ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯកឧត្តម ទៀ បាញ់ ចុះត្រួតពិនិត្យការធ្វើលំហាត់មហារំអិល
នាយកដ្ឋានព័ត៌មាន(១)
668
facebook
twitter
email
កាលពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ បានរៀបចំធ្វើលំហាត់ ហ្វឹកហ្វឺនពីរដាច់ដោយឡែកពីគ្នា ស្តីពីការជួយសង្គ្រោះនិងការបង្ក្រាបអំពើប្លន់លើផ្ទៃសមុទ្រដែលលំហាត់ ទាំងពីរនេះបានធ្វើឡើងនៅលើភូមិសាស្រ្តផ្ទៃសមុទ្រក្នុងខេត្តព្រះសីហនុ ។
សូមបញ្ជាក់ថា៖ លំហាត់ទាំងពីរដែលគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្របានធ្វើនេះឋិតក្រោម
ហស្សនាមថា៖ មហារំអិល ១៧ ដែលមានការចូលរួមពីកងកំលាំងប្រដាប់អាវុធ និង ស្ថបន័អនុវត្តច្បាប់មួយចំនួនរួមមានកងកំលាំងប្រដាប់អាវុធ ខ.ភ.ម កងនគរបាលជាតិ រដ្ឋបាលជលផល កងកំលាំងគយ និង កងឯកភាពពិសេសប្រឆាំងភេរវកម្ម។ លំហាត់មហារំអិល ១៧ នេះធ្វើឡើងស្របពេលដែលដំណើទស្សនកិច្ចស្វែងយល់ចំនួន ២ ថ្ងៃរបស់សមាជិកសមាជិការនៃគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រអមដំណើរដោយ ព្រមទាំងមានការចូលរួមពីអនុ័ព្ធយោធានៃ
បណ្តាលប្រទេសជាមិត្តមួយចំនួនប្រចាំនៅកម្ពុជាផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ បានអោយដឹងថា៖ ការរៀបចំលំហាត់មហារំអិល ១៧ នេះ ត្រូវបានកំណត់ឡើងយោងតាមការសំរេច នៃកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រកាលពី ខែវិច្ឆកា ឆ្នាំ ២០១៦ ហើយអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ ក្រុមការងារបច្ចេកទេស និង ទីបញ្ជាការជួរមុខនៃគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ បានរៀបចំ សំរបសំរួលនិង ដឹកនាំអនុវត្តន៍លំហាត់នេះនៅក្នុងអំឡុងពេលដ៏ខ្លីបំផុត ។ លំហាត់មហារំអិល ១៧ បានបង្ហាញអំពីទិដ្ឋភាពពីការជួយសង្គ្រោះជីវិតមនុស្សនៅក្នុងពេលដែលនាវាដឹកអ្នកដំណើរបានជួបនូវឧបទ្ទហេតុភ្លើងឆេះនៅចំងាយ ៣ ម៉ៃល ខាងជើងកោះតាង និង សកម្មភាពនៅក្នុងការបង្ក្រាបអំពើប្លន់ចាប់ជំរិនវាដឹកទំនិញមួយឋិតនៅចំងាយ ៧ ម៉ៃលពីកោះរុង។ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង បានបញ្ចាក់អោយដឹងថា៖លំហាត់មហារំអិល១៧ គឺជាព្រឹត្តិការប្រវត្តិសាស្ត្រ ព្រោះថាជាលំហាត់មួយដែលពាក់ពន្ធ័ទៅនឹងសន្តិសុខសមុទ្រលើកដំបូង ដែលគណកម្មាធិការជាតិបានធ្វើឡើងជាឯកតោភាគី ដោយពុំមានការចូលរួមពីដៃគូរបរទេសណាមួយ ។លំហាត់មហារំអិល ១៧ នេះមានគោលដៅដូចតទៅ ៖ ទី ១ ប្រើប្រាស់សមត្ថភាពនិងធនធានដែលយើងមាននៅក្នុងការឆ្លើយតបទៅនិង ឧបត្តិហេតុនិងគ្រោះមហន្តរាយយខ្នាតតូច ថ្នាក់មធ្យមនៅក្នុងសមុទ្រ ។ទី២ កសាងនិងលើកស្ទួយជាលំដាប់នូវកិច្ចសហការរវាងកងកំលាំងប្រដាប់អាវុធ និង ក្រសួង និងស្ថាបន័ដែលពាក់ពន្ធ័នឹងសន្តិសុខសមុទ្រព្រមទាំងធ្វើអោយកាន់តែមានប្រសិទ្ធភាពសំរាប់ការឆ្លើយតបទៅនិងឧបត្តិហេតុទាំងឡាយនៅក្នុរូបភាពកំលាំងចំរុះ ។ គោលបំណងទី ៣ គឺដើម្បីបង្ហាញដល់ស្ថាបន័ក្រសួងដែលមានការពាក់ពន្ធ័ព្រមទាំងភ្ញៀវអន្តរជាតិអំពីការយកចិត្តទុកដាក់ និងអំពីការមានវិធានការត្រៀមលក្ខណៈគ្រប់បែបយ៉ាងរបស់គណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រនៅក្នុងការអនុវត្តិតួនាទីភារកិច្ចរបស់ខ្លួន ។ទី៤ លំហាត់នេះមានគោលបំណងដកពិសោធន៍អំពីការប្រើប្រាស់មធ្យោបាយ សំភារៈដែលបានមកពីប្រភពផ្សេងៗគ្នានៅក្នុងពេលប្រតិបត្តិការកំលាំងចំរុះ ។
ចំពោះដំណើរទស្សនកិច្ចស្វែងយល់របស់ក្រុមគណៈប្រតិភូជាន់ខ្ពស់ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្របានធ្វើឡើងក្នុងគោលបំណងស្វែងរកការយល់ដឹងអោយបានច្រើនថែមទៀតអំពីសក្តារនុពល និងអត្តសញ្ញាណនៅក្នុងតំបន់មួយចំនួនក្នុងដែនសមុទ្រកម្ពុជាជាពិសេសទិដ្ឋភាពដ៏ស្រស់ត្រកាលនិង ប្រកបដោយសក្តានុពល នៅដំបន់កោះតាង និង ធ្វើទស្សនៈកិច្ចនៅលើកោះគូស្រូវី ឬកោះឆ្លាមដែលជាកោះតូចនៅដាច់ស្រយ៉ាលក្នុងសមុទ្រភាគនិរតីប្រទេសកម្ពុជាដែលមានលក្ខណៈតំណាងអោយ
អត្តសញ្ញាណ និងដួងព្រលឹងជាតិខ្មែរ។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តទាំងពីរនេះត្រូវបានធ្វើឡើងប្រកបដោយជោគជ័យនិងទទួលបានការកោតសរសើរពីគ្រប់មជ្ឍដ្ឋានដែលបានចូលរួមទាំងអស់ ជាពិសេសពីសំណាក់ភ្ញៀវបរទេស ។លំហាត់មហារំអិល ១៧ បានបង្ហាញអំពីជំនាញ និងភាពប៉ិនប្រសព្វរបស់កំលាំងប្រដាប់អាវុធ និងស្ថប័នអនុវត្តច្បាប់ផ្សេងៗទៀត ក្នុងការសង្រ្គោះជីវិតមនុស្សពេលជួបគ្រោះមហន្តរាយ ។ លើសពីនេះទៅទៀតលំហាត់មហារំអិល ១៧បានបង្ហាញអំពីការប្រើប្រាស់សមត្ថភាពនៅលើផ្ទៃទឹក និង ពិលើអាកាសនៅក្នុងការបង្រ្កាបអំពើប្លន់ចាប់ជំរិតក្នុងដែនសមុទ្រជាពិសេសការប្រើប្រាស់មធ្យយោបាយនិងបច្ចេកទេសគ្រប់បែបយ៉ាងនៅក្នុងការធ្វើអោយជនល្មើសព្រមចុះញ៉ម។
ក្នុងនាមជាប្រធានគណៈប្រតិភូ ឯកឧត្តម ទៀ បាញ់ បានបញ្ជាក់យ៉ាងច្បាស់ថា៖ លំហាត់មហារំអិល ១៧គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលពុំធ្លាប់មានពីមុនមក យ៉ាងណាមិញគឺជាលំហាត់មួយដែលកម្ពុជាធ្វើឡើងដោយខ្លួនឯងពុំមានការចូលរួមពីដៃគូរបរទេស ព្រមទាំងមានការចំណាយធនធានតិចថែមទៀត ។ ឯកឧត្តម បានកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះជោគជ័យនៃលំហាត់មហារំអិល ១៧ ដែលបានបង្ហាញអំពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និង កិច្ចប្រតិបត្តិការកំលាំងចំរុះនៅក្រោមឆត្រ័របស់គណៈកម្មការជាតិ។ ឯកឧត្តម ទៀ បាញ់ ក៏បានបញ្ជាក់បន្ថែមទៀតថា៖ លំហាត់មហារំអិល ១៧នេះនឹងត្រូវបានប្រើប្រាស់ជាមូលដ្ឋានសំរាប់ការកសាងសមត្ថភាពនៃកិច្ចប្រតិបត្តិការកមលាំងចំរុះតទៅថ្ងៃអនាគត នៅក្នុងការឆ្លើយតប ទៅលើការគំរាមកំហែងផ្សេងៗ ។ ឯកឧត្តម ក៏បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំនិងសហការីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ ក្រុមការងារបច្ចេកទេស និងទីបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ នៅក្នុងការរៀបចំដឹកនាំសំរបសំរួលលំហាត់មហារំអិល១៧ និងដំណើរទស្សនៈកិច្ចស្វែងយល់របស់គណៈប្រតិភូជាន់ខ្ពស់រហូតទទួលបានជោគជ័យទាំងស្រុង។
ក្នុងនាមគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ ក្រសួងការពារជាតិ ក៏ដូចជាតាងនាមអោយរាជរដ្ឋា
ភិបាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកិច្ចប្រឹងប្រែង និង កិច្ចសហការយ៉ាងពេញទំហឹងរាជរដ្ឋាភិបាលដ៏ទៃទៀតសំណាក់កងកំឡាំងប្រដាប់អាវុធ និង
ស្ថាបន័របស់រាជរដ្ឋាភិបាលដ៏ទៃទៀត នៅក្នុងដំណើរការអនុវត្តលំហាត់មហារំអិល ១៧ និងដំណើរទស្សនកិច្ចសិក្សារបស់គណប្រតិភូជាន់ខ្ពស់។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចំណាយពេលវេលាចូលរួមនៅក្នុងព្រឹត្តិការជាប្រវត្តិសាស្រ្តទាំងពីរនេះ ពីសំណាក់សមាជិកសមាជិការនៃគណកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ និង អនុពទ្ធ័យោធានៃបណ្តាលប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ទៀ បាញ់ បានឆ្លៀតយកឪកាសនោះថ្លែងអំណរគុណចំពោះការជួយឧបត្ថមគាំទ្រពីសំណាក់មជ្ឍដ្ឋានទាំងឡាយសំរាប់ព្រឹត្តិការណ៍ទាំងពីរជាប្រវត្តិសាស្រ្តខាងលើ ជាពិសេសមានការគាំទ្រយ៉ាងពេញលេញពីសំណាក់ក្រុមហ៊ុន យូញៀន។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានគូសបញ្ជាក់បន្ថែមថា៖ ឯកឧត្តមនឹងពិចារណាអំពីលទ្ធភាពនៅក្នុងការរៀបចំអោយមានលំហាត់ហ្វឹកហ្វឺនក្នុងរូបភាពផ្សេងៗទៀតនៅថ្ងៃអនាគត ។
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា បិទវគ្គហ្វឹកហ្វឺនវិស្វកម្មគ្រឿងចក្រធុនធ្ងន់ត្រីភាគីកម្ពុជា-កូរ៉េ-អសប
រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរកម្ពុជា-ថៃ ប្ដេជ្ញាពង្រឹងចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពទាំងពីរ ដើម្បីធ្វើឲ្យព្រំដែនប្រទេសទាំងពីរមានសន្តិភាពយូរអង្វែង
ប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារខែវិច្ឆិកា ទិសដៅអនុវត្តខែធ្នូ ឆ្នាំ២០២៣ ក្រសួងការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រកាសតែងតាំងមុខតំណែងសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក នៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តម នាង ផាត អនុញ្ញាតឲ្យសេនានុព័ន្ធយោធាចក្រភពអង់គ្លេសថ្មី ចូលជួបសម្តែងការគួរសម និងបង្ហាញមុខពិភាក្សាការងារ
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន ៖ ស្តីពី ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ...
សេចក្តីណែនាំ ៖ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ...
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សារជូនពរ
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សាររំលែកទុក្ខ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សារជូនពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទ...
សារលិខិតថ្វាយព្រះពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សូ...
វីដេអូ
ក្រសួងការពារជាតិបានប្រជុំឆ្លងរបាយការណ៏ប្រចាំខែវិច្ឆិការលើកទិសដៅប្រចាំខែធ្នូ
មជ្ឈមណ្ឌលសន្តិភាពបានរៀបចំបិទវគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រងចំការមីនថ្នាក់អាស៊ាននិងតំបន់លើកទី៦នៅទីស្តីការក្រសួងការពារជាតិ
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី
សម្តេចពិជ័យសេនាទៀ បាញ់បានផ្តល់រង្វាន់ដល់គ្រូបង្វឹកកីឡាករស៊ីហ្គេម២០២៣នៅក្រសួងការពារជាតិ
ឯកឧត្តមទៀ សីហាបានដឹកនាំគណៈប្រតិភូយោធាកម្ពុជាទស្សនៈកិច្ចនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមហើយបានទៅដាក់កម្រងផ្កានៅស្ទូបវិរៈជន
សម្តេចមហាបវរធិបតីបានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វខួបលើទី២៨ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៩៥ដល់៩វិច្ឆិកាឆ្នាំ២០២៣នៃការបង្កើតកងទ័ពពិសេស
សិក្ខាសាលានៃកាចងសម្ឋ័នមេត្រីភាពរវាងកងទ័ពជាមួយអង្គភាពស៊ីវិលស្ថិតក្រោមអធិបតីភាពឯកឧត្តមទៀ សីហា