ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីនៃពិធីអបអរសាទរខួបលើកទី១០ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា
នាយកដ្ឋានព័ត៌មាន(១)
684
facebook
twitter
email
ពិធីអបអរសាទរខួបលើកទី១០ ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា បានប្រារព្ធយ៉ាងឧឡារិកក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។
ក្នុងពិធីដែលសហការរៀបចំឡើងដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសមាគមអតីតយុទ្ធជនកម្ពុជា នៅសាលមហោ ស្រពកោះពេជ្រ ព្រឹកថ្ងៃទី១០ឧសភានេះ មានវត្តមានអញ្ជើញចូលរួមដោយ សមាជិក សមាជិកា រាជរដ្ឋាភិ បាល រដ្ឋសភា ព្រឹទ្ធសភា, សមាជិក សមាជិកា សមាគមអតីយុទ្ធជនកម្ពុជាមកពីគ្រប់ រាជធានី ខេត្តទាំង២៥ សរុបប្រមាណ៣ពាន់ ។
សុន្ទរកថារបស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បង្ហាញថា ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់អតីតយុទ្ធជន ពិសេសការអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន ដោយសម្ដែងនូវការគោរពដឹងគុណចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់បងប្អូនចំពោះជាតិមាតុភូមិ និងប្រជាជនដោយយកចិត្តទុកដាក់ដោះស្រាយជីវភាពទាំងសំភារៈ ថវិកា ជាបន្តបន្ទាប់។
បច្ចុប្បន្នអតីតយុទ្ធជនចំនួន ៨ម៉ឺន ៦ពាន់ ៣៧៩នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន ១សែន ៣ម៉ឺន៤ពាន់ ៣០នាក់ កំពុងទទួលរបបគោលនយោបាយពី រដ្ឋ ដែលប្រាក់របបគោលនយោបាយនេះ ត្រូវបានកែសម្រួលជាបន្តបន្ទាប់ ស្របតាមការដំឡើងប្រាក់បៀរត្ស មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ ។ ជាមួយនេះដែរ រាជរដ្ឋាភិបាលបានកែប្រែ និងដំឡើងរបប សន្តិសុខសង្គម ប្រចាំខែ ជូនដល់អតីតយុទ្ធជនទាបបំផុតចំនួន ៤២ម៉ឺនរៀល គិតចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០១៧ និង បានផ្តល់ប្រាក់វិភាជន៍គ្រួសារ ប្រាក់ បំណាច់ឧបត្ថម្ភគ្រួសារ និងកូនទទួលបាន១ម៉ឺនរៀល និងប្រពន្ធ ១ម៉ឺន៥ពាន់រៀល ត្រូវបានអនុវត្តចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៧។ ទន្ទឹមនេះក្រសួងបានសហការជាមួយធនាគារដៃគូដាក់ឱ្យដំណើរការសេវាប្រើប្រាស់កាតអេធីអ៊ឹម(ATM)ដោយឥតបង់ប្រាក់ ក្នុងទិសដៅបង្កើនភាពងាយស្រួលក្នុងការបើកប្រាក់សោធនប្រចាំខែ តាមប្រព័ន្ធធនាគារ ជូនដល់អតីយុទ្ធជនចាប់ពីខែមេសាឆ្នាំ២០១៧មក។ ព្រមជាមួយនេះ ក្រសួងក៏បាននិង កំពុងសិក្សា ពីការតម្លើងប្រាក់សោធនជូនអតីយុទ្ធជន ក៏ដូចជាអតីតមន្ត្រីរាជការស៊ីវិលសម្រាប់រយៈពេលវែងឱ្យស្របតាមការវិវត្តនៃសេដ្ឋកិច្ចជាតិ។ លើសពីនេះក៏បានផ្តល់ដី សម្បទានសង្គមកិច្ច កសាងលំនៅដ្ឋានជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារព្រម ទាំងបានបង្កើតនូវគម្រោងជាច្រើនដើម្បីកែលម្អជីវភាពរបស់យោធិននិងអតីតយុទ្ធជន។
ចំណែករបាយការណ៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជា អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បង្ហាញថា៖ ទាក់ទងនឹងអតីតយុទ្ធជន សម្តេចទាំងពីរតែងតែគិតគូយកចិត្តទុកដាក់យ៉ាងខ្លាំង។ ជាក់ស្តែងទន្ទឹមនឹងការកសាងភូមិអភិវឌ្ឍន៍ ៣កន្លែង នៅកោះស្លា , គូលេន និងភ្នំឆ័ត្រ សម្តេចប្រធាននៅបានចលនាសប្បុរសជនប្រមូលថវិកាសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រចំនួន៣៣៦ខ្នង តែលើការអនុវត្តជាក់ស្តែងគណៈអចិន្ត្រៃយ៍បានច្នៃកសាងបានរហូតដល់ ៣៩៤ខ្នង គឺលើសផែនការ៥៨ខ្នង នៅតាមរាជធានីខេត្តចំនួន១៦រួមនិងអគារសិក្សា១ខ្នង៦ បន្ទប់ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រថែមទៀត។ ទោះជាយ៉ាងណាក៏ ដោយ បើប្រៀបធៀបរវាងផ្ទះដែលបានសាងសង់រួចទៅនឹងស្ថិតិ អតីយុទ្ធជន ដែលទីទ័លក្រ មានដីតែមានផ្ទះស្នាក់នៅទ្រុឌទ្រោម ចំនួនដល់ទៅចំនួន ៣.០៥៧គ្រួសារនោះ ទើបដោះស្រាយបាន៣៩៤គ្រួសារប៉ុណ្ណោះ។
តាមរយៈទិវានេះ សម្ដេចតេជោ ហ៊ុន សែន និងអង្គពិធីទាំងមូលបានគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម មាស ក្រូច ដែលទើបទទួលមរណភាព និងគោរពវិញ្ញាណក្ខន្ធ ចំពោះ វីរៈនាយទាហាន នាយទាហានរងកម្ពុជា ៤រូប ដែលបានធ្វើពលីកម្មកាលពីម្សិលមិញ នៅប្រទេសអាហ្វ្រិកកណ្ដាល ដោយសារការវាយប្រហារពីពួកឧទ្ទាម ។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសមាគមអតីតយុទ្ធជន សម្ដេចតេជោ បានចូលរួមមរណទុក្ខជាមួយគ្រួសារនៃសព និងឧទ្ទិសពលីកម្មនេះជាកិត្តិយសសម្រាប់ជាតិទាំងមូល។ ក្នុងបញ្ហានេះដែរ សម្ដេចតេជោ ស្នើឱ្យហ្វេសប៊ុក ដែលមានឈ្មោះ ឡុង ឌីម៉ង់ ដែលមិនមែន ឡុង ឌីម៉ង់ ជាឯកអគ្គរាជទូតប្រចាំនៅកូរ៉េខាងត្បូងនោះ ធ្វើការកែប្រែជាបន្ទាន់នៅក្នុងការបង្ហោះហ្វេសប៊ុក ដែលថាកងទ័ពកម្ពុជាត្រូវបានសម្លាប់ដោយកាត់ក , សម្ដេច ថានេះជាការបំផ្លិចបំផ្លាញ ដល់កិត្តិយសរបស់កងទ័ព។ ជាមួយនេះ សម្ដេច បញ្ជាឱ្យក្រសួងមហាផ្ទៃតាមធ្វើកិច្ចការងារនេះជាបន្ទាន់ បើសិនជាគេមិនធ្វើការប្ដូរនិងដករូបភាពការកាត់កនោះចេញវាមានតម្លៃស្មើនឹងការប្រកាសសង្គ្រាមជាមួយកងទ័ពកម្ពុជាទាំងមូល។ សម្ដេចសង្កត់ធ្ងន់ថា យើងមិនអាចអត់ឱនឱ្យពួកភេរវករ ដែលបានវាយប្រហារសម្លាប់ជនរួមជាតិរបស់យើង, សម្លាប់ទាហានរបស់យើង ដែលកំពុងប្រតិបត្តិការនៅក្រៅប្រទេសនោះទេ, យើងបន្តប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ប៉ុន្តែអ្នកបង្ហោះហ្វេសប៊ុកដោយរូបភាពកាត់ត បែបនេះគឺត្រូវទទួលខុសត្រូវ ប៉ុន្តែបើដកចេញនូវរូបភាពនេះ យើងអាចយោគយល់បាន ប៉ុន្តែបើមិនដករូបភាពនេះចេញទេ យើងនឹងស្វះស្វែងរកមនុស្សនេះ ដើម្បីផ្ដន្ទាទោសហើយអ្នកនឹងក្លាយទៅជាសត្រូវរបស់កងកម្លាំងប្រដាប់អាវុធ ហើយប្រសិនបើអ្នកជាសមាជិកបក្សនយោបាយផ្សេងដែលមានចេតនា, បក្សនោះក៏នឹងក្លាយទៅជាសត្រូវរបស់កងកម្លាំងប្រដាប់អាវុធផងដែរ ។
ក្នុងការបាត់បង់របស់កម្ពុជានេះ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអង្គការសហប្រជាជាតិ ជាពិសេសផ្នែកសេនាធិការ នៃកងទ័ពរបស់អង្គការសហប្រជាជាតិ ដែលកំពុងប្រតិបត្តិការនៅ អាហ្វ្រិកកណ្ដាល ត្រូវចាត់ចែងកម្លាំង ឬការរៀបចំកម្លាំងបន្ថែមទៀត ព្រោះថាការថ្លោះធ្លោយ នៃការរៀបចំកម្លាំង ដោយសេនាធិការរបស់អង្គការសហប្រជាជាតិ វាអាចនាំមកនូវគ្រោះថ្នាក់សម្រាប់កងទ័ពនៃប្រទេសនានា ។
សម្ដេចបញ្ជាក់បន្ថែមថា យើងមិនស្ដីបន្ទោស ចំពោះសេនាធិការរបស់អង្គការសហប្រជាជាតិនោះទេ ក៏ប៉ុន្តែយើងអំពាវនាវសេនាធិការរបស់អង្គការសហប្រជាជាតិ នៅ អាហ្វ្រិកកណ្ដាលពិនិត្យទៅលើការរៀបចំកម្លាំងឡើងវិញដើម្បីចៀសវាងនូវឧប្បត្តិហេតុ ព្រោះថាកម្លាំងរបស់កម្ពុជាដែលបញ្ជូនទៅនេះមិនមែនជាកម្លាំងទៅដើម្បីប្រយុទ្ធនោះទេ , តែសុទ្ធតែជាកម្លាំង វិស្វកម្ម ដែលត្រូវធ្វើការ ដោះមីន និងធ្វើការសាងសង់, ជួសជុលផ្លូវ រហូតដល់ព្រលានយន្តហោះ, ហើយ សម្ដេច ក៏សុំឱ្យមានក្រុមពីកម្ពុជា ដើម្បីទៅពិនិត្យមើលនៅតំបន់នោះហើយស្នើសុំផែនទីរៀបចំកម្លាំងនៅតំបន់នោះ ដើម្បីធ្វើជាមូលដ្ឋានសិក្សា ថាតើការរៀបចំកម្លាំងនោះត្រូវឬទេ?។ សម្ដេចបញ្ជាក់ថា យើងនៅទីនេះមិនមែនជាទាហានលំអទីក្រុងទេ តែយើងសុទ្ធតែអតីតទាហាន ដែលធ្លាប់ឆ្លងកាត់នូវការប្រយុទ្ធរាប់សិបនិងដល់រាប់រយលើក យើងស្គាល់នូវរបៀបរៀបចំកម្លាំង។ សម្ដេចបន្តថា យើងជាសមាជិក អង្គការសហប្រជាជាតិ យើងមានសិទ្ធិផ្ដល់មតិជូនអង្គការសហប្រជាជាតិ ចំពោះការជ្រើសរើសមន្ត្រី ទាហាន ដែលចេញពីប្រទេសណា ទៅធ្វើសេនាធិការ ឬធ្វើមេបញ្ជាការ នេះក៏ជាផ្នែកមួយនៃការទទួលខុសត្រូវរបស់យើងចំពោះសភាពការណ៍ដែលបានកើតឡើងរួចមកហើយ, កុំឱ្យវាកើតឡើង សាជាថ្មីម្ដងទៀត ។
សម្ដេចតេជោ សង្ឃឹមថាកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅអាហ្វ្រិកកណ្ដាល ,នៅម៉ាលី, នៅស៊ូដង់ខាងត្បូង ក៏ដូចជានៅលីបង់ មិនតក់ស្លុត ចំពោះសភាពការណ៍នេះទេ , សម្ដេចបន្ថែមថា ប្រជាជន១៥លាននាក់ , កងទ័ពប្រមាណ ១១ម៉ឺននាក់, នគរបាលប្រមាណ ជាង៦ម៉ឺននាក់ នៅឈរពីក្រោយ និងត្រៀមរៀបចំខ្លួនជាស្រេច ដើម្បីចេញប្រតិបត្តិការរក្សាសន្តិភាពជាបន្ត ហើយយើងកំពុងត្រៀមរៀបចំនូវកម្លាំង ដើម្បីប្ដូរវេនរាប់ទាំងការទិញសម្ភារៈថ្មីៗបំពាក់ឱ្យកម្លាំងរបស់យើងនៅក្រៅប្រទេស។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនអង្គការសហប្រជាជាតិថា៖ យើងមិនថយក្រោយ ហើយសម្រេចចិត្ត ឈប់ចូលរួមប្រតិបត្តិការរក្សាសន្តិភាពនោះទេ ផ្ទុយទៅវិញកម្ពុជានឹងបង្កើនការខិតខំរបស់ខ្លួន ដើម្បីបញ្ជូនកម្លាំងបន្តទៅជួយបណ្ដា ប្រទេសជាមិត្ត , ដោយយើងមិនចុះចាញ់ចំពោះអំពើភេរវកម្ម ហើយយើងក៏មិនចុះចាញ់ជាមួយនឹងការរំលោភបំពានណាក៏ដោយ...៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រជុំពិភាក្សាសេចក្តីព្រាងកំណត់របៀបរបបធ្វើការងារលិខិតស្នាមនៅក្នុងកងយោធពលខេមរភូមិន្ទ
អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ប្រជុំបូកសរុបការងារ៩ខែ ទិសដៅត្រីមាសទី៤
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទិសយោធភូមិភាគទី៥
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ យោធិន នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក
នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី៤
នាយឧត្តមសេនីយ៍ ទៀ សីហា បិទលំហាត់ហ្វឹកហ្វឺនពហុជាតិ លើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក
សេចក្តីប្រកាស
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
កម្មវិធីជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទា...
សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖ ស្តីពីការជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ...
សារជូនពរ
សារលិខិតអបអរសាទរ៖ តាងនាមថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរងទាំងអស់ នៅក្នុងអគ្គនាយកដ្ឋានយោធសេវា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជម្រាបជូន សម្តេច...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះឯកឧត្ត...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ ឯកឧត្...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាប...
វីដេអូ
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានចាប់ផ្តើមធ្វើនៅថ្ងៃទី២២ខែ១១ឆ្នាំ២០២២នៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត