ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ នាង ផាត ជួបអនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ
នាយកដ្ឋានព័ត៌មាន(១)
673
358
ក្នុង​ឱកាស​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​និង​ពិភ​ក្សា​ការ​ងារ​ជា​មួយ ​ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ នាង ផាត ​រ​ដ្ឋ​លេខាធិការ​​ក្រ​សួង​ការ​ពារ​ជាតិ​កាល​​ពី​រ​សៀល​ថ្ងៃទី​១៧​ ខែ​ឧស​ភា​ ឆ្នាំ ​២០១៧​ ឯ.ឧ​ ឧ/ទោ​ អេស​ម័យ​ លឿង​វ៉ាន់​សៃ​អនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃ​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាជ​ន​ឡាវ​និង​ប្រ​តិភូ​បាន​ថ្លែង​អំណ​រ​គុណ​ចំពោះ​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​ដែល​បាន​យ​ក​ចិត្ត​ទុក​ដាក់​និង​ផ្ដ​ល់​ឱកាស​ដ​ល់​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់​ប្រ​តិភូ​ ឯកឧត្ត​ម​ ក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ទ​ទួល​បាន​ជោគ​ជ័យ​ ​។
ឯ.ឧ ​អេស​ម័យ​ លឿង​វ៉ាន់​សៃ​ បាន​ជំរាប​ដ​ល់​ ឯ.ឧ​រ​ដ្ឋ​លេខាធិការ​ថា​៖​ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់​ប្រ​តិភូ​ឯ.ឧ​នា​ពេល​នេះ​គឺ​នាំ​ម​ក​នាំ​ម​ក​នូវ​ការ​ព​ង្រឹង​និង​ព​ង្រីក​សាម​គ្គី​ភាព​មិត្ត​ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​រ​វាង​ក​ង​ទ័ព​ទាំង​២​ក​ម្ពុជា-ឡាវ​អោយ​កាន់​តែ​រឹង​មាំ​ថែម​ទៀត​។​ដោយ​ក​ន្ល​ង​ម​ក​ក​ង​ទ័ព​យើង​ទាំង​​២បាន​ប​ង្ហាញ​តាម​រ​យៈការ​ធ្វើ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជា​មួយ​គ្នា​ក្នុង​ការ​ក​សាង​ និង​ ប​ណ្តុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ក្នុង​ជួរ​ក​ង​ទ័ព​។​
​ឯ.ឧ​បាន​ប​ញ្ជាក់​ប​ន្ថែម​ទៀត​ថា​​៖ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់​ប្រ​តិភូ​ ឯ.ឧ​ នា​ពេល​នេះ​គឺ​បាន​ឃើញ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​កំពុង​មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង​តាម​រ​យៈ​ការ​អភិវ​ឌ្ឍ​ន៏​ប្រ​ទេស​រ​ប​ស់​ខ្លួន​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រ​ទេស​មាន​ស​ន្តិភាព​និង​មាន​ស្ថេរ​ភាព​ន​យោបាយ។ ​ទ​ន្ទឹម​នឹង​នេះឯ.ឧ ​អេស​ម័យ​ លឿង​វ៉ាន់​សៃ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា​៖​តាម​រ​យៈ​ការ​ប​ង្កើន​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២​ក​ម្ពុជា-ឡាវ​នោះ​ទៅថ្ងៃ​អនាគ​ត​នឹង​មាន​ការ​អភិវ​ឌ្ឍ​ន៏​,​មាន​ការ​រីក​ចំរើន​ហើយ​កាន់​តែ​រឹង​មាំជា​ប​ន្ត​ ប​ន្ទាប់។​ហើយ​យើង​នឹង​ខិត​ខំ​ដោះ​ស្រាយ​ប​ញ្ហា​ព្រំដែន​រ​វាង​ប្រ​ទេស​យើង​ទាំង​២​ដោយ​ស​ន្តិវិធី​ផ​ង​ដែរ​ ​។
​ ​ឯ.ឧ ​នាយឧត្ត​ម​សេនីយ៏ ​នាង ផាត​ថ្លែង​ជួស​មុខ​ឱ្យ​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ​និង​ខ.ភ.ម​ទាំង​អស់​បាន​ថ្លែង​នូវ​ការ​ស្វាគ​ម​ន៍​ចំពោះ​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់​គ​ណៈ​ប្រ​តិភូ​ព្រ​ម​ទាំង​ជូន​ព​រ​អោយ​ទ​ទួល​បាន​ជោគ​ជ័យ​ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់​ខ្លួន​លើ​ទឹក​ដី​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​។​ក្នុង​ឱកាស​នោះ​ផ​ង​ដែរ​ឯ.ឧ​ក៏​បាន​លើក​ឡើង​នូវ​ស្មារ​តី​សាម​គ្គី​ភាព​​មិត្ត​ភាព​និ​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​កាន់​តែ​រឹង​មាំ​រ​វាង​រ​ដ្ឋាភិបាល​,​ក​ង​ទ័ព​និង​ប្រ​ជាជ​ន​នៃ​ប្រ​ទេស​ទាំង​២​ក​ម្ពុជា​-ឡាវ​ដែល​ក្រ​សួង​ការ​ពារ​ជាតិ​យើង​ទាំង​២​បាន​ធ្វើ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទៅ​វិញ​ទៅ​ម​ក​តាំង​ពី​យូរ​ឆ្នាំ​ណាស់​ម​ក​ហើយ​។​តាម​រ​យៈ​ការ​ជួយ​ឧប​ត្ថ​ម្ភ​គាំទ្រ​ទាំង​ស្មារ​តី​សំភារៈ​​និង​​ការ​​ជួយ​ប​ណ្ដុះ​ប​ណ្ដាល​ធ​ន​ធាន​ម​នុស្ស​និង​ការ​ផ្លាស់​ប្តូរ​គ​ណៈ​ប្រ​តិភូ​ទៅ​វិញ​ទៅ​ម​ក​រ​វាង​ក​ង​ទ័ព​យើង​ទាំង​២​ក​ន្ល​ង​ម​ក​ ឯ.ឧ​បាន​ប​ញ្ជាក់​ថា​នេះ​គឺ​ជា​ការ​ចូល​​រួម​ចំណែក​ក្នុង​ការ​ធ្វើ​កំណែរ​ទំរ​ង់​រ​ប​ស់​ខ.ភ.ម​ស្រ​ប​តាម​យុទ្ធ​សាស្ត្រ​ច​តុកោណ​រ​ប​ស់​រាជ​រ​ដ្ឋា​ភិបាល​ក​ម្ពុជា​ដែល​មាន​ស​ម្តេច​តេជោ ​ហ៊ុន សែន​ ជា​ប្រ​មុខ​ដឹក​នាំ ​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ