ព័ត៌មាន

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏នាង.ផាត​សួរ​សុខ​ទុក្ខ​យោធ​ភូមិភាគ​ទី១ក្នុងឱកាស​ចូល​ឆ្នាំថ្មី
នាយកដ្ឋានព័ត៌មាន(១)
687
348
            
ឯ.ឧនាយឧត្ត​ម​សេនីយ៏​នាង​​.ផាត​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពាជាតិមាន​ការអម​ដំណើរ​ដោយឯ.ឧអគ្គ​នាយ​ក​រ​ង,នាយ​ក​នាយ​ក​ដ្ឋាន​ចំណុះក្រ​សួង​ការ​ពារ​ជាតិជាច្រើន​រូប​ទៀត បានអញ្ជើញ​ទៅសំណេះសំណាល​និង​សួរ​សុខ​ទុក្ខ​ដ​ល់នាយ​និង​ព​ល​ទាហាន​ចំណុះឲ្យ​យោធ​ភូមិភាគ​ទី១,ក​ង​កំលាំង​វិស្វ​ក​ម្មអគ្គ​ប​ញ្ជាការ​ធ្វើផ្លូវ​ព្រំដែន​ឡាវ,ធ្វើផ្សារ​ខេត្ត​ស្ទឹង​ត្រែង​និង​ក​ង​រាជអាវុធ​ហ​ត្ថ​ខេត្ត​ស្ទឹង​ត្រែង​ព្រ​ម​ទាំង​បាន​នាំយ​កអំណោយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិទៅចែក​ជូន​ក្នុងឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំថ្មីប្រ​ពៃណីខ្មែរ​នាពេល​ខាង​មុខ​នេះដែរ។
ប​ន្ទាប់ពីមាន​ការ​ថ្លែង​ស្វាគ​ម​ន៏រ​ប​ស់ឯ.ឧឧត្ត​ម​សេនីយ៏ឯក​ហួត.ឈាង​មេប​ញ្ជាការ​យោធ​ភូមិភាគ​ទី១លើការ​រីក​ចំរើន​រ​ប​ស់យោធ​ភូមិភាគ​រួច​ម​ក​មាន​ប្រ​សាស​ន៏សំណេះសំណាល ជាមួយ​នាយ​ទាហាន​និង​ព​ល​ទាហាន​ក្នុងឱកាស​នោះក្នុងឱកាស​នោះឯ.ឧនាយឧត្ត​ម​សេនីយ៏នាង.ផាត​បាន​ពាំនាំនូវ​ការ​សាក​សួរ​សុខ​ទុក្ខ​ពីសំណាក់ឯ.ឧនាយឧត្ត​ម​សេនីយ៏ទៀ បាញ់.ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិពិសេស​ស​ម្ដេច​ប្រ​ធាន​រ​ដ្ឋ​ស​ភានិង​ស​ម្តេច​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីដែល​ស​ម្តេច​តែង​តែគិត​គូរ​ដ​ល់សុខ​ទុក្ខ​នាយ​និង​ព​ល​ទាហាន​ព្រ​ម​ទាំង​ក្រុម​គ្រួសារ​រ​ប​ស់ប​ង​ប្អូន​យោធិន​គ្រ​ប់ពេល​វេលា។ឯ.ឧនាយឧត្ត​ម​សេនីយ៍នាង.ផាត​ក៏បាន​ជូន​ព​រ​ដ​ល់នាយ​និង​ព​ល​ទាហាន​យោធ​ភូមិភាគ​ទី១និង​ក្រុម​គ្រួសារ​សូមឲ្យ​វិញ្ញាក្ខ័ន្ធ​បុព្វ​ការីជ​ន​វីរ​យុទ្ធ​ជ​ន​ដែល​បាន​ទៅកាន់លោក​ខាង​មុខ​តាម​ថែរ​ក្សាប​ង​ប្អូន​ក្នុងឱកាស​ពិធីចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរឲ្យ​ជួប​ប្រ​ទះតែនឹង​សេច​ក្ដីសុខ​សេច​ក្ដីចំរើន​ត​រៀង​ទៅ។ឯ.ឧ រ​ដ្ឋ​លេខាធិការ​បាន​ថ្លែង​នូវ​ការ​កោត​ស​រ​សើរ​ដ​ល់យោធ​ភូមិភាគ​ទី១ដែល​ខិត​ខំរ​ក្សាបាន​នូវ​ប្រៀប​ការ​ពារ​ជាតិបាន​ខិត​ខំក​សាងអង្គ​ភាព ,ហ្វឹក​ហ្វឺន​កំលាំងឲ្យ​ដ​ល់នាយ​និង​ព​ល​ទាហាន​រ​ប​ស់ខ្លួន​ជាប់ជាប្រ​ចាំព្រ​ម​ទាំង​បាន​ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ក​សាង​និងអភិវ​ឌ្ឍ​ប្រ​ទេសឱ្យ​មាន​ការ​រីក​ចំរើន។ឯ.ឧនាង.ផាត​បាន​ប​ញ្ជាក់ថា៖ក្រោម​ការ​ដឹក​នាំដ៏ឈ្លាស​វៃនិង​ប៉ិន​ប្រ​ស​ប់រ​ប​ស់ស​ម្តេច​តេជោហ៊ុន.សែន​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​ប​ង្ហាញ​ថាក​ម្ពុជានាពេល​ប​ច្ចុប្ប​ន្ន​នៅតែប​ង្ហាញ​ពីភាព​រឹង​មាំហ្ម​ត់ច​ត់ ក្នុង​ការ​ព​ង្រឹង​ស្ថេរ​ភាព​ន​យោបាយ​ស​ន្តិសុខ​ស​ណ្ដាប់ធ្នាប់ស​ង្គ​ម​ធានាបាន​នូវ​ប្រ​ក្រ​តីនៃជីវ​ភាព​រ​ស់នៅរ​ប​ស់ប្រ​ជាជ​ន​នេះជាការ​ឆ្លុះប​ញ្ចាំងឲ្យ​ឃើញ​ពីស្មារ​តីទ​ទួល​ខុស​ត្រូវ​ខ្ព​ស់ចំពោះឧត្ត​ម​ប្រ​យោជ​ន៏ជាតិ រ​ប​ស់ថ្នាក់ដឹក​នាំយើង។ឯ.ឧ.នាយឧត្ត​ម​សេនីយ៏ក៏បាន​លើកអនុសាស​ន៏រ​ប​ស់ស​ម្តេច តេជោដែល​បាន​ថ្លែង​ថា៖ក្នុង​នាម​ខ.ភ.ម​ត្រូវ​ការ​ពារឯក​រាជ្យអធិប​តេយ្យ​បូរ​ណ​ភាព​ទឹក​ដីធ្វើទំនាក់ទំន​ង​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង​ប្រ​ទេស​នានាក្នុង​តំប​ន់និង​ពិភ​ព​លោក​ដើម្បីប​ង្កើន​ទំនុក​ចិត្ត​គ្នានិង​ដើម្បីព​ង្រឹង​ស​ន្តិភាព។ព​ង្រឹង​ស​ន្តិសុខ​ស​ណ្ដាប់ធ្នាប់ស​ង្គ​ម​ខិត​ខំកំចាត់ចោល​ក្រុម​ប្ល​ន់ប្រ​ដាប់អាវុធ​ក្រុម​ជួញ​ដូរ​ម​នុស្ស​ជួញ​ដូរ​គ្រឿង​ញៀន​ព​ង្រឹង​ការអនុវ​ត្ត​ន​យោបាយ​ភូមិ-ឃុំមាន​សុវ​ត្ថិភាព។ត្រូវ​ធានាមិនឲ្យ​មានអំពើភេរ​វ​ក​ម្ម​កើត​មាន​ឡើង​នៅលើទឹក​ដីក​ម្ពុជាដើម្បីចំណែក​ទាក់ទាញ​ភ្ញៀវ​ទេស​ច​រ​ណ៏និង​វិនិយោគ​ម​ក​កាន់ក​ម្ពុជា។អំណោយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិដែល​បាន​យ​ក​ទៅចែក​ជូន​ក្នុងឱកាស​នោះរួម​មាន៖មី១០០កេះ,ស្រាបៀរ១៥០កេះ,ទឹក​ក្រូច២៥០កេះនិង​ថ​វិការ២៥លាន​រៀល សំរាប់ចែក​ជូន​នាយ​និង​ព​ល​ទាហាន​យោធ​ភូមិភាគ,ក​ង​កំលាំង​វិស្វ​ក​ម្មអគ្គ​ប​ញ្ជាការ​ធ្វើផ្លូវ​ព្រំដែន​ឡាវ​ទ​ទួល​បាន​ថ​វិការ៥លាន៣៣ម៉ឺន,មី៣៦កេះ,ស្រាបៀរ៤៤កេះនិង​ទឹក​ក្រូច៣០កេះ។ក​ង​កំលាំង​វិស្វ​ក​ម្មអគ្គ​ប​ញ្ជាការ​ធ្វើផ្សារ​ទ​ទួល​បាន​ថ​វិការ១លាន៤៦ម៉ឺន​រៀល,មី១០កេះ,ស្រាបៀរ១២កេះនិង​ទឹក​ក្រូច១០កេះក​ង​រាជអាវុធ​ហ​ត្ថ​ខេត្ត​ទ​ទួល​បាន​ថ​វិការ​ចំនួន១លាន៥០ម៉ឺន​ក្នុងឱកាស​ចូល​ឆ្នាំថ្មីផ​ង​ដែរ៕   
 



អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ