ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ ប្រជុំផ្សព្វផ្សាយខួប៤០ឆ្នាំនៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត
នាយកដ្ឋានព័ត៌មាន(១)
677
facebook
twitter
email
ក្រសួងការពារជាតិ បានប្រជុំផ្សព្វផ្សាយទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពតដែលពិធីនេះបានប្រព្រឹតទៅនាថ្ងៃទី០៩ ខែមីថុនា ឆ្នាំ២០១៧នេះស្ថិតក្រោមអធិបតីភាពឯ.ឧនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងឯ.ឧនាយឧត្តមសេនីយ៍ ប៉ុល សារឿនអគ្គមេបញ្ជាការ នៃខ.ភ.មព្រមទាំងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គមេបញ្ជាការរង អគ្គនាយក អគ្គនាយករងអគ្គនាយកដ្ឋាន នាយក នាយករងនាយកដ្ឋាន និងស្ថាប័នចំណុះក្រសួងការពារជាតិនិងអគ្គបញ្ជាការដ្ឋាននៃខ.ភ.មជាច្រើនរូបទៀត។
ឯ.ឧនាយឧត្តមសេនីយ៍ ណឹម សុវត្តិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ បានមានប្រសាសន៍ឲ្យដឹងថាទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត គឺបានផ្តើមចេញពីដំណើរការរត់ភាសន៍ខ្លួនរបស់សម្តេចតេជោ ហ៊ុនសែន ចេញពីរបបប្រល័យពូជសាសន៍នៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាយប់ថ្ងៃទី២០ ខែមីថុនា ឆ្នាំ១៩៧៧ទៅកាន់ព្រំដែនទឹកដីប្រទេសវៀតណាម។ ក្រុមការងារក្រសួងការពារជាតិបានសិក្សាស្រាវជ្រាវនាខែមីនាឆ្នាំ២០១៧កន្លងមកនេះជា៤ដំណាក់កាលនៅក្នុងរយៈពេលជាង៤០ឆ្នាំមុន ទៅលើប្រវត្តិចលនាតស៊ូដ៏អង់អាចក្លាហានរបស់សមមិត្ត ហ៊ុនសែន រួមនិងទាហានខ្មែរក្រហមចំនួន៤រូបទៀតដែលរត់ទៅកាន់ប្រទេសវៀតណាម ហើយបានបង្កើតបានកងវរៈសេនាធំលេខ១២៥ មុនចលនារណសិរ្ស២ធ្នូឆ្នាំ១៩៧៨និងបានចូលរួមវាយរំដោះប្រទេសនិងប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃ៧មករាឆ្នាំ១៩៧៩ជាប្រវត្តិសាស្ត្រ។
នៅក្នុងពិធីផ្សព្វផ្សាយទិវានេះក្រសួងការពារជាតិក៏ប្រកាសបញ្ចូលក្របខ័ណ្ឌនិងបំពាក់ឋានន្តរសក្តិជូនដល់នាយទាហានថ្នាក់ឧត្តមសេនីយ៍ឯកចំនួន២រូបគឺឧត្តមសេនីយ៍នុត ថន និងឧត្តមសេនីយ៍ វ៉ា ប៉ោអៀន អតីតយុទ្ធមិត្តសមមិត្ត ហ៊ុនសែន និងបំពាក់ឋានន្តរសក្តិថ្នាក់វរៈសេនីយ៍ឯកដល់លោកវរៈសេនីយ៍ សៃ នឿន អតីតនារសាសមមិត្ត ហ៊ុនសែន នាឆ្នាំ១៩៧៧ផងដែរ។ដែលអ្នកទាំងនេះជាសាក្សីរស់នៃប្រវត្តិសាស្ត្រទិវានៃការចងចាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។
ឯ.ឧ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថាទិវានៃការចងចាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពតគឺជាទិវាប្រវត្តិសាស្ត្រដែលបានកកើតឡើងចលនាតស៊ូដ៏អង់អាចក្លាហានបំផុតនៅក្នុងរយៈពេល៤០ឆ្នាំមុននេះរបស់ព្រះរាជាណាចក្រកម្ពុជា។ទិវានេះ នឹងប្រារព្វពិធីជាផ្លូវការនាថ្ងៃទី២១,២២ ខែមិថុនាឆ្នាំ២០១៧ខាងនេះនៅលើទីតាំងជាក់ស្តែង ស្រុកមេមត់ខេត្តត្បូងឃ្មុំ។ ឯ.ឧឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានគូសបញ្ជាក់ថា បើគ្មានចលនាថ្ងៃទី២០,២១ ខែមិថុនាឆ្នាំ១៩៧៧ក៏មិនមានចលនារណសិរ្ស២ធ្នូឆ្នាំ១៩៧៨គ្មានថ្ងៃជ័យជំនះ៧មករាឆ្នាំ១៩៧៩គ្មានថ្ងៃសន្តិភាពទីក្រុងប៉ារីស បង្រួបបង្រួមជាតិបោះឆ្នោតឆ្នាំ១៩៩៣គ្មាននយោបាយឈ្នះឈ្នះនិងក៏មិនមានសន្តិភាពនិងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះផងដែរ។ឯ.ឧឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រុមការងារបន្តស្រាវជ្រាវបំពេញខ្លឹមសារដល់ចលនាថ្ងៃទី២១ខែមិថុនាឆ្នាំ១៩៧៧ហើយធ្វើការផ្សព្វផ្សាយឲ្យទូលំទូលាយនិងរៀនសូត្រពីអត្ថន័យខ្លឹមសារធំសំខាន់ៗ ពីទិវានៃការចងចាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពតនេះនិងទុជាមេរៀនដល់មនុស្សគ្រប់ជំនាន់គ្រប់ស្ថាប័ននិងគ្រឹះស្ថានអប់រំសិក្សា ដើម្បីស្វែងយល់ឃើញពីការធ្វើពលីកម្មនិងតម្លៃដ៏ធំធេងរបស់ថ្នាក់ដឹកនាំប្រទេសជាតិកម្ពុជា។
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រជុំពិភាក្សាសេចក្តីព្រាងកំណត់របៀបរបបធ្វើការងារលិខិតស្នាមនៅក្នុងកងយោធពលខេមរភូមិន្ទ
អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ប្រជុំបូកសរុបការងារ៩ខែ ទិសដៅត្រីមាសទី៤
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទិសយោធភូមិភាគទី៥
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ យោធិន នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក
នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី៤
នាយឧត្តមសេនីយ៍ ទៀ សីហា បិទលំហាត់ហ្វឹកហ្វឺនពហុជាតិ លើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក
សេចក្តីប្រកាស
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
កម្មវិធីជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទា...
សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖ ស្តីពីការជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ...
សារជូនពរ
សារលិខិតអបអរសាទរ៖ តាងនាមថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរងទាំងអស់ នៅក្នុងអគ្គនាយកដ្ឋានយោធសេវា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជម្រាបជូន សម្តេច...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះឯកឧត្ត...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ ឯកឧត្...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាប...
វីដេអូ
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានចាប់ផ្តើមធ្វើនៅថ្ងៃទី២២ខែ១១ឆ្នាំ២០២២នៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត