ព័ត៌មាន

ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ជួប​ជាមួយ ឯអគ្គ​រាជ​ទូត រុស្សី និងឥណ្ឌា
នាយកដ្ឋានព័ត៌មាន(១)
665
353
    នៅ​ព្រឹក​ថ្ងៃទី២១​ ខែមេសា ​ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​អនុញ្ញាត​ឲ្យ ​ឯកឧត្ត​ម​ ឌីមេទ្រី​ ធីវេកូរ​ ( Demitry Tsvetkov)​ ឯកអគ្គ​រ​ដ្ឋ​ទូត ​ស​ហ​ព័ន្ធ​រុស្សី​ប្រ​ចាំ​នៅ​ក​ម្ពុជា​ ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​ និង​ពិភាក្សា​ការ​ងារ​ស្តី ​ពី​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង​ពីរ​។​
    តាម​រ​យៈ​ជំនួប​នោះ ​ឯកឧត្ត​ម​ ឌីមេទ្រី ​ធីវេកូរ​ បាន​ជ​ម្រាប​ជូន​ដ​ល់​ ឯកឧត្ត​ម​ ឧប​នាយ​ក​ រ​ដ្ឋ​ម​ន្រ្តី ​ទៀ បាញ់​ អំពី​ការ​អញ្ជើញ​រ​ប​ស់​ ស​ហ​ព័ន្ធ​រុស្សី ​ដើម្បី​ទៅ​ចូល​រួម​ក្នុង​ស​ន្និសិទ​ ស​ន្តិសុខ​ អន្ត​រ​ជាតិ​លើក​ទី៦​ នៅ​ទីក្រុង​ម៉ូស្គូនា​ពេល​ខាង​មុខ​។​ ឯកឧត្ត​ម​ បាន​ប​ញ្ជាក់​ថា​ វ​ត្ត​មាន​រ​ប​ស់​ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ ទៀ បាញ់ ​ចូល​រួម​កាល​ពី​ឆ្នាំ​ទៅ​បាន​នាំ​ម​ក​នូវ​ការ​ព​ង្រឹង​កិច្ច​ស​ហ ប្រ​តិប​ត្តិការ​លើ​វិស័យ​យោធា​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ ហើយ​ ឯកឧត្ត​ម​ ឯកអគ្គ​រ​ដ្ឋ​ទូត​បាន​ប្រាប់​ពី​ បំណ​ង​ច​ង់​ឲ្យ​មាន​វ​ត្ត​មាន​រ​ប​ស់​ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ នៅ​ក្នុង​ស​ន្និសិទ​ ស​ន្តិសុខ​ អន្ត​រ​ជាតិ​នេះ ​ប​ន្ត​ទៀត​ជា​ប្រ​ពៃណី ​ឬ​ចាត់​តំណាង​ទៅ​ចូល​រួម​ក្នុង​វេទិការ​នេះ​ផ​ង​ដែរ​។​  ឯកឧត្ត​ម​ ឯកអគ្គ​រ​ដ្ឋ​ទូត ​ស​ហ​ព័ន្ធ​រុស្សី​ ក៏​បាន​ជ​ម្រាប​ជូន​អំពី​ការ​រៀប​ចំ​ព្រឹត្តិការ​ណ៍​​ប​ង្ហាញ​ គ្រឿង​ប​ច្ចេក​ទេស​យោធា​ឆ្នាំ​២០១៧​ នៅ​ស​ហ​ព័ន្ធ​រុស្សី​នា​ចុង​ខែ​សីហា​ឆ្នាំ​២០១៧​ ខាង​មុខ​នេះ ​ដែល​ក្នុង​ព្រឹត្តិការ​ណ៍​នេះ ​ឯកឧត្ត​ម​ ​ក៏​បាន​អញ្ជើញ​ខាង​ក​ម្ពុជា​ ចូល​រួម​ផ​ង​ដែរ​ដោយ ​ឯកឧត្ត​ម​ បាន​ចាត់​ទុក​វ​ត្ត​មាន​រ​ប​ស់​ ខ.ភ.ម​ ដែល​ចូល​រូម​ក្នុង​ព្រឹត្តិការ​ណ៍​នេះ​មាន​ប្រ​យោជ​ន៍​ល្អ​ស​ម្រាប់​ ទំនាក់​ទំន​ង​ក​ង​ទ័ព​ទាំង​ពីរ​ ប្រ​ទេស​ទាំង​ពីរ​។ ​ឯកឧត្ត​ម​ ឯកអគ្គ​រ​ដ្ឋ​ទូត​ ស​ហ​ព័ន្ធ​រុស្សី ​បាន​ចាត់​ ទុក​ស​ន្និសិទ​ ស​ន្តិសុខ​អន្ត​រ​ជាតិ​នា​ទី​ក្រុង​មូស្គូ​លើក​ទី៦​ គឺ​មាន​សារៈ​សំខាន់​ដែល​បាន​ផ្ត​ល់​ឪ​ កាស​ដ​ល់អ្ន​ក​ចូល​រូម​បាន​ផ្លាស់​ប្តូរ​ម​តិ​យោប​ល់​គ្នា​ទៅ​វិញ​ទៅម​ក​ ស្វែង​រ​ក​ច្រ​ក​ណា​មួយ​ដើម្បី​ នាំ​ម​ក​នូវ​ស​ន្តិភាព​ ។​
    មាន​ម​តិ​ឆ្លើយ​ត​ប​វិញ​ ឯកឧត្ត​ម​ ឧប​នាយ​ក​ រ​ដ្ឋ​ម​ន្រ្តី​ ទៀ បាញ់ ​បាន​ចាត់​ទុក​វេទិការ​ទាំង​ អស់​ទាំង​នៅ​មូស្គូ ​ក៏​ដូច​ជា​នៅ​សាង​គ្រីឡា ​ប្រ​ទេស​សឹង្ហ​បុរី​ និង​សៀន​សាន​នៅ​ប្រ​ទេស​ចិន​​ សុទ្ធ​តែ​មាន​តំលៃ ​ក្នុង​ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទាំង​ស្វែង​រ​ក​ស​ន្តិភាព​ជូន​ពិភ​ព​លោក​ ។
    ​នៅ​ព្រឹក​ថ្ងៃ​ទី២១​ ខែ​មេសានេះ​ដែរ​ ឯកឧត្ត​ម​ ទៀ បាញ់ ​ក៏​បាន​អនុញ្ញាត​ឲ្យ ​ឯកឧត្ត​ម​ ណាវីន​ ស្រីវ៉ា​ស្តាន​ណា ​ឯកឧត្ត​ម​ អគ្គ​រ​ដ្ឋ​ទូត​ឥណ្ឌា​ប្រ​ចាំ​នៅ​ក​ម្ពុជា​ចូល​រួម​ពិភាក្សា​ការ​ងារ​ប​ន្ត​ ទៀត ​។ ​នៅ​ក្នុង​ជំនួប​នោះ ​ឯកឧត្ត​ម​ ឯកអគ្គ​រ​ដ្ឋ​ទូត​ឥណ្ឌា ​ក៏​បាន​ជ​ម្រាប​ជូន​ដ​ល់ ​ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ​ទៀ បាញ់ ​អំពី​ល​ទ្ធ​ផ​ល​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ ក​ម្ពុជា​ ឥណ្ឌ​ក្នុង​រ​យៈ​ពេល​ក​ន្ល​ង​ម​ក​លើការ​ប​ណ្តុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ដ​ល់​ខ.ភ.ម​ ដែល​បាន​ ដំណើរ​ការ​យ៉ាង​ល្អ​ជា​ពិសេស​ ការ​ប​ណ្តុះ​ប​ណ្តាល​ជំនាញ​រ​ក្សា​ស​ន្តិភាព​ដែល​​ឥណ្ឌា​បាន​ផ្ត​ល់​ សុខ​ន​ក​ហិត​មីន​ដ​ល់ក​ម្ពុជានៅថ្ងៃ​នេះ។​ ឯ​កឧត្ត​ម​ ឯក​អគ្គ​រ​ដ្ឋ​ទូត​ ឥណ្ឌា​ក៏​បាន​ជ​ម្រាប​ជូន​ដ​ល់​ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ​អំពី​ការ​ដំណើរ​ការ​ជួយ​ប​ណ្តុះ​ប​ណ្តាល​ភាសា​អង់គ្លេស​ដ​ល់​ក​ម្ពុជា​ ក្នុង​ពេល​ប​ច្ចុប្ប​ន្ន​ ក្នុង​នោះ​ក៏​មាន​ម​ន្ត្រី​យោធា​ក​ម្ពុជា​ចូល​រូម​រៀន​សូត្រ​ផ​ង​ដែរ​ ដើម្បី​ឲ្យ​ពួក​គេ មាន​​ឪកាស​បាន​ប​ន្ត​ការ​សិក្សា​ប​ន្ថែម​​នៅ​ប្រ​ទេស​ឥណ្ឌា​ ។​
    ឯកឧត្ត​ម​ ទៀ បាញ់ ​បាន​ប​ញ្ជាក់​ថា​​ ក​ម្ពុជា​ និង​ឥណ្ឌា ​មាន​ទំនាក់​ទំន​ង​ជា​មួយ​គ្នា​តាំង​ពី​ យូរ​ល​ង់​ណាស់​ម​ក​ហើយ។​ ឯកឧត្ត​ម​ ក៏​បាន​ថ្លែង​អំណ​រ​គុណ​ដ​ល់​ក​ង​ទ័ព​ឥណ្ឌា​ដែល​បាន​ ជួយ​ប​ណ្តុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ដ​ល់ ​ខ.ភ.ម​ ដោយ​បាន​ប​ញ្ជូន​ត្រូវ​ជំនាញ ​ម​ក​ប​ណ្តុះ ​ប​ណ្តាល​ដ​ល់​ក​ង​ទ័ព​ក​ម្ពុជា​ជា​ប​ន្ត​ប​ន្ទាប់​​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ