ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
សពកងកម្លាំងមួកខៀវកម្ពុជា៤រូប ដែលបានពលីនៅអាហ្វ្រិកកណ្ដាល បានបញ្ជូនមកដល់កម្ពុជាវិញ
នាយកដ្ឋានព័ត៌មាន(១)
670
facebook
twitter
email
សពកងកម្លាំងមួកខៀវកម្ពុជា ទាំង៤រូប ដែលបានពលី ដោយការវាយប្រហារ ពីក្រុមឧទ្ទាមនៅ សាធារណរដ្ឋអាហ្វ្រិកកណ្តាល បានបញ្ជូនតាមយន្តហោះពិសេស មកដល់កម្ពុជាវិញ កាលពី យប់ថ្ងៃ អាទិត្យម្សិលមិញដោយមានពិធីទទួលនិងគោរពវិញ្ញាណក្ខន្ធ យ៉ាងអធិកអធមប្រកបដោយកិត្តិយស។
សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយ ឥស្សរជនជាន់ខ្ពស់ជា សមាជិក សមាជិកា រាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំ និងនាយទាហានជាន់ខ្ពស់ ក្រសួងការពារជាតិ, អគ្គបញ្ជាការ និងឥស្សរជនជាតិ អន្តរជាតិ ឯទៀត ដោយរួមមាន លោកស្រី គ្លែរ ឌើវ៉ារ៉ែន (Claire de Varennes) អ្នកសម្របសម្រួល អង្គការ សហប្រជាជាតិប្រចាំកម្ពុជា និងបណ្តាអង្គទូត, សេនានុព័ន្ធ និងអនុព័ន្ធយោធាប្រទេសនានា បាន អញ្ជើញចូលរួមពិធីដ៏ក្រៀមក្រំនេះ ដោយនៅមុនពេល សពបញ្ជូនមកដល់ សម្តេចតេជោ ក៏បាន ឆ្លៀតពេលផ្តល់កម្លាំងចិត្ត ជួបសួរសុខទុក្ខ ជាមួយក្រុមគ្រួសារនៃសព ដោយសំដែងនូវសេចក្ដី សោកស្តាយ និងចូលរួមរម្លែកនូវមរណទុក្ខ ដ៏សែនក្រៀមក្រំ ជាមួយគ្រួសារនៃសព ។
នេះគឺជាលើកទីមួយហើយ ដែលកងកម្លាំងរបស់កម្ពុជា បានពលីជីវិត ដោយការវាយប្រហារ ពីក្រុមឧទ្ទាម ចាប់តាំងពីកម្ពុជា បានបញ្ជូន កងកម្លាំង ទៅចូលរួមរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ តាំងពីឆ្នាំ ២០០៦ មកនោះ ។
សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ខែឧសភា កន្លងទៅ កងកម្លាំងមួកខៀវរបស់កម្ពុជា ដែលបម្រើការងារនៅប្រទេសអាហ្រ្វិកកណ្តាល បានរងការវាយប្រហារ ពីក្រុមឧទ្ទាម បណ្ដាលឱ្យ ពលី៤នាក់ និងរបួសម្នាក់ ។ កងកម្លាំងមួកខៀវកម្ពុជា ដែលបាន ពលីជីវិត រួមមាន៖ អនុសេនីយ៍ទោ អ៊ឹម សំ ជាបុគ្គលិកបើកបរ ប៊ុលដូហ្ស៊ើរ, អនុសេនីយ៍ឯក ម៉ៅ អេង ជាបុគ្គលិកពេទ្យ, ព្រិន្ទបាលទោ ស៊ាង នរិន្ទ ជំនួយការត្រួតពិនិត្យគុណភាព និង ព្រិន្ទបាលទោ មុំ តុលា ជំនួយការបើកបរអេស្ការវ៉ាទ័រ ។ សពយុទ្ធជនពលីទាំង៤រូប ត្រូវបានបញ្ជូនទៅតាម គ្រួសារ នីមួយៗ ដើម្បីរៀបចំពិធីបុណ្យ តាមការស្នើសុំ របស់គ្រួសារនៃសព ដោយមានការជួយ ឧបត្ថម្ភ ពីក្រសួងការពារជាតិ ទាំងនៅរាជធានី ភ្នំពេញ, ខេត្តស្វាយរៀង, ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប ។
កន្លងទៅនេះ ឯកឧត្ដម សែម សុវណ្ណី អគ្គនាយក នៃមជ្ឈមណ្ឌល កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងគ្រាន់មិនទាន់ផ្ទុះ បានឲ្យដឹងដែរថា សពវីរៈយុទ្ធជនទាំង៤រូប នឹងទទួលបាន សំណង ប្រមាណ៧ម៉ឺនដុល្លារក្នុងមួយសព ពីអង្គការសហប្រជាជាតិ ។
សូមរម្លឹកដែរថា ពាក់ព័ន្ធនឹងពលីកម្មនេះ កាលពីថ្ងៃទី ១០ឧសភាកន្លងទៅថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ សេនាធិការ របស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិកកណ្ដាល ពិនិត្យទៅលើការរៀបចំកម្លាំងឡើងវិញ ដើម្បីចៀសវាងនូវឧប្បត្តិហេតុ បែបនេះទៀត ព្រោះថា កម្លាំង របស់កម្ពុជា ដែលបញ្ជូនទៅកាន់ទីនោះ មិនមែនជាកម្លាំង ទៅដើម្បីប្រយុទ្ធទេ, តែសុទ្ធតែ ជាកម្លាំង វិស្វកម្ម ដែលត្រូវធ្វើការដោះមីន និងធ្វើការសាងសង់, ជួសជុលផ្លូវ និងព្រលានយន្តហោះ ។ ហើយ សម្ដេច ក៏បានបញ្ជាក់ទៅ អង្គការសហប្រជាជាតិ ដែរថា៖ កម្ពុជាមិនថយក្រោយ ហើយសម្រេចចិត្ត ឈប់ចូលរួមប្រតិបត្តិការ រក្សាសន្តិភាពនោះទេ ផ្ទុយទៅវិញ កម្ពុជានឹងបង្កើនការខិតខំ របស់ខ្លួន ដើម្បី បញ្ជូនកម្លាំងបន្ត ទៅជួយបណ្ដា ប្រទេសជាមិត្ត , ដោយមិនចុះចាញ់ ចំពោះអំពើភេរវកម្ម ហើយយើង ក៏មិនចុះចាញ់ ជាមួយនឹងការរំលោភបំពានណាក៏ដោយ ។
សម្ដេចតេជោ ក៏សង្ឃឹមថា កម្លាំងកម្ពុជា ដែលកំពុងឈរជើង នៅអាហ្វ្រិកកណ្ដាល, នៅ ម៉ាលី, នៅ ស៊ូដង់ខាងត្បូង ក៏ដូចជានៅលីបង់ មិនតក់ស្លុត ចំពោះសភាពការណ៍នេះទេ, សម្ដេច បញ្ជាក់ថា ប្រជាជន ១៥លាននាក់, កងទ័ពប្រមាណ ១១ម៉ឺននាក់, នគរបាលប្រមាណ ជាង៦ម៉ឺននាក់ នៅឈរ ពីក្រោយនិងត្រៀមរៀបចំខ្លួនជាស្រេច ដើម្បីចេញប្រតិបត្តិការរក្សាសន្តិភាពជាបន្ត ហើយក៏កំពុង ត្រៀមរៀបចំ នូវកម្លាំងដើម្បីប្ដូរវេន រាប់ទាំងការទិញសម្ភារៈថ្មីៗ បំពាក់ឱ្យកម្លាំងរបស់យើង នៅក្រៅ ប្រទេសផងដែរ ៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រជុំពិភាក្សាសេចក្តីព្រាងកំណត់របៀបរបបធ្វើការងារលិខិតស្នាមនៅក្នុងកងយោធពលខេមរភូមិន្ទ
អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ប្រជុំបូកសរុបការងារ៩ខែ ទិសដៅត្រីមាសទី៤
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទិសយោធភូមិភាគទី៥
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ យោធិន នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក
នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី៤
នាយឧត្តមសេនីយ៍ ទៀ សីហា បិទលំហាត់ហ្វឹកហ្វឺនពហុជាតិ លើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក
សេចក្តីប្រកាស
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
កម្មវិធីជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទា...
សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖ ស្តីពីការជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ...
សារជូនពរ
សារលិខិតអបអរសាទរ៖ តាងនាមថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរងទាំងអស់ នៅក្នុងអគ្គនាយកដ្ឋានយោធសេវា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជម្រាបជូន សម្តេច...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះឯកឧត្ត...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ ឯកឧត្...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាប...
វីដេអូ
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានចាប់ផ្តើមធ្វើនៅថ្ងៃទី២២ខែ១១ឆ្នាំ២០២២នៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត