ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ជួប​ប្រ​តិភូក​ង​ទ័ព​ជើង​ទឹក​ចិន
នាយកដ្ឋានព័ត៌មាន(១)
674
356

    នៅក្នុង​ជំនួប​ជាមួយ​គ​ណៈប្រ​តិភូក​ង​ទ័ព​ជើង​ទឹក​នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន នាព្រឹក​ថ្ងៃទី០៣ ខែឧស​ភាឆ្នាំ២០១៧ ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិបាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះការ​រីក​ចំរើន​យ៉ាង​ខ្លាំង​រ​ប​ស់ក​ង​ទ័ព​ជើង​ទឹក​ចិន​ដែល​បានអភិវ​ឌ្ឍ​ន៍ស​ម​ត្ថ​ភាព​រ​ប​ស់ខ្លួន ក្នុង​ការ​រួម​ចំណែក​ការ​ពារអធិប​តេយ្យ​រ​ប​ស់ខ្លួន​ក៏ដូច​ជាការ​ការ​ពារ​ស​ន្តិភាព​នៅក្នុង​តំប​ន់ផ​ង​ដែរ។ ឯកឧត្ត​ម​បាន​ប​ញ្ជាក់ប្រាប់ប្រ​តិភូថា៖ ប​ច្ចុប្ប​ន្ន​នេះចំណ​ង​មិត្ត​ភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង២ក​ម្ពុជា-ចិន​មាន​ការ​រីក​ចំរើន​គ្រ​ប់វិស័យ​ទាំងអស់ក្នុង​នោះក​ង​ទ័ព​ក៏មាន​ការ​រីក​ចំរើន​ផ​ង​ដែរ។ ឯកឧត្ត​ម ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ន់ថា៖ ដំណើរ​ទ​ស្ស​នៈកិច្ច​រ​ប​ស់គ​ណៈប្រ​តិភូក​ង​ទ័ព​ជើង​ទឹក​ក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​នៅក​ម្ពុជានាពេល​នេះ បាន​នាំម​ក​នូវ​ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង២ ជាពិសេស​និង​រួម​ចំនែក​លើក​កំព​ស់ស​ម​ត្ថ​ភាព​ក​ង​ទ័ព​ជើង​ទឹក​ក​ម្ពុជា អោយ​បាន​កាន់តែប្រ​សើរ​ឡើង​ថែម​ទៀត។
   មាន​ម​តិឆ្លើយ​ត​ប​វិញ ឯកឧត្ត​ម នាយឧត្ត​ម​នាវី ម៉ៅ ហួរ(Miao Hua) ស្ន​ង​ការ​ន​យោបាយ​ក​ង​ទ័ព​ជើង​ទឹក នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​បាន​សំដែង​នូវ​ក្តីសោម​ន​ស្ស​រីក​រាយ ដែល​បាន​ដឹក​នាំប្រ​តិភូក​ង​ទ័ព​ជើង​ទឹក​ចិន​ម​ក​បំពេញ​ទ​ស្ស​នៈកិច្ច​នៅក​ម្ពុជាហើយ​បាន​ទ​ទួល​ការ​ស្វាគ​ម​ន៍យ៉ាង​ក​ក់ក្តៅពីក​ង​ទ័ព​ជើង​ទឹក​ក​ម្ពុជា។ឯកឧត្ត​ម​បាន​ប​ញ្ជាក់ថា៖ នេះជាលើក​ទី១ដែល​ថ្នាក់ដឹក​នាំក​ង​ទ័ព​ជើង​ទឹក​នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន បាន​ម​ក​ទ​ស្ស​នៈកិច្ច​នៅក​ម្ពុជាក្រោយ​ពីបាន​ប​ង្កើត​ឡើង​ក្នុង​រ​យៈពេល​ជាង៦៣ឆ្នាំក​ន្ល​ង​ម​ក។ ឯកឧត្ត​ម នាយឧត្ត​ម​នាវី ម៉ៅ ហួរ បាន​ប​ញ្ជាក់ទៀត​ថា៖ ចិន​និង​ក​ម្ពុជា ជាប្រ​ទេស​ជិត​ខាង មិត្ត​ភាព​ចិន និង​ក​ម្ពុជាមាន​តាំង​ពីយូលុង​ណាស់ម​ក​ហើយ ដែល​បាន​ប​ង្កើត​ឡើង​ដោយ​ថ្នាក់ដឹក​នាំជំនាន់មុន។ ឯកឧត្ត​ម បាន​ប​ញ្ជាក់ថា៖ តំណើរ​ទ​ស្ស​នៈកិច្ច​រ​ប​ស់ប្រ​តិភូក​ង​ទ័ព​ជើង​ទឹក​ចិន ម​ក​កាន់ក​ម្ពុជានាពេល​នេះ នឹង​បាន​នាំម​ក​នូវ​ការ​ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍ពីគ្នាទៅវិញ​ទៅម​ក​រ​វាង​ក​ង​ទ័ព​ជើង​ទឹក​នៃប្រ​ទេស​ទាំង២។
  តាម​រ​យៈជំនួប​នេះឯកឧត្ត​ម នាយឧត្ត​ម​នាវី ម៉ៅ ហួរ បាន​សំណូម​ព​រ​ដ​ល់ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាអោយ​ប​ន្ត​ការ​ផ្លាស់ប្តូរ គ​ណៈប្រ​តិភូទ​ស្ស​នៈកិច្ច ទៅវិញ​ទៅម​ក​រ​វាង​ក​ង​ទ័ព​ទាំង២ប​ន្ត​ទៀត​ក្នុង​នោះឯកឧត្ត​ម​ក៏បាន​ជ​ម្រាប​ជូន ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីផ​ង​ដែរ អំពីការ​ម​ក​ចូល​ច​ត​នាវាក​ង​ទ័ព​ជើង​ទឹក​ចិន​នៅក្នុង​ខែតុលាឆ្នាំ២០១៧ខាង​មុខ​ដែល​ការ​ចូល​ច​ត​លើក​នេះជាការ​ចូល​ច​ត​នាវាលើក​ទី៥នៅក​ម្ពុជា៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ