ និង​ការ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ដ​ល់​ជួរ​ក​ង​ទ័ព​ដែល​រ​ហូត​ម​ក​ដ​ល់ពេល​នេះបាន​ក្លាយ​ជានាយ​ទាហាន​និង​ជាក​ម្លាំង​ស្នូល​មួយ​ផ​ង​ដែរ​នៅក្នុង​ជួរ​ខ.ភ.ម​លើកិច្ច​ការ​ពារ​ជាតិ និង​បំរើប្រ​ជាជ​ន​ក​ម្ពុជា ។ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិស​ង្ឃឹម​ថាចំណ​ង​មិត្ត​ភាព​សាម​គ្គី ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព និង​ប្រ​ជាជ​ន​ប្រ​ទេស​យើង​ទាំង​ពីរ​ក​ម្ពុជា និង​ស​ហ​ព័ន្ធ​រុស្សីនឹង​ស្ថិត​ស្ថេរ​ជាអម​តៈ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ