ព័ត៌មាន

ស​ម្ដេច​តេជោ និង​ស​ម្ដេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត សួរ​សុខ​ទុក្ខ​យោធិន​ពិការ នៅម​ជ្ឈ​ម​ណ្ឌ​លអភិវ​ឌ្ឍ​យោធិន​ពិការ ស​ម្ដេច​តេជោ ហ៊ុន សែន ៣១៧ គូលេន
នាយកដ្ឋានព័ត៌មាន(១)
682
352

ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន និង​ស​ម្ដេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត បានអញ្ជើញ​ទៅ សួរ​សុខ​ទុក្ខ​យោធិន​ពិការ នៅម​ជ្ឈ​ម​ណ្ឌ​លអភិវ​ឌ្ឍ យោធិន​ពិការ​ស​ម្តេច​តេជោ ហ៊ុន សែន ៣១៧ គូលេន ខេត្ត​សៀម​រាប ស​ម្រាប់ឱកាស​បុណ្យ ចូល​ឆ្នាំថ្មី ប្រ​ពៃណីជាតិ ដោយ​នាំអំណោយ​គ្រឿង ឧប​ភោគ​ប​រិភោគ និង​ថ​វិកា ឧប​ត្ថ​ម្ភ ជូន​ដូច​កាល​ពីឆ្នាំទៅ ដែរ ។
 នៅក្នុង​ក​ម្ម​វិធីនាព្រឹក​ថ្ងៃទី១៣ មេសានេះ លោកឧត្ត​ម​សេនីយ៍ទោ ពៅ ស៊ា នាយ​ក​ម​ជ្ឈ ម​ណ្ឌ​លអភិវ​ឌ្ឍ​យោធិន​ពិការ ស​ម្តេច​តេជោ ហ៊ុន សែន ៣១៧គូលេន បាន​រាយ​ការ​ណ៍អំពី ស្ថាន​ភាព​ទូទៅ រ​ប​ស់យោធិន​ពិការ និង​គ្រួសារ​ ដែល​រ​ស់នៅក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល​នេះ ចាប់ពីឆ្នាំ ២០១០ ម​ក​ដ​ល់ប​ច្ចុប្ប​ន្ន ដែល​មាន​រ​យៈពេល​ជាង៦ឆ្នាំ៩ខែម​ក​ហើយ ។ ក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល​នេះ មាន ២៥០គ្រួសារ ក្នុង​នោះ យោធិន​ពិការ​ចំនួន ២៣០គ្រួសារ, គ្រូប​ង្រៀន​ស្ម័ត្រ​ចិត្ត ១៨គ្រួសារ និង​ពេទ្យ​ឆ្ម​ប​ស្ម័គ្រ​ចិត្ត ២គ្រួសារ ដែល​មាន​ស​មាជិក​ស​រុប ១ពាន់២៤៩នាក់ ។
មាន​ប្រ​សាស​ន៍សំណេះសំណាល ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រី ប​ញ្ជាក់ថា ទាំង​នៅ គូលេន ខេត្ត​សៀម​រាប, នៅ ភ្នំឆ័ត្រ ខេត្ត​ប​ន្ទាយ​មាន​ជ័យ និង នៅកោះស្លា ខេត្ត​កំព​ត យើង​បាន​ប​ង្កើន ការ​យ​ក​ចិត្ត​ទុក​ដាក់ ចំពោះក្រុម​គ្រួសារ និង​កូន​ចៅរ​ប​ស់ជ​ន​ពិការ និងអតីត​យុទ្ធ​ជ​ន​រ​ប​ស់យើង ។ ស​ម្ដេច​លើក​ឡើង​ថា ការ​បាត់ប​ង់ស​រីរាង្គ មិនអាច​ផ្ដ​ល់ឱ្យ​យើង​វិញ​បាន​ទេ បើពិការ​ជើង យ៉ាង​ច្រើន យើង​បាន​ត្រ​ឡ​ប់ម​ក​វិញ​នូវ​ជើង​សិប្ប​និម្មិត, ឯអ្ន​ក​ពិការ​ដៃទាំង​ពីរ មិនអាច​មានអ្វីត​ភ្ជាប់បាន​ឡើង វិញ​ទេ រូប​ស​ម្ដេច​ផ្ទាល់ ក៏គ្មាន​ពេល​ដើម្បីធ្វើឱ្យ​គ្រាប់ភ្នែក​មួយ​គ្រាប់ នៅខាង​ឆ្វេង អាច​មើល​ភ្លឺ បាន​វិញ​នោះដែរ ។ ស​ម្ដេច​ប​ញ្ជាក់ថា នៅស​ល់តែ៣ថ្ងៃទៀត​ប៉ុណ្ណោះ ដ​ល់ខួប​លើក​ទី ៤២ឆ្នាំ នៃការ​ណ៍ដែល​ស​ម្ដេច បាត់ប​ង់កែវ​ភ្នែក គឺនៅថ្ងៃទី១៦ ខែមេសាឆ្នាំ ១៩៧៥ ។ ស​ម្ដេច​ប​ន្ត​ថា កែវ​ភ្នែក​ដែល​យើង​ធ្លាប់ស្រ​ឡាញ់ មិនអាច​វិល​ត្រ​ឡ​ប់ម​ក​ផ្ដ​ល់ឱ្យ​យើង​ឡើង​វិញ​ទេ ប៉ុន្តែយើងអាច នឹង​ប្រឹង​ប្រែង​ងើប​ឈ​រ​ឡើង ដើម្បីកុំឱ្យ​ធ្លាក់ទៅក្នុង​ស្ថាន​ភាព នៃអ្ន​ក​ដែល​ពិការ​ផ្លូវ​កាយ​ហើយ, ពិការ​ផ្លូវ​ចិត្ត​ថែម​ទៀត។ ស​ម្ដេច​ប​ន្ត​ថា មានឧទាហ​រ​ណ៍ច្រើន​ណាស់ ដែល​យោធិន​ពិការ រ​ប​ស់ យើង បាន​ប្រឹង​ប្រែង​ងើប​ឈ​រ​ឡើង ជំនះនូវ​ការ​លំបាក ហើយ​ផ្ដ​ល់ឱកាស​ស​ម្រាប់កូន រ​ប​ស់ខ្លួន ប​ន្ត​ការ​សិក្សា រ​ហូត​ទៅដ​ល់កូនៗទាំង​នោះ បាន​ក្លាយ​ទៅជាប​ញ្ញ​វ​ន្ត ប​ញ្ច​ប់ការ​សិក្សានៅថ្នាក់ ឧត្ដ​ម​សិក្សា ហើយ​ក៏មាន​ការ​ងារ​ធ្វើ, ចំណុច​នេះហើយ ដែល​ស​ម្ដេច ប​ន្ត​ការអំពាវ​នាវ ចំពោះជ​ន ពិការ​គ្រ​ប់រូប រាប់ទាំង​យោធិន​ពិការ​ផ​ង ឱ្យ​ប​ន្ត​ការ​ខិត​ខំងើប​ឈ​រ​ឡើង ដើម្បីសេច​ក្ដីថ្លៃថ្នូរ រ​ប​ស់ខ្លួន គ្រួសារ និង​ប​ន្ស​ល់ទុកឱ្យ​កូន​ចៅ នូវ​មោទ​ន​ភាព​ប​ន្ត​ទៀត ។ ក្នុង​នេះដែរ ស​ម្ដេច​តេជោ បានអំពាវ នាវ​ចំពោះ ភ​រិយាទាំង​ឡាយ​រ​ប​ស់យោធិន​ពិការ កុំមាន​ការអៀន​ខ្មាស ថាខ្លួន​មាន​ប្ដី ជាជ​ន​ពិការ និងអំពាវ​នាវ ចំពោះកូនៗយោធិន​ពិការ កុំអៀន​ខ្មាស​ថា ឪពុក​រ​ប​ស់ខ្លួន​ជាជ​ន​ពិការ តែផ្ទុយ ទៅវិញ ត្រូវ​មាន​មោទ​ន​ភាព​ចំពោះឪពុក​រ​ប​ស់ខ្លួន ដែល​បាន​លះប​ង់សាច់ស្រ​ស់ ឈាម​ស្រ​ស់ ដើម្បីជាតិមាតុភូមិ, ដោយ​ស​ម្ដេច​ស​ង្ក​ត់ធ្ង​ន់ថា សេច​ក្ដីសុខ​រ​ប​ស់ប្រ​ជាជាតិ ដែល​មាន​នៅពេល​នេះ មិនអាច​កាត់ផ្ដាច់ អំពីព​លិក​ម្ម និងអំពីដំណ​ក់ឈាម ដែលឪពុក​រ​ប​ស់យើង​បាន​ខិត​ខំនោះទេ ។     ជាមួយ​នេះដែរ​ជាការ​យ​ក​ចិត្ត​ទុក​ដាក់ រ​ប​ស់ ស​ម្ដេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ក៏ដូច​ជាស​ម្ដេច​តេជោ ផ្ទាល់, ស​ម្ដេច​តេជោ បាន​ជំរុញឱ្យ​ប​ន្ត​ការ​ជីកអណ្ដូង​តាម​ផ្ទះ និង​តាម​ទីក​ន្លែង ដែលអាច​ធ្វើទៅ បាន ដោយ​សារ​នៅក្នុង​ម​ជ្ឈ​ម​ណ្ឌ​លអភិវ​ឌ្ឍ​ន៍យោធិន​ពិការ​នេះ គ្រួសារ​មួយ​ចំនួន មិន​ទាន់មាន​ទឹក ប្រើប្រាស់គ្រ​ប់គ្រាន់នៅឡើយ។ ស​ម្ដេច​តេជោ ឱ្យ​ក្រ​សួងអភិវ​ឌ្ឍ​ន៍ជ​ន​ប​ទ ទ​ទួល​ប​ន្ទុក​ទៅលើការ ជីកអណ្ដូង​ប​ន្ថែម​នេះ ដោយ​គ្រួសារ​ខ្លះ ពិការ​ដៃពិការ​ជើង គឺត​ម្រូវឱ្យ​ក្នុង​ផ្ទះមានអណ្ដូង​តែម្ដ​ង ។ ស​ម្ដេច មាន​ប្រ​សាស​ន៍ថា បើទោះបី មួយ​ផ្ទះត្រូវ​ជីកអណ្ដូង​មួយ ក៏ត្រូវ​តែជីក​ដើម្បីស​ម្រួល ដ​ល់ ជីវ​ភាព និង​សេច​ក្ដីត្រូវ​ការ រ​ប​ស់ក្រុម​គ្រួសារ​គាត់  ហើយ​ស​ម្ដេច ប​ញ្ជាក់ប្រាប់ទៅដ​ល់ យោធិន ពិការ​និង​គ្រួសារ ឱ្យ​ជឿទុក​ចិត្ត​ថា គ​ណ​ប​ក្ស​ប្រ​ជាជ​ន និង​រាជ​រ​ដ្ឋាភិបាល មិន​បោះប​ង់ចោល ប​ង​ប្អូន​ទាំងអស់នោះទេ, ទោះបី ល​ទ្ធ​ភាព​មាន​ក​ម្រិត ក៏ប៉ុន្តែការ​ដោះស្រាយ នៅតែធ្វើជាប​ន្ត ។
ជាមួយ​នេះដែរ ដើម្បីឱ្យ​ក្លាយ​ទៅជាម​ជ្ឈ​ម​ណ្ឌ​ល​មួយ ស​ម្រាប់ទាញ​យ​ក សិស្ស​នៅ តំប​ន់ ជុំវិញ ស​ម្ដេច​តេជោ បាន​ផ្ដ​ល់ការ​សាង​ស​ង់អគារ​សិក្សា ១ខ្ន​ង ២ជាន់ ១២ប​ន្ទ​ប់ រួម​ទាំង រៀប​ចំ ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​ចាំបាច់នានា និង​តារាង​កីឡាផ​ង​ដែរ ប​ន្ថែម​លើអគារ​សិក្សា ១ខ្ន​ង ដែល​បាន ផ្ដ​ល់កាល​ពីឆ្នាំទៅ ដ​ល់អនុវិទ្យាល័យ ស្នារ​តេជោ  ដើម្បីប​ង្កើត​ទៅជាវិទ្យាល័យ ។
ក្នុង​ការ​សំណេះសំណាល​នេះ ស​ម្តេច​តេជោ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី និង​ស​ម្ដេច​កិត្តិព្រឹទ្ឌ​ប​ណ្ឌិត បាន​ផ្ដ​ល់ អំណោយ​ដ​ល់ សិស្សា នុសិស្ស ៣៨៦នាក់ ក្នុង​ម្នាក់ៗ សៀវ​ភៅ ២ក្បាល, ប៊ិច១ដើម, ថ​វិកា ១ម៉ឺន​រៀល, ជូន​គ្រួសារ យោធិន​ពិការ ២៣០នាក់ , គ្រូប​ង្រៀន ១៨នាក់, គ្រូពេទ្យ​ឆ្ម​ប ២នាក់ ក្នុង​ម្នាក់ៗ អង្ក​រ ៥០គីឡូក្រាម, មី ៤កេស, ត្រីខ ១កេស​ស្មើនឹង១០០កំប៉ុង, ប្រេង​ឆា ១ដ​ប, ប៊ីចេង ១គីឡូក្រាម, ស្ក​រ​ស ១០គីឡូក្រាម, ទឹក​ស៊ីអ៊ីវ ៦ដ​ប, ទឹក​ត្រី ៦ដ​ប, ឃីត​មួយ ដែល​មាន សារុង១ ក្រ​មា១, មុង១, ភួយ១, ថ​វិកា៣០ម៉ឺន​រៀល ក្នុង​នេះថ​វិកា ២០ម៉ឺន​រៀល រ​ប​ស់ស​ម្ដេច​តេជោ និង១០ម៉ឺន​រៀល​ទៀត រ​ប​ស់ស​ម្ដេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ប្រ​ធាន​កាក​បាទ​ក្រ​ហ​ម ។ ជូនអ្ន​ក​ជំងឺ ដែល​កំពុង​ស​ម្រាក​ព្យាបាល នៅម​ណ្ឌ​ល​សុខ​ភាព ២៥នាក់ ក្នុង​ម្នាក់ៗឃីត​មួយ ដែល មាន សារុង, ក្រ​មា, ភួយ, ទឹក​ដោះគោឆៅ ២ឡូ, ស្ក​រ​ស ២គីឡូក្រាម និង​ថ​វិកា ១០ម៉ឺន​រៀល និង​ប​ន្ថែម១០ម៉ឺន​រៀល​ទៀត​ជាថ​វិការ​ប​ស់កាក​បាទ​ក្រ​ហ​ម ។
ស​ម្ដេច​តេជោ ក៏បានឧប​ត្ថ​ម្ភ​ថ​វិកាមួយ​ចំនួន ដ​ល់ម​ជ្ឈ​ម​ណ្ឌ​ល អភិវ​ឌ្ឍ​យោធិន​ពិការ ៣១៧គូលេន, ដ​ល់សាលាប​ឋ​ម​សិក្សា, អនុវិទ្យាល័យ, ម​ណ្ឌ​ល​សុខ​ភាព និង​សាលាស្រុក បាគ​ង ផ​ង​ដែរ។ ស​ម្រាប់ពិធីនេះ ក្រ​សួង​ការ​ពារ​ជាតិ បាន​ជួយឧប​ត្ថ​ម្ភអង្ក​រ ១៣តោន៥០០គីឡូក្រាម, ចំណែក ក្រ​សួង សុខាភិបាល​បានឧប​ត្ថ​ម្ភឱស​ថ ៤៥មុខ មាន​ទ​ម្ង​ន់ស​រុប ២ពាន់៥៧០គីឡូក្រាម, លោក លឹម ប៊ុន​ជុង ក្រុម​ហ៊ុន​វិនិយោគ​ដំណាំល្ហុង​ប្រេង​នៅស្រុក​គូលេន ឧប​ត្ថ​ម្ភអង្ក​រ ៥តោន ក​ង់ចំនួន ២០០គ្រឿង ។ ឯកឧត្ដ​ម ម៉ក់ ពេជ្រ​រឹទ្ធ ផ្ដ​ល់ម៉ូតូ ៥គ្រឿង​ថែម​ទៀត ស​ម្រាប់គ្រូប​ង្រៀន​ថ្មី ៥នាក់ និងឧប​ត្ថ​ម្ភ​ក​ន្សែង​ពោះគោចំនួន ១ពាន់៣០០ ស​ម្រាប់ចែក​ជូន​គ្រួសារ យោធិន​ពិការ, គ្រូប​ង្រៀន​ស្ម័ត្រ​ចិត្ត និង​ពេទ្យ​ឆ្ម​ប​ស្ម័គ្រ​ចិត្ត នៅក្នុង ម​ជ្ឈ​ម​ណ្ឌ​ល​នេះ ដែល​មាន ស​មាជិក ស​រុប ១ពាន់២៤៩នាក់ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ