ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ចុះសួរសុខទុក្ខកងទ័ពនៅកងការពារកោះកុងក្រៅ លេខ២ និងវរៈការពារព្រំដែន ៣០៣
នាយកដ្ឋានព័ត៌មាន(១)
673
facebook
twitter
email
ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ឯ.នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការពារជាតិ និងកងទ័ពជើងទឹកជាច្រើនរូបទៀត បានអញ្ជើញចុះសាកសួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹក អង្គភាពកងការពារកោះកុងក្រៅលេខ២ ដែលកំពង់ឈរជើងការពារមូលដ្ឋានទឹកដីដែនកោះឆ្នេរនៅខេត្តកោះកុង។
នៅក្នុងមតិស្វាគមន៍របស់មេបញ្ជាការកងការពារកោះកុងក្រៅលេខ២ បានអោយដឹងថា អង្គភាពកងការពារកោះកុងក្រៅលេខ២ ជាអង្គភាពមួយដែលបោះទីតាំងឈរជើងលើកោះចំនួន២ គឺកោះកុងក្រៅ និងកោះយ៉។ កោះកុងក្រៅមានបណ្តោយ២១គីឡូម៉ែត្រ ទទឹង៧គីឡូម៉ែត្រ មានឆ្នេរតូចៗ ២កន្លែង ឆ្នេរធំៗ៥កន្លែង និងមានផ្ទៃដីធ្វើស្រែ ៣កន្លែង និងមានចំងាយ១២ម៉ែត្រពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយឡែកកោះយ៉មានបណ្តោយ១៨៥០ម៉ែត្រ ទទឹង៩៥០ម៉ែត្រ ឋិតនៅក្នុងស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ លោកមេបញ្ជាការកងការពារកោះកុងក្រៅលេខ២ បានចាត់ទុកការមកចុះសាកសួររបស់ឯ. ទៀ បាញ់នៅអង្គភាពការពារកោះកុងក្រៅលេខ២ នាពេលនេះគឺជាការបង្ហាញអោយឃើញកាន់តែច្បាស់នូវការយកចិត្តទុកដាក់អំពីសុខទុក្ខ ការលំបាក និងទឹកចិត្តស្រឡាញ់រាប់អានរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចំពោះនាយនាវី ពលនាវឹកកងទ័ពជើងទឹកការពារកោះកុងក្រៅលេខ២ ហើយសណ្តានចិត្តដ៏ល្អរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិនាពេលនេះកាន់តែធ្វើអោយនាយនាវី ពលនាវឹក ទាំងអស់កាន់តែមានឆន្ទះមោះមុតអង់អាចក្លាហានហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ។ពីថ្នាក់លើទៅកាន់នាយនាវី ពលនាវឹកកងទ័ពជើងទឹកការពារកោះកុងក្រៅលេខ២ នាឱកាសនោះ ឯ. ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់បានវាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំបំពេញការងារការពារបូរណភាពទឹកដី ដែនកោះឆ្នេរនៃមាតុភូមិកម្ពុជា និងចូលរួមការពារសន្តិសុខ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រទទួលខុសត្រូវ ទទួឡបានលទ្ធផលល្អនាពេលកន្លងមក។ ឯ. ទៀ បាញ់ បានជំរាបជូនដល់នាយនាវី ពលនាវឹកទាំងអស់អំពីការវិវត្តន៍រីកចំរើននៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ដែលបានធ្វើអោយប្រទេសជាតិ ទទួលបានសុខសន្តិភាព មានស្ថេរភាព ទូទាំងប្រទេស និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយអ្វីដែលកម្ពុជាទទួលបានក្នុងពេលបច្ចុប្បន្ន ត្រូវបានឯកឧត្តម ទៀ បាញ់ បញ្ជាក់ថា គឺបានមកដោយសារប្រទេសជាតិយើងមានសន្តិភាព ទូទាំងប្រទេស ដូចនេះយើងជាកងទ័ពត្រូវចូលរួមរក្សាសុខសន្តិភាពនេះអោយបានគង់វង្ស។ ក្នុងឱកាសនោះ ឯ. ទៀ បាញ់ក៏បានជូនពរឆ្នាំថ្មីដល់នាយនាវី ពលនាវឹកកងការពារកោះកុងក្រៅលេខ២ ទាំងអស់សូមអោយទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សាអោយទទួលបាននូវសេចក្តីសុខចំរើន និងសំរេចបាននូវភារកិច្ចធំៗថ្មីបន្ថែមទៀត ដែលរាជរដ្ឋាភិបាល និងក្រសួងការពារជាតិប្រគល់ជូន។ ក្នុងឱកាសនោះ ឯ. ទៀ បាញ់ ក៏បានប្រគល់អំណោយរបស់ឯ. ផ្ទាល់ និងលោជំទាវ មានអង្ករ ត្រីខ មី ភេសជ្ជៈ ស្រាបៀរ និងថវិការមួយចំនួនទៀត
បន្ទាបមកនៅរសៀលថ្ងៃដដែល ឯ. ទៀ បាញ់ ព្រមទាំងថ្នាក់ដឹកនាំក្នុងក្រសួងការពារជាតិទាំងអស់ក៏បានបន្តដំណើរចុះសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៅវរៈសេនាតូចលេខ៣០៣ ចំណុះអោយតំបន់ប្រតិបត្តិការសឹករងកោះកុង ដែលកំពង់ឈរជើងការពារខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃទិសយោធភូមិភាគទី៣ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង បន្តទៀត។
លោកវរៈសេនីយទោ រ៉ម មន្នីសុផា មេបញ្ជាការវរៈសេនាតូចលេខ៣០៣ បានសំដែងការស្វាគមន៍ប្រតិភូក្រសួងការពារជាតិដែលបានចុះមកសួរសុខទុកវរៈសេនាតូចលេខ៣០៣ ដោយលោកបានបញ្ជាក់ថា ការមកចុះសួរសុខទុក្ខនាពេលនេះ បញ្ជាក់អោយឃើងនូវការផ្សាភ្ជាប់យ៉ាងស្អិតរមូតរវាងថ្នាក់លើ និងថ្នាក់ក្រោម និងការយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខនាយទាហាន ពលទាហានដែលឈរជើងនៅទិសជួរមុខដែលបង្កើនបានជាកំលាំងចលករ យ៉ាងខ្លាំងក្លាជំរុញលើកទឹកចិត្តដល់នាយទាហាន ពលទាហានទាំងងស់អោយកាន់តែមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និងការពារសន្តិភាពដែលកំពង់មាននៅក្នុងពេលបច្ចុប្បន្ននេះ។
មានប្រសាសន៍សំណេះសំណាលជាមួយនាយទាហាន ពលទាហាននៅវរៈសេនាតូចលេខ៣០៣ ខេត្តកោះកុង នាឱកាសនោះ ឯ.ទៀ បាញ់ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើរជូនដល់ នាយទាហាន ពលទាហានក្នុងវរៈសេនាតូចលេខ ៣០៣ ទាំងអស់។ ឯ. ទៀ បាញ់ ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដល់កងទ័ព គ្រួសារកងទ័ព ដែលរស់នៅតាមបណ្តោយព្រំដែន ក៏ដូចជាកន្លែងដ៏ទៃទៀតដែលរយៈពេលកន្លងមក សម្តេច និងសម្តេចកិតិព្រឹទ្ធបណ្ឌិត បានផ្តល់នូវសំភារៈ ស្បៀងអាហារ ថវិការ ផ្តល់ជំរកស្នាក់នៅ ដីធ្ឡី ផ្ទះសំបែងសំរាប់បង្កបង្កើនផល ពិសេសចូលមកដល់ឆ្នាំ២០១៧នេះ សម្តេចបានដំឡើងប្រាក់បៀវត្សន៍បន្ថែមទៀត ដើម្បីលើកកំពស់ជីវភាព រស់នៅដល់កងទ័ពអោយបានកាន់តែប្រសើរជាងមុន។
ឯ. ទៀ បាញ់ ក៏បានផ្តាំផ្ញើរដល់នាយទាហាន ពលទាហានទាំងអស់បន្តអនុវត្តន៍ភារកិច្ចរបស់ខ្លួនអោយសំរេចបានជោគជ័យក្នុងឆ្នាំថ្មីខាងមុខ ក្នុងការការពារខ្សែបន្ទាត់ព្រំដែនអោយបានរឹងមាំ ចូលរួមទប់ស្កាត់ បង្រ្កាបបទល្មើសផ្សេងៗ និងបន្តការងារហ្វឹកហ្វឺនរៀនសូត្រ បង្កបង្កើនផល ចញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ពអោយបានប្រសើរឡើងថែមទៀត។
ក្នុងឱកាសនោះ ឯ. ទៀ បាញ់ ក៏បានប្រគល់អំណោយដល់វរៈសេនាតូចលេខ៣០៣ មាន អង្ករ មី ត្រីខ ភេសជ្ជៈ ស្រាបៀ សំរាប់ ឱកាសបុណ្យចូលឆ្នាំថ្មីផងដែរ។
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រជុំពិភាក្សាសេចក្តីព្រាងកំណត់របៀបរបបធ្វើការងារលិខិតស្នាមនៅក្នុងកងយោធពលខេមរភូមិន្ទ
អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ប្រជុំបូកសរុបការងារ៩ខែ ទិសដៅត្រីមាសទី៤
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទិសយោធភូមិភាគទី៥
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ យោធិន នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក
នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី៤
នាយឧត្តមសេនីយ៍ ទៀ សីហា បិទលំហាត់ហ្វឹកហ្វឺនពហុជាតិ លើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក
សេចក្តីប្រកាស
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
កម្មវិធីជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទា...
សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖ ស្តីពីការជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ...
សារជូនពរ
សារលិខិតអបអរសាទរ៖ តាងនាមថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរងទាំងអស់ នៅក្នុងអគ្គនាយកដ្ឋានយោធសេវា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជម្រាបជូន សម្តេច...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះឯកឧត្ត...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ ឯកឧត្...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាប...
វីដេអូ
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានចាប់ផ្តើមធ្វើនៅថ្ងៃទី២២ខែ១១ឆ្នាំ២០២២នៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត