ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯកត្តមឧ ទៀ បាញ់ ជួបអនុរដ្ឋមន្ត្រីការពារប្រទេសឡាវ
នាយកដ្ឋានព័ត៌មាន(១)
673
facebook
twitter
email
ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ឯ.ឧ ឧត្តមសេនីយ៍ទោ ស៊ូវ៉ន លឿងប៊ុនមី អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ បានអញ្ជើញចូលជួបសម្តែងការគួរជាមួយនឹង ឯ.ឧ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នាទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ។
ក្នុងកិច្ចជំនួបនោះ ឯ.ឧ ឧត្តមសេនីយ៍ទោ ស៊ូវ៉ន លឿងប៊ុនមី អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ និងឯ.ឧ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានពិភាក្សាផ្លាស់ប្តូរនូវទស្សនៈទៅវិញទៅមក អំពីសភាពការណ៍ជាតិ អន្តរជាតិ នៅក្នុងតំបន់នាពេលបច្ចុប្បន្ននិងទៅអនាគត ជាពិសេសអំពីកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរនាពេលកន្លងមកនេះ។
ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានចាត់ទុកវត្តមានរបស់ឯ.ឧ ឧត្តមសេនីយ៍ទោ ស៊ូវ៉ន លឿងប៊ុនមី អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ នៅកម្ពុជានាពេលនេះបាននាំមកនូវការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេរឡើងថែមទៀតរវាងកងទ័ព នៃប្រទេសទាំងពីរកម្ពុជា-ឡាវតទៅមុខទៀត។ ឯ.ឧ ទៀបាញ់ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ នៃក្រសួងការពារជាតិ កងទ័ពនៃប្រទេសទាំងពីរ និងប្រកបប្រសិទ្ធភាពខ្ពស់ជាទីបំផុត ក្នុងនោះការសហការដោះស្រាយសន្តិសុខ និងបញ្ហាព្រំដែនទាំងពីរប្រកបដោយសន្តិវិធី។
ឯ.ឧ ឧត្តមសេនីយ៍ទោ ស៊ូវ៉ន លឿងប៊ុនមី អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ បានមានប្រសាសន៍ដោយបានកោតសរសើរចំពោះការវិវត្តន៍រីកចម្រើន និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឡាវ និងកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុនសែន, កម្ពុជាពិតជាមានការអភិវឌ្ឍន៍និងរីកចម្រើន។ ឯ.ឧ ក៏បានបញ្ជាក់ជំហរដ៏រឹងមាំរបស់ឡាវ ក្នុងការធ្វើកិច្ចសហ្រតិបត្តិការដ៏ល្អជាមួយនឹងប្រទេសកម្ពុជា ហើយបានគូសបញ្ជាក់ថា ចំណងមិត្តភាព សាមគ្គីភាពឡាវ និងកម្ពុជាស្ថិតស្ថេរជាអមតកដែលមិនអាចអ្នកណាបំបែកបានឡើយ។
ភាគីទាំងពីរ ក៏បានឯកភាពគ្នាផងដែរ ក្នុងការបង្កើនជំនឿជឿទុកចិត្តគ្នា រក្សានូវស្ថេរភាព សន្តិសុខ ដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរ, ប្រឆាំងរាល់ឧបាយកលរបស់អមិត្ត រួមគ្នាកសាងអភិវឌ្ឍន៍កងទ័ពទាំងពីរ ឲ្យមានការរីកចម្រើនឡើង។
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រជុំពិភាក្សាសេចក្តីព្រាងកំណត់របៀបរបបធ្វើការងារលិខិតស្នាមនៅក្នុងកងយោធពលខេមរភូមិន្ទ
អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ប្រជុំបូកសរុបការងារ៩ខែ ទិសដៅត្រីមាសទី៤
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទិសយោធភូមិភាគទី៥
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ យោធិន នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក
នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី៤
នាយឧត្តមសេនីយ៍ ទៀ សីហា បិទលំហាត់ហ្វឹកហ្វឺនពហុជាតិ លើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក
សេចក្តីប្រកាស
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
កម្មវិធីជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទា...
សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖ ស្តីពីការជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ...
សារជូនពរ
សារលិខិតអបអរសាទរ៖ តាងនាមថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរងទាំងអស់ នៅក្នុងអគ្គនាយកដ្ឋានយោធសេវា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជម្រាបជូន សម្តេច...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះឯកឧត្ត...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ ឯកឧត្...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាប...
វីដេអូ
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានចាប់ផ្តើមធ្វើនៅថ្ងៃទី២២ខែ១១ឆ្នាំ២០២២នៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត