តាមរបាយការណ៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឲ្យដឹងថាកងកម្លាំងនាំមុខ៨០នាក់ នៃកងវិស្វកម្ម ព្រលានយន្តហោះលេខ១៨៩ និងកងកម្ទេចគ្រឿងផ្ទុះលេខ១២៣ ដែលចាកចេញពីព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ាង០៤រសៀល ថ្ងៃទី១៧ នេះនឹងត្រូវទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ ក្នុងប្រទេសម៉ាលី។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី
បានបញ្ជាក់ទៀតថាក្នុងពិធីជួបសំណេះសំណាល នេះក៏មានវត្តមានផងដែរពីកងកម្លាំងចំនួន៤២នាក់ដែលត្រូវទៅចូលរួមលំហាត់ហ្វឹកហ្វឺន
ប្រតិបត្តិការសន្តិភាពពហុជាតិ (Multinational Peacekeeping Exercise 2017 ) ក្នុងក្របខណ្ឌ GPOI នៅប្រទេសនេប៉ាល់។
កាលបរិច្ឆេទចេញដំណើរនៃកងកម្លាំងហ្វឹកហ្វឺនទាំង៤២នាក់ នេះត្រូវបានចែកចេញជា២ដំណាក់កាលរួមមាន៖ ក្រុមគ្រូបង្គោលចំនួន០៣នាក់ បានចាកចេញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងផ្នែកលំហាត់ សេនាធិការ និងផ្នែកលំហាត់លើទីលានចំនួន៣៩នាក់ ទៀត នឹងចេញដំណើរនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ហើយកងកម្លាំងទាំង៤២នាក់ នេះនឹងវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ៕