ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯ.ឧ មាស សាវ៉ន ផ្សព្វផ្សាយផែនការណែនាំស្តីពីការរៀបចំបំផុសចលនាផ្នែកនិពន្ធអក្សរសិល្ប៏សិល្បៈ
នាយកដ្ឋានព័ត៌មាន(១)
668
facebook
twitter
email
ដើម្បីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៥០ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា.វៀតណាម២៤ មិថុនា ១៩៦៧ , ២៤ មិថុនា ២០១៧ និងអនុវត្តន ៏តាម ពិធីសារកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំង២ កម្ពុជា,វៀតណាម ប្រចាំឆ្នាំ ២០១៧ នេះ អគ្គនាយកដ្ឋានយោធសេវា ក្រសួង ការពារជាតិ បានដាក់ចេញនូវផែនការណែនាំ ស្តីពីការ រៀបចំ បំផុស ចលនា ផ្នែកនិពន្ធ អក្សរសិល្ប៏ សិល្បក្នុងនោះមានការនិពន្ធរឿងខ្លី ចំរៀង គំនូរ រូបថត និងភាពយន្តឯកសារ នូវទូទាំងខ.ភ.ម ។
ឯ.ឧ នាយឧត្តមសេនីយ៏ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋាន យោធសេវា ក្រសួងការពារជាតិបានបញ្ជាក់ក្នុងការណែនាំឲ្យដឹងថា ៖ ក្រោមប្រធាន បទ ( ចំណងយុទ្ធសាមគ្គីភាពប្រទេសទាំង៣ កម្ពុជា. វៀតណាម.ឡាវ) រាល់ ខ្លឹមសារស្នាដៃបទនិពន្ធទាំងអស់ត្រូវលើកកោតសរសើរនូវយុទ្ធសាមគ្គីភាពរវាង ប្រទេសទាំង៣ ក្នុងការរួមគ្នាប្រឆាំងនឹងបរទេសឈ្លានពាន ក៏ ដូចបុព្វហេតុកសាង និងការពារមាតុភូមិ ។រាល់ ខ្លឹម សារ ត្រូវ លើក ឡើង នូវការកោតសរសើរប្រពៃណីដ៏រុងរឿងនៃចំណងយុទ្ធសាមគ្គីភាព ចំណងអន្តរ ជាតិជ្រាលជ្រៅ ស្មោះស្ម័គ្រ ផ្សារភ្ជាប់របស់កងទ័ព និងប្រជាជន ប្រទេសទាំង ៣ ។ ឯ.ឧ បានបន្តទៀតថា៖ប្រភេទនៃការបំផុសចលនាមានស្នាដៃ ៥ ប្រភេទគឺ៖ផ្នែកអក្សរសិល្ប៍ជាស្នាដៃនិពន្ធរឿងខ្លី ដែលជារឿងពិត របស់បុគ្គល ឬ អង្គភាព ដោយមិនចំលងស្នារដៃអ្នកដទៃ ។ ផ្នែកចម្រៀង ជាបទថ្មី មានបទភ្លេងនិងបទចំរៀងគ្រប់គ្រាន់ សរសេរច្បាស់លាស់ ។ ផ្នែកគំនូរ ៖ ជាគំនូរផ្សព្វផ្សាយ ច្នៃប្រឌឹតថ្មីមិនចំ លងតាមគំនិត អ្នកដទៃ ឬស្នាដៃគំនូររបស់អ្នកផ្សេងៗ។ ផ្នែករូបថត ៖ រាល់ស្នាដៃ និពន្ធគឺរូបភាពបែបពត៌មាន ឬរូបភាពសិល្បៈ ជាស្នាដៃថ្មី ស្មោះត្រង់ ច្បាស់លាស់ ត្រូវតាមខ្លឹមសារដោយមិនចំលងតាមស្នាដៃអ្នកដទៃ ។
ផ្នែកភាពយន្តឯកសារ មានខ្លឹមសារសមស្របជាមួយប្រធានបទ អាចតាក់តែង ម្នាក់ ឬក៏ជាក្រុម ដោយគ្មានពាក់ព័ន្ធនឹងកម្មសិទ្ធិ បញ្ញារបស់ អ្នកដទៃឡើយ ។
ឯ.ឧ មាស សាវ៉ន បានបញ្ជាក់ថែមទៀតថា៖ ចំពោះមុខសញ្ញាចូលរួម គឺយោធិននៃ ខ.ភ.ម និងអតីតយុទ្ធជនទាំងអស់ មិនថាជាអ្នកនិពន្ធជំនាញ ឬមិនជំនាញឡើយ ។ សមាជិកគណៈកម្មាការបំផុសចលនា ឬអនុគណៈកម្មាការ បច្ចេកទេស ត្រូវបានអនុញ្ញាត្តឲ្យចូលរួមផងដែរ ។ ហើយចំពោះសមាជិកណាដែលមានស្នាដៃ បទនិពន្ធ គឺមិនបានអនុញ្ញាតឲ្យចូលរួមធ្វើការពិនិត្យ និង វាយតំលៃស្នាដៃខ្លួនឯងឡើយ ។
ឯ.ឧ ក៏បានឲ្យដឹងទៀតថា៖គណៈកម្មាការរៀបចំបំផុសចលនារបស់ ក្រសួង ការពារជាតិ ត្រូវបាន បង្កើតឡើងដើម្បីចាត់តាំងបំផុសចលនា និងធ្វើ ការត្រួតពិនិត្យវាយតំលៃបឋម ជ្រើសរើសស្នាដៃដែលល្អឆ្នើម ចំនួន ១០ ស្នាដៃ ក្នុងប្រភេទនីមួយៗនិងបញ្ជូនបន្តដើម្បីធ្វើការត្រួត ពិនិត្យ វាយតំលៃដើម្បីប្រកាសជ័យលាភីចុងក្រោយ ៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រជុំពិភាក្សាសេចក្តីព្រាងកំណត់របៀបរបបធ្វើការងារលិខិតស្នាមនៅក្នុងកងយោធពលខេមរភូមិន្ទ
អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ប្រជុំបូកសរុបការងារ៩ខែ ទិសដៅត្រីមាសទី៤
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទិសយោធភូមិភាគទី៥
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ យោធិន នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក
នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី៤
នាយឧត្តមសេនីយ៍ ទៀ សីហា បិទលំហាត់ហ្វឹកហ្វឺនពហុជាតិ លើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក
សេចក្តីប្រកាស
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
កម្មវិធីជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទា...
សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖ ស្តីពីការជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ...
សារជូនពរ
សារលិខិតអបអរសាទរ៖ តាងនាមថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរងទាំងអស់ នៅក្នុងអគ្គនាយកដ្ឋានយោធសេវា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជម្រាបជូន សម្តេច...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះឯកឧត្ត...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ ឯកឧត្...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាប...
វីដេអូ
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានចាប់ផ្តើមធ្វើនៅថ្ងៃទី២២ខែ១១ឆ្នាំ២០២២នៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត