ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
លោកជំទាវ ដាំដារីនី សួរសុខទុក្ខយោធិន ៣១៧ កោះស្លា
នាយកដ្ឋានព័ត៌មាន(១)
688
facebook
twitter
email
នាព្រឹកថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខយោធិនពិកាដែលរស់នៅ ក្នុងមជ្ឈមណ្ឌលយោធិនពិកា៣១៧កោះស្លាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។
បន្ទាប់ពីសុន្ទរកថាស្វាគមន៏របស់ ឯ.ឧ ឧត្តមសេនីយ៏ឯក ទិត្យ ម៉េងឡុង នាយកមជ្ឈមណ្ឌលពិកា ៣១៧កោះស្លារួចមក លោកជំទាវ ដាំ ដារីនី ថ្លែងជួសមុខ ឯ.ឧ នាយឧត្តម សេនីយ៏ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ បានពាំនាំនូវការផ្ដាំផ្ញើរការនឹករលឹក និងសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុនរ៉ានី ហ៊ុនសែន
ជូនដល់យោធិនទាំងអស់នៅក្នុងមជ្ឈមណ្ឌលក្នុងឱកាសនោះ ។ លោកជំទាវបានបន្តទៀតថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌឹតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។ នយោបាយឈ្នះ ! ឈ្នះ ! ដែលដាក់ចេញក្នុងឆ្នាំ១៩៩៨ បានធ្វើឲ្យខ្មែរទាំងមូលរួបរួមគ្នា និងទទួលបានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីស្ថិតក្រោមរាជរដ្ឋាភិបាលតែមួយ ។ លោកជំទាវបានបញ្ជាក់ទៀតថា៖ ជានិច្ចកាលប្រមុខដឹកនាំ តែងតែគិតគូរជាប់ជាប្រចាំចំពោះកងកំលាំងការពារព្រំដែនទាំងអស់ដែលបាននិងកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនទឹក គោក អាកាស និងដែនកោះ ។
ក្នុងឱកាសនោះដែរ លោកជំទាវ បានសំដែងនូវការដឹងគុណចំពោះវីរៈភាព និងបានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្តពុះពារគ្រប់ឧបសគ្គ និងហ៊ានបូជានូវសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិនិងមាតុភូមិរបស់បងប្អូនកងទ័ពយើង ប្តូរបានមកវិញជូនប្រទេសជាតិនូវសុខសន្តិភាព និងមានការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន ។ លោកជំទាវក៏បានជូនពរដល់នាយ និង ពល ទាហាន យោធិនពិការនិងក្រុមគ្រួសារ សូមឲ្យវិញ្ញាណក្ខ័ន្ធបុព្វការីជន វីរយុទ្ធជន ដែលបានចែកឋានទៅកាន់លោកខាងមុខ តាមថែរក្សាបងប្អូន ក្នុងឱកាស ពិធីចូលឆ្នាំថ្មីឲ្យជួបប្រទះតែនឹងសេចក្ដីសុខតរៀងទៅ ។
លោកជំទាវបានប្រគល់អំណោយដល់មជ្ឈមណ្ឌលយោធិនពិកា ៣១៧ កោះស្លានូវ៖ មី ៧០កេះ ត្រីខ កំប៉ុង២១កេះ , ស្ករស ចំនួន ៤២០គីឡូ , ទឹកដោះគោ ៤២០កំប៉ុង , អង្ករ ៥តោន ថវិការ ៥លានរៀល ។ យោធិនពិការទទួលបានថវិការក្នុងម្នាក់ ២ម៉ឺនរៀល , ព្រះសង្ឃ ៤អង្គ ក្នុងមួយអង្គទទួលបានស្លាដក់មួយ បច្ច័យ ៥ម៉ឺនរៀល ។ យាយជី តាជី ទទួលបានក្រណាត់ស ១ដុំ និងថវិការ ១ម៉ឺនរៀលក្នុង ១នាក់ ៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រជុំពិភាក្សាសេចក្តីព្រាងកំណត់របៀបរបបធ្វើការងារលិខិតស្នាមនៅក្នុងកងយោធពលខេមរភូមិន្ទ
អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ប្រជុំបូកសរុបការងារ៩ខែ ទិសដៅត្រីមាសទី៤
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទិសយោធភូមិភាគទី៥
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ យោធិន នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក
នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី៤
នាយឧត្តមសេនីយ៍ ទៀ សីហា បិទលំហាត់ហ្វឹកហ្វឺនពហុជាតិ លើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក
សេចក្តីប្រកាស
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
កម្មវិធីជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទា...
សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖ ស្តីពីការជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ...
សារជូនពរ
សារលិខិតអបអរសាទរ៖ តាងនាមថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរងទាំងអស់ នៅក្នុងអគ្គនាយកដ្ឋានយោធសេវា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជម្រាបជូន សម្តេច...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះឯកឧត្ត...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ ឯកឧត្...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាប...
វីដេអូ
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានចាប់ផ្តើមធ្វើនៅថ្ងៃទី២២ខែ១១ឆ្នាំ២០២២នៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត