ព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០១៧នេះឯ.ឧនាយឧត្តមសេនីយ៏ទៀ.បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់ជាតិ ថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប ព្រមទាំងសមាជិកក្រុមការងារថ្នាក់ជាតិថ្នាក់កណ្តាលចុះជួយខេត្តសៀមរាបបានអញ្ជើញសួរសុខទុក្ខសំណេះសំណាល និងរៀបចំអាហារព្រមទាំងបានពាំនាំនូវ អំណោយជូនដល់កុមារ គថ្លង់ពិការភ្នែករបស់អង្គការគ្រួសារថ្មីខេត្តសៀមរាបក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ។
ក្នុងរបាយការណ៏របស់លោកស្រីហុង.ធារីនាយិកាសាលាគថ្លង់និងកុមារពិការភ្នែកសៀមរាបបានឲ្យដឹងថា៖សាលាបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ ២០០០ក្នុងនោះមានស្រី
១៧នាក់សិស្សសរុបចំនួន ១២៩នាក់ស្រី៥១នាក់ក្នុងនោះមានសិស្សគថ្លង់ចំនួន១០៧ ស្រី៤២នាក់
និងសិស្សពិការភ្នែក២២នាក់
ស្រី៩នាក់។
សិស្សស្នាក់នៅក្នុងសាលាចំនួន ៨០នាក់ក្នុងនោះមានស្រី២៥នាក់។លោកស្រីបានឲ្យដឹងទៀតថា៖ចំពោះសិស្សពិការភ្នែកចាប់ពីថ្នាក់ទី៣ ហើយនិងសិស្សគថ្លង់
ចាប់ពីថ្នាក់ទី៥ត្រូវរៀនបញ្ជូលជាមួយសិស្សសាលារដ្ឋមួយពេល និងរៀនសាលាពិសេសរបស់អង្គការគ្រួសារថ្មីមួយពេល។
សិស្សគថ្លង់រៀនភាសាខ្មែរតាមរយៈភាសាសញ្ញា,សិស្សពិការភ្នែករៀនភាសាខ្មែរតាមរយៈអក្សរប្រៃយ៏ ហើយបានអនុវត្តតាមកម្មវិធីរបស់ក្រសួងអប់រំ។
លោកស្រីបានបញ្ជាក់
ទៀតថា៖សិស្សពិការភ្នែកនិងគថ្លង់មានការងារធ្វើចំនួន១៣០នាក់ស្រី៧០នាក់។
ថ្លែងសំណេះសំណាលក្នុងឱកាសនោះឯ.ឧឧបនាយករដ្ឋមន្ត្រីទៀ.បាញ់បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន.សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹតប៊ុនរ៉ានី
ហ៊ុនសែនដែលតែងតែមានចិត្ត
អាណិតអាសូរហើយបានគិតគូរដល់សុខទុក្ខនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្មួយៗចៅ ៗ
ដែលជាកុមារគថ្លង់និងពិការភ្នែកនៅទូទាំងប្រទេសជាប់ជាប្រចាំ។ឯ.ឧក៏បានសំដែងនូវអំណរគុណ ចំពោះ ថ្នាក់ដឹកនាំអង្គការគ្រួសារថ្មីនិងលោកគ្រូអ្នកគ្រូ
ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការថែរទាំអប់រំដោយផ្ដល់នូវការស្នាក់នៅនិងរៀនសូត្រដល់ កុមារគថ្លង់និងពិការភ្នែកទាំងអស់ដែលរស់នៅទៅនេះ
ឲ្យទទួលបាននូវចំណេះដឹងផ្នែកវប្បធម៌ អក្សរសាស្ត្រវិទ្យាសាស្ត្រនានាដូចកុមារដែលមានកាយសម្បទា គ្រប់គ្រាន់ក្នុងសាលារដ្ឋទូទៅនឹងគេដែរ។ក្នុងឱកាសនោះដែរឯ.ឧ
ឧបនាយករដ្ឋមន្ត្រីនិងលោកជំទាវព្រមទាំងក្រុមការងារថា្នក់ជាតិចុះជួយខេត្តសៀមរាបទាំងអស់បានសំដែងនូវការស្នឹទ្ធស្នាលដោយបានរៀបចំអាហារជូនដល់ កុមារ
គ ថ្លង់ និងពិការភ្នែកទាំងអស់ក្នុងសាលាហើយបានផ្តល់ អំណោយនូវ ទោងសំរាប់ក្មេងៗជិះលេងចំនួន៤,ក្ដារខៀនព័ត៌មានចំនួន១,អង្ករ៥តោនមី២០កេះ,ត្រីខចំនួន៥កេះ,ទឹកក្រូច១០កេះ,ស្លេត,ស្តៃឡាស។
អំណោយសំរាប់កុមារគថ្លង់១២០នាក់ក្នុងមា្នក់ទទួលបានឃីដមួយ
ក្នុងនោះមានសៀវភៅសរសេរ
៥ក្បាល, ប៊ិច២ដើម,ក្រម៉ា១,សារុង១និងថវិការ៣ម៉ឺនរៀល។
អំណោយសំរាប់កុមារពិការភ្នែក
២២នាក់ ក្នុងម្នាក់ទទួលបានសារុង១,ក្រម៉ា១និងថវិការ៣ម៉ឺនរៀល។អំណោយសំរាប់បុគ្គលិកនិងគ្រូបង្រៀនក្នុងមា្នក់ទទួលបានចំនួន៤៣នាក់ក្នុងម្នាក់ទទួលបានសៀវភៅសរសេរ ១៥
ក្បាល,ប៊ិច៥ដើមក្រម៉ា១,សារុង ១និងថវិការ៥ម៉ឺនរៀល៕