ព័ត៌មាន

ទិវាច​ង​ចាំដំណើរ​ឆ្ពោះទៅការ​ផ្តួល​រំលំរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល ព​ត ព្រះរាជាណាច​ក្រ​ក​ម្ពុជា សាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម ថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៧
នាយកដ្ឋានព័ត៌មាន(១)
688
368

    ទិវា​ច​ង​ចាំ ​៤០​ឆ្នាំ ​(២១​មិថុនា​ឆ្នាំ​១៩៧៧​-​២១​មិថុនា​ឆ្នាំ​២០១៧​)​ នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំ​លំ​ រ​ប​ប​​ប្រ​ល័យ​​​ពូជ​សាស​ន៍​ ប៉ុល​ ព​ត​ បាន​ប្រារ​ព្វ​ធ្វើ​ឡើង​នៅ​លើ​ទី​តាំង​ប្រ​វ​ត្តិ​សាស្រ្ត​សំខាន់​បំផុត​ ចំនួន​៦​ក​ន្លែង​លើ​ទឹក​ដី​នៃ​ ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ និង​សាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​។​ ស​ម្តេច​អគ្គ​ម​ហា​សេនា​ប​តី​តេជោ ​ហ៊ុន សែន​ នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​នៃ​ព្រះ​រាជាណាច​ក្រ​ក​ម្ពុជា​ រួម​ទាំង​ស​ម្តេច​ ឯកឧត្ត​ម​ លោក​ជំទាវ​ ជា​ឥស្ស​រ​ជ​ន​ជាន់​ខ្ព​ស់​ តំណាង​គ្រ​ប់​​ស្ថាប័ន​រ​ប​ស់​ព្រះ​រាជា​ណា​ច​ក្រ​ក​ម្ពុជា​ សា​ធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​ និង​ឥស្ស​រ​ជ​ន​ការ​ទូត​នៃ​ប​ណ្តា​ប្រ​ទេស​ ជា​​មិត្ត​នា​នា​ប្រ​ចាំ​ព្រះ​រាជាណា​ច​ក្រ​ក​ម្ពុជា​ បាន​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​តាំង​ប្រ​វ​ត្តិ​សាស្រ្ត​ទាំង​៦​ក​ន្លែង​នោះ ​កាល​ពី​​ថ្ងៃ​​​ទី​​២១​មិថុនា​ឆ្នាំ​២០១៧​។​ នៅ​ទី​តាំង​សា​លា​ប​ឋ​ម​សិក្សា ​ហ៊ុន​ សែន​ កោះ​ថ្ម​ ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​ភូមិ​កោះ​ថ្ម​ ឃុំ​ទ​ន្លូង​ ស្រុក​មេ​ម​ត់​ ខេត្ត​ត្បូង​ឃ្មុំ ​ដែល​ជា​ទីតាំង​ចំណុច​ប្រ​វ​ត្តិ​សាស្រ្ត​ទី​១ ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ផ្តួល​រំ​លំ​រ​ប​ប​ប្រ​ល័យ​ពូជ​ សាស​ន៍​ ប៉ុល​ ព​ត​ ស​ម្តេច​អគ្គ​ម​ហា​សេនា​ប​តី​តេជោ ​ហ៊ុន សែន​ នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​នៃ​ព្រះ​រាជាណា​ច​ក្រ​ក​ម្ពុជា ​បាន​​អញ្ជើញ​អុជ​ទៀន​ធូប​ បូ​ជា​ផ្កា​ភ្ញី​ ទី​ក​ន្លែង​ស​ក្កា​រះ​ទេព​ប​ង្ហាញ​ផ្លូវ​ ការ​ថ​ត​រូប​អនុស្សាវ​រីយ៍​នៅ​សិលា​ចារឹក​នៃ​ទីតាំង​ប្រ​វ​ត្តិ​​សាស្រ្ត ​ជា​មួយ​និង​អតីត​យុទ្ធ​ជ​ន​ពី​រូប​ផ្សេង​ទៀត​ ក្នុង​នោះ​រួម​មាន​ ឯកឧត្ត​ម ​នុច​ ថ​ន​ ឯកឧត្ត​ម​ រ៉ា ​ប៉ោអ៊ាន​ ដោយ​​ឡែក​កូន​អតីត​ស​ព​ឯកឧត្ត​ម ​ញឹក ​ហួន​ ឯកឧត្ត​ម ​សាន​ សាញ់ ​លោក ​សៃ នឿន ​អតីត​អ្ន​ក​នាំ​សារ​ដ៏​​ស្មោះ​ត្រ​ង់ ​រ​ប​ស់​​ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ​ក៏​មាន​វ​ត្ត​មាន​ក្នុង​ពិធី​ដ៏​ក​ម្រ​នោះ​ដែរ។​ គួរ​ប​ញ្ជាក់​ដែ​រ​ថា​ ទី​តាំង​កោះ​ថ្ម​ គឺ​ជា​អតីត​ប​ញ្ជា​​ការ​ដ្ឋាន​វិរ​សេនា​ធំ​តំប​ន់​២១​ ពោល​គឺ​កាល​ពី​វេលា​ម៉ោង​២១​យ​ប់​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ឆ្នាំ​១៩៧៧​ ចំ​ថ្ងៃ​ច័ន្ទ​ ៥​កើត​ ខែ​អា ​សាឍ​ ឆ្នាំ​ម្សាញ់​ ន​ព​ស័ក​ ពុទ្ធ​ស​ក​រាជ​ ២៥​២១​ ស​ម​មិត្ត​ ហ៊ុន​ សែន​ និង​ក​ម្មា​ភិបាល​ដ៏​ទុក​ចិត្ត​ចំនួន​៤​នាក់​ផ្សេង​ទៀត​ រួម​មាន​ នុច​ ថ​ន​ ញឹក​ ហួន​ សាន​ សាញ់​ និង​រ៉ា ​ប៉ោ​អ៊ាន​ បាន​ផ្តើម​ដំណើរ​ភៀស​ខ្លួន​ចូល​ទៅ​កាន់​ប្រ​ទេស​វៀត​ណាម​ ដើម្បី​ស្វែង​រ​ក​ការ​ជួយ​ឧប​ត្ថ​ម្ភ​គាំទ្រ ​ពី​ភាគី​វៀត​ណាម​ ក្នុង​រំដោះ​ប្រ​ទេស​និង​ប្រ​ជាជ​ន​ក​ម្ពុជា​ ចេញ​ពី​រ​ប​ប​ប្រ​ល័យ​ពូជ​ សាស​ន៍​ ប៉ុល​ ព​ត​។​ ប​ន្ទាប់​ការ​ប្រារ​ព្វ​ពិធី​តាម​បែប​សាស​នា​ និង​ការ​ប្រា​ស្រ័យ​ទាក់​ទ​ង​ដោយ​ភាព​ស្និទ្ធ​ស្នាល​ពី​​សំ​ណាក់​ ប​ង​ប្អូន​ប្រ​ជាព​ល​រ​ដ្ឋ​ភូមិ​កោះ​ថ្ម ​ដែល​ជា​អ្ន​ក​ធ្លាប់​ជួយ​លាក់​កំបាំង​ និង​ការ​ជួយ​យ​ក​អាសា​គ្រ​ប់​បែប​យ៉ាង​ ចំពោះ ​ស​ម្តេច​ក៏​ដូច​ជា​ក​ម្មាភិបាល​ដ​ទៃ​ទៀត​ និង​ការ​ស្វាគ​ម​ន៍​ពី​សំណាក់​​អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ​ ស្តី​ពី​​ស​ក​ម្ម​ភាព​ ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ អញ្ជើញ​ចូល​រួម​ក្នុង​ទិវា​ច​ង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍​ ប៉ុល​ ព​ត​ រួច​ម​ក​ ស​ម្តេច​អគ្គ​ម​ហា​សេនា​ប​តី​តេជោ ​ហ៊ុន សែន​ នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ បាន​អញ្ជើញ​ មាន​ប្រ​សាស​ន៍​សំណេះ​សំណាល​ទាក់​ទិន​ទៅ​និង​ប្រ​វ​ត្តិ​ និង​ស​ក​ម្ម​ភាព​ និង​ការ​ច​ង​ចាំ​នា​នា​ ទាក់​ទិន​ទៅ​និង​ដំណើរ​​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍​ ប៉ុល​ ព​ត​ ក្នុង​ខ្លឹម​សារ​ទាំង​ស្រុង​ដូច​ត​ទៅ។ ប​ន្ទាប់​ម​ក​ ស​ម្តេច​អគ្គ​ម​ហា​សេនា​ប​តី​តេជោ ​ហ៊ុន សែន​ នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​នៃ​ព្រះ​រាជា​ណាច​ក្រ​ក​ម្ពុជា​ បាន​​អញ្ជើញ​ចែក​អំណោយ​ជា​និម្មិត​រូប​ជូន​ដ​ល់​តំណាង​សាលា​ស្រុក​មេម​ត់​ តំណាង​ការិយាល័យ​អប់រំ​ស្រុក ​លោក​គ្រូ​អ្ន​ក​គ្រូ​ សិស្សា​នុសិស្ស​ និង​តំណាង​ប្រ​ជាព​ល​រ​ដ្ឋ​ទាំង​អស់​ ក្នុង​ភូមិ​កោះ​ថ្ម​ ដែល​មាន​វ​ត្ត​មាន​ក្នុង​ពិធី​សំណេះ​សំណាល​គ្នា​នោះ​​។​ ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​បាន​ធ្វើ​ការ​ប្រា​ស្រ័យ​ទាក់​ទ​ង​ និង​ភាព​ស្និទ្ធ​ស្នាល​បំផុត​ ជា​មួយ​ប្រ​ជាព​ល​រ​ដ្ឋ​ភូមិ​កោះ​ថ្ម​ ដែល​ជា​អ្ន​ក​ជួយ​យ​ក​អា​សា​ស​ម្តេច​ក្នុង​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍​ ប៉ុល​ ព​ត​។​ តាម​រ​យះ​ពិធី​សំណេះ​សំណាល​គ្នានោះ​ដែរ​ ស​ម្តេច​តេ​ជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​បាន​ធ្វើ​ការ​ដោះ​ស្រាយ​ នូវ​រាល់​សំណើ​ស្នើ​សុំ​ពី​ប្រ​ជាព​ល​រ​ដ្ឋ​ទាំង​នោះ​ ដោយ​សេច​ក្តី​គោរ​ព​​រាប់​អាន​ដ៏​ស្មោះ​ស័គ្រ​បំផុត​ ពិសេស​ការ​ដោះ​ស្រាយ​នូវ​រាល់​ស​មិទ្ធ​ផ​ល​មួយ​ចំនួន​ ដែល​ទាក់​ទិន​ទៅ​និង​ការ​អភិវ​ឌ្ឍ​ភូមិ​ ឃុំ​ រ​ប​ស់​ប​ង​ប្អូន​ប្រ​ជា​ព​ល​រ​ដ្ឋ​ភូមិ​កោះ​ថ្ម​។​
        ប​ន្ទាប់​ពី​ការ​សំណេះ​សំណាល​នៅ​តំប​ន់​ទី​តាំង​ប្រ​វ​ត្តិសាស្រ្ត​ទី​១​រួច​ម​ក​ ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​បាន​ប​ន្ត​ដំ​ ណើរ​តាម​រ​ថ​យ​ន្ត​ អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​ឆ្ល​ង​ព្រំ​ដែន​ចំណុច​ X16​ ព្រំ​ដែន​ក​ម្ពុជា ​វៀត​ណាម​។​ នៅ​ចំណុច ​X​16 ​ព្រំដែន​ក​ម្ពុជា​ វៀត​ណាម​ ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​បាន​អញ្ជើញអុជ​ទៀន​ធូប ​និង​បូជា​ផ្កា​ភ្ញី​ គោរ​ព​ទេព​ប្រឹក្សា​ ដែល​ស្ថិត​នៅ​ក្រោម​ដើម​ត្រ​យឹង​។​ សូម​ប​ញ្ជាក់​ដែរ​ថា​​ ទី​តាំង​ដែរ​ស​ម​មិត្ត ​ហ៊ុន សែន​ និង​ក្រុម​យុទ្ធ​ជ​ន​ក​ម្ពុជា ​ធ្វើ​ដំ​ណើរ​ឆ្ល​ង​កាត់​ពី​ទឹក​ដី​ក​ម្ពុជា​ ត្រ​ង់​ចំណុច​ត្រ​ពាំង​រ​កា​ ត្រ​ពាំង​ខ្ព័រ​ និង​អាង​ដាច់​ ដែល​មាន​ដើម​ទ្រ​យឹង​ធំ​ស្កឹម​ស្កៃ​នៅ​ក្បែរ​ នោះ ដើ​ម្បី​ឆ្ល​ង​ចូល​ទៅ​កាន់​ទឹក​ដី​វៀត​ណាម ​ស្រុក​ឡុក​និញ ​ខេត្ត​សុង​ប៊ែរ​។​ ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​បាន​ធ្វើការ​ ពិនិត្យ​ទីតាំង​ប្រ​វ​ត្តិសាស្រ្ត​នោះ ​ក្នុង​ភាព​រំជើប​រំជួល​ក្នុង​អារ​ម្ម​ណ៍​ដោយ​មិន​នឹក​ស្មាន​ថា​នឹង​មិន​មាន​ថ្ងៃ​នេះ ​បើស​​ម្លឹង​ មើល​ទៅ​ក្រោយ​កាល​ពី​៤០​ឆ្នាំ​មុន​ ពោល​គឺ​មុន​ពេល​ដែល​ឈាន​ជើង​ចូល​ក្នុ​ង​ទឹក​ដី​វៀត​ណាម​ ស​ម​មិត្ត​ ហ៊ុន​ សែន​ បាន​បែរ​ម​ក​ខាង​ទឹ​ក​ដី​ក​ម្ពុជា​ទាំង​ទឹក​ភ្នែក​ ដោយ​និយាយ​ក្នុង​ចិត្ត​ថា ​អាយុ​១៣​ឆ្នាំ​បែក​ពី​ស្រុក​កំណើត​ដោយ​អត់​សាលា ​រៀន​ អាយុ​២៥​ឆ្នាំ​បែក​ពី​ប្រ​ទេស​កំណើត ​ដោយ​ពួក​ឃាត​ក​រ​។​ ប​ន្ទាប់​ពី​ចំណាយ​ពេល​ប្រ​មាណ​១០​នា​ទី ដើម្បី​ធ្វើ​ការ​ ពិនិត្យ​ឡើង​វិញ​ដោយ​ផ្ទាល់​នៅ​លើ​ចំណុច​ទី​តាំង​ដ៏​ខ្លោច​ផ្សារ​នោះ ​ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​បាន​អញ្ជើញ​មាន​ប្រ​សាស​ន៍​ សំណេះ​សំណាល​ទៅ​កាន់​អ្ន​ក​ចូល​រួម​ទាំង​អស់​ ដែល​ទាក់​ទិន​ទៅ​និង​ការ​ច​ង​ចាំ​នៃ​ដំណើរ​​​​​​​ឆ្ពោះ​ទៅ​កាន់​ការ​ផ្តួល​ រំលំ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍​ ប៉ុល​ ព​ត ពី​សេស​កា​រ​ធ្វើ​ដំណើរ​ឆ្ល​ង​កាត់​ព្រំដែន​ នៃ​ប្រ​ទេស​ទាំង​ពី​រ​ក​ម្ពុជា ​វៀត​ណាម​ ក្នុង​ ដំណើ​រ​ផ្លូវ​ដ៏​គ្រោះ​ថ្នាក់​បំផុត​ ក្នុង​ខ្លឹម​សារ​ទាំង​ស្រុង​ដូច​ត​ទៅ​។ ប​ន្ទាប់​ម​ក​ស​ម្តេច​អគ្គ​ម​ហា​សេនា​ប​តី​តេជោ ​ហ៊ុន សែន ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ រួម​ទាំង​ យុទ្ធ​មិត្ត​ចំនួន​២​រូប​ទៀត ​គឺ​ឯកឧត្ត​ម​ នុច ថ​ន​ និង​ឯកឧត្ត​ម​ រ៉ា ​ប៉ោ​អ៊ាន​ បាន​អញ្ជើញ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ ប្រ​មាណ​​២០០​ម៉ែត្រ ​ឆ្ល​ង​កាត់​អាង​ដាក់​ទឹក​ដី​ក​ម្ពុជា​ ចូល​ទៅ​ក្នុង​ទឹក​ដី​វៀត​ណាម​ ដែល​ជា​ទីតាំង​អតីត​ផ្លូវ​ចាក់ ​កាល​ពី​៤០​ឆ្នាំ​មុន ​ស​ម្តេច​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ​ដែល​នោះ​។​ សូម​ប​ញ្ជាក់​ដែ​រ​ថា​ វេលា​ម៉ោង​២​ទៀប​ភ្លឺ​ថ្ងៃ​ទី២១​ ខែ​មិថុនា ​ឆ្នាំ១៩៧៧ ​ស​ម​មិត្ត​ ហ៊ុន សែន​ បាន​ដើរ​ចូល​ដោយ​ថ្មើរ​ជើង​ប្រ​មាណ​២០០​ម៉ែត្រ ​ទៅ​ក្នុង​ទឹក​ដី​វៀត​ណាម​ ក្នុង​ច​ម្ងាយ​ផ្លូវ​នោះ ​ស​ម្តេច​តេជោ ​និង​យុទ្ធ​មិត្ត​៤​នាក់​ទៀត​បាន​ច​ង​អន្រឹង​គេង​រ​ង​ចាំ​ពេល​ភ្លឺ ​ដើម្បី​កំណ​ត់​ទិស​ដៅ ​ស​ម្រាប់​ប​ន្ត​ដំណើរ​ និង​ ពុំ​មាន​អ្វី​ទ​ទួល​ទាន​នោះ​ឡើយ​។​ សូម​ប​ញ្ជាក់​ដែរ​ថា ​នៅ​ក្នុង​ដំណើរ​នៃ​ការ​ឆ្ល​ង​កាត់​ព្រំដែន​ នោះ ​សំណួរ​មួយ​ចំនួន​ដែល​ ស​ម​ម​ត្តិ ​ហ៊ុន សែន បាន​ចោទ​សួរ​ខ្លួន​ឯក​ថា​ តើ​អាច​ត្រូវ​ស្លាប់​នៅ​ពេល​ឆ្ល​ង​ព្រំ​ដែន​ក​ម្ពុជា​ វៀត​ណាម​ ដោយ​ការ​ជាន់​​មីន​ ឬ​ដោយ​ក​ង​ការ​ពារ​ព្រំដែន​វៀត​ណាម​បាញ់​ស្លាប់​នោះ​ទេ​ និង​តើ​អាច​ត្រូវ​ជាប់​គុក​ដោយ ​សារ​ការ​ឆ្ល​ង​ដែន​ដែរ​ឬ​ទេ​ និង​ថា​តើ​វៀ​ណាម​ជឿ​ហើយ​សុខ​ចិត្ត​ជួយ​ក្នុង​ការ​ផ្តួល​រំលំ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍​ ប៉ុល​ ព​ត​ ឬ​ទេ ​ក្នុង​ពេល​ដែល​​វៀត​ណាម​ មាន​ទំនាក់​ទំន​ង​ការ​ទូត​ជា​មួយ​ក​ម្ពុជា​ប្រ​ជាធិប​តេយ្យ​ និង​សំណួរ​ចុង​ក្រោយ​ថា​តើ​ វៀត​ណាម​អាច​ចាប់​ ប​ញ្ជូន​ម​ក​ឲ្យ ​ប៉ុល​ ព​ត​ វិញ​ឬ​ទេ។​ ក្រោយ​ពី​ធ្វើ​ដំណើរ​កាត់​ព្រៃ​ក្នុង​ទឹក​ដី​វៀត​ណាម​ ប្រ​មាណ​ជិត​៦​គីឡូ​ម៉ែត្រ​ វេលា​ម៉ោង​១១​ជិត​ថ្ងៃ​ត្រ​ង់​ ថ្ងៃ​ទី​​២១​មិថុនា​ ឆ្នាំ​១៩៧៧ ​ក្រុម​ស​ម​មិត្ត ​ហ៊ុន សែន​ បាន​ធ្វើ​ដំណើរ​ម​ក​ដ​ល់​ផ្លូវ​ក្រួស​ក្រ​ហ​ម​ ក្នុង​តំប​ន់​នោះ​ស​ម​មិត្ត​ ហ៊ុន សែន ​និង​មិត្ត​រួម​អាវុធ​ បាន​ធ្វើ​ការ​លាក់​អាវុធ​និង​ប​រិក្ខា​សឹក​មួយ​ចំនួន​ទៀត ​ព្រ​ម​ទាំង​រៀប​ចំ​ដាំ​ប​ប​រ​អង្ក​រ​ដែល​នៅ​សេស​​ស​ល់​ក្នុង​ដៃ​ប​ន្តិច​ប​ន្តួច​ រួច​ប​ន្ត​ដំណើរ​តាម​ផ្លូវ​ថ្ន​ល់​ទៅរ​ក​ជួប​ក​ង​ទ័ព​ និង​ប្រ​ជាជ​ន​វៀត​ណាម​។ ​ក​ន្លែង​លាក់​អាវុធ​នោះ ​មាន​កាំភ្លើង​៣​ដើម​ ក្នុង​នោះ​មាន​កាំភ្លើង​អាកា​៥៤ ​អឹម​១៦​ អាកា​៤៧​ គ្រាប់​បែក​ពី​រ​គ្រាប់​ និង​កាំបិទ​ខ្វែវ​។​ សូម​ប​ញ្ចាក់​ដែរ​ថា​ នេះ​គឺ​ជា​គោល​ដៅ​ទី១​ក្នុង​ប្រ​ទេស​វៀត​ណាម​ ដែល​ស​ម្តេច​តេជោ​បាន​ធ្វើ​ដំណើរ​ចូល​ម​ក​កាន់ ​ទឹក​ដី​វៀត​ណាម។​ ទាក់​ទិន​ទៅ ​នឹង​ការ​លាក់​ទុក​ស​ម្ភារះ​សឹក​ទាំង​អស់​នោះ ​ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ អញ្ជើញ​មាន​​ប្រ​សាស​ន៍​យ៉ាង​ដូច្នេះ​ថា​ (ដាក់ ស​ម្លេង​ដើម​ស​ម្តេច​តេជោ)។
    ប​ន្ទាប់​ពី​ការ​លាក់​ទុក​អាវុធ​និង​ស​ម្ភារះ​សឹក​រួច​រាល់​ម​ក​ ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​និង​យុទ្ធ​មិត្ត​រួម​អាវុធ​ទាំង​​អស់​ បាន​ប​ន្ត​ដំណើរ​ដោយ​ថ្មើរ​ជើង​ចូល​ជ្រៅ​ក្នុង​ទឹក​ដី​វៀត​ណាម​ ពោល​គឺ​ចូល​ជ្រៅ​ប្រ​មាណ​១៤​គីឡូម៉ែត្រ​ ម​ក​ដ​ល់​​ភូមិ​ថាញ់​តឺ​ ឃុំ​ឡុក​តឹង​ ស្រុក​ឡុក​និញ​ ខេត្ត​សុង​ប៊ែរ​ ប​ច្ចុប្ប​ន្ន​ខេត្ត​ប៊ិញ​ហ្វឿក​។​ នៅ​ទីនោះ​ពោល​គឺ​ម៉ោង​ប្រ​មាណ​១៤​ រ​សៀល​ថ្ងៃ​ដ​ដែល​នោះ​ ស​ម្តេច​តេជោ​និង​យុទ្ធ​មិត្ត​ទាំង​អស់​ បាន​ជួប​ប្រ​ទះ​និង​ក​ម្ម​ក​រ​ច​ម្ការ​កៅ​ស៊ូ​វៀត​ណាម​ និង​បាន​ ជួប​ប្រ​ជាជ​ន​វៀត​ណាម​មួយ​ចំនួន​ ដែល​នៅ​ទី​នោះ​ស​ម្តេច​និង​យុទ្ធ​មិត្ត​ទាំង​អស់ ​ត្រូវ​បាន​ប្រ​ជាជ​ន​វៀត​ណាម​បាន​រៀប​​​ចំ​ដាំ​បាយ​ជូន​ស​ម្តេច​និង​យុទ្ធ​មិត្ត​ទាំង​អស់​។ ​ទាក់​ទិន​ទៅ​និង​ប្រ​វ​ត្តិ​សាស្រ្ត​នៅ​គោល​ដៅ​ទី២​ ក្នុង​ទឹក​ដី​វៀត​ណាម​ ស​ម្តេច​អគ្គ​ម​ហា​សេនា​ប​តី​តេជោ ​ហ៊ុន ​សែន​ នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​នៃ​ព្រះ​រាជា​ណាច​ក្រ​ក​ម្ពុជា​ បាន​អញ្ជើញ​សំណេះ​សំ​ណាល​ទៅ​កាន់​សាក្សី​ពី​រ​រូប​ និង​ប​ណ្តា​អ្ន​ក​យ​ក​ព័ត៌​មាន​ជាតិ​អន្ត​រ​ជាតិ​ ក្នុង​ខ្លឹម​សារ​យ៉ាង​ដូច្នេះ​ថា ​(ស​ម្លេង​ដើម​ស​ម្តេច តេជោ)។
    ប​ន្ទាប់​ម​ក​ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ និង​ថ្នាក់​ដឹក​នាំ​ទាំង​អស់ ​បាន​អញ្ជើញ​ប​ន្ត​ដំណើរ​ទៅ​កាន់​គោល​ដៅ​ទី៣​ ក្នុង​ទឹក​ដី​វៀត​ណាម​ ពោល​គឺ​ការ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ភូមិ​ថាញ់​តឺ​ ឆ្ពោះ​ទៅ​កាន់​ស្នាក់​ការ​យោធា​ឃុំ​ឡុក​តឺន​ចាស់​។​ សូម​ប​ញ្ជាក់​ដែរ​ថា​ នៅ​ក្នុង​គោល​ដៅ​ទី៣​ ក្នុង​ទឹ​ក​ដី​វៀត​ណាម​ ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ និង​ថ្នាក់​ដឹក​នាំ​ខេត្ត​ ប៊ិញ ​ហ្វឿក​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​កាត់​ខ្សែ​បូរ​ស​ម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ នូវ​សារ​ម​ន្ទី​រអនុស្សាវ​រីយ៍​ ទិវា​ច​ង​ចាំ​ដំ​ណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍​ ប៉ុល ​ព​ត​ ការ​បើក​រ​បាំង​ស្បៃ​​សិលា​​ចារឹក​ ​និង​​បាន​​ដាំ​​កូន​​ឈើ​​ទុក​​ជា​ ​អនុស្សាវ​រីយ៍​​ ជា​​មួយ​ម​ន្រ្តី​វៀត​ណាម​ជា​ច្រើន​រូប​។​ នៅក្នុង​ពិធី​នោះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្ត​ម​ លោក​ជំទាវ ​ជា​ឥស្ស​រ​ជ​ន​ជាន់​ខ្ព​ស់ ​និង​ប្រ​ជាជ​ន​ខេត្ត​ប៊ិញ​ហ្វឿក ​ជា​ច្រើន​រូប​។​ នៅ​ក្នុង​ពិធី​ដ៏​មាន​អត្ថ​ន័យ​ជា​ប្រ វ​ត្តិ​សាស្រ្ត​នោះ​ដែរ​ ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​បាន​អញ្ជើញ​ចូល​រួម​ ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​ថ្នាក់​ដឹក​នាំ ​និង​ប្រ​ជាព​ល​រ​ដ្ឋ​​វៀត​​ណាម​ ខេត្ត​ប៊ិញ​ហ្វឿក​ ដែល​មាន​វ​ត្ត​មាន​ក្នុង​ពិធី​សំណេះ​សំណាល​គ្នា​នោះ​។​ ស​ម្តេច​អគ្គ​ម​ហា​សេនា​ប​តី​តេជោ ​ហ៊ុន សែន​ នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ អញ្ជើញ​មាន​ប្រ​សាស​ន៍​ក្នុង​ខ្លឹម​សា​រ​យ៉ាង​ដូច្នេះ​ថា ​(ស​ម្លេង​ដើម​ ស​ម្តេច​ច)។
​    នៅ​ក្នុង​ពិធី​នោះ​ដែរ​ ឯកឧត្ត​ម​អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្ត​ប៊ិញ​ហ្វឿក​ មាន​ប្រ​សាស​ន៍​ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ និង​ប្រ​ជាជ​ន​វៀត​ណាម​ខេត្ត​ប៊ិញ​ហ្វឿក ​បាន​ថ្លែង​នូវ​អំណ​រ​គុណ​​យ៉ាង​​ជ្រាល​​ជ្រៅ​បំផុត​ ជូន​ចំពោះ​ស​ម្តេច​តេជោ​​នាយ​ក​​រ​ដ្ឋ​ម​ន្រ្តី​ ដែល​បាន​ស្ថាប​នា​នូវ​សារ​ម​ន្ទីរ​អនុស្សាវ​រីយ៍​ដ៏​មាន​អត្ថ​ន័យ​ជា​ប្រ​វ​ត្តិ​សាស្រ្ត​នោះ ​ជូន​ចំពោះ​ថ្នាក់​ដឹក​នាំ ​និង​ប្រ​ជាជ​ន​ខេត្ត​ប៊ិញ​ហ្វឿក​។​ ឯកឧត្ត​មអភិបាល​នៃ​គ​ណះអ​ភិបាល​ខេត្ត​ បាន​គូស​ប​ញ្ជាក់​ជូន​ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ដែរ​ថា ​ឯកឧត្ត​ម​ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​និង​ប្រ​ជាជ​ន​ខេត្ត​ប៊ិញ​ហ្វឿក ​និង​ខិត​ខំ​ថែរ​ក្សា​នូវ​សារ​ម​ន្ទីរ​ប្រ​វ​ត្តិសាស្រ្ត​នេះ ​ឲ្យ​បាន​គ​ង់វ​ង់​យូរអង្វែង​ស​ម្រាប់​ជា​ឧត្ត​ម​ប្រ​យោជ​ន៍​រ​ប​ស់​ប្រ​ជាជ​ន​ខេត្ត​ប៊ិញ​ហ្វឿក​ ក៏ដូច​ជា​ភ្ញៀវ​ទេស​ច​រ​ណ៍​ជាតិ​ អន្ត​រ ជាតិនានា ដែល​ម​ក​កំសាន្ត​ក្នុង​ប្រ​ទេស​វៀត​ណាម។ នៅក្នុង​ពិធីដ៏មានអត្ថ​ន័យ​នោះដែរ ឯកឧត្ត​មអភិបាល​នៃគ​ណះ​អភិ​បាល​ខេត្ត​ប៊ិញ​ហ្វឿក​ ក៏​បាន​ជូន​នូវ​វ​ត្ថុអនុស្សាវ​រីយ៍មួយ​ចំនួន ជូន​ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្រ្តី។
    ប​ន្ទាប់​ពី​ស​ម្រាប់​ទ​ទួល​ទាន​អាហារ​ថ្ងៃ​ត្រ​ង់រួច​ម​ក ស​ម្តេច​តេ​ជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​និង​យុទ្ធ​មិត្ត​ពី​រ​រូ​ប​ផ្សេង​ទៀត​ គឺ​ ឯកឧត្ត​ម​ នុជ​ ថ​ន​ និង​​ឯកឧត្ត​ម​ វ៉ា ​ប៉ោ​អ៊ាន​ រួម​ទាំង​កូន​រ​ប​ស់​ឯកឧត្ត​ម​ ញឹក​ហួន ​និង​ឯកឧត្ត​ម​ សាន ​សាញ់ ​បាន​ អញ្ជើញ​ឡើង​រ​ថ​យ​ន្ត​សេ​ម៉ា​សេ​ ដែល​ជា​អតីត​រ​ថ​យ​ន្ត​ចាស់​ធ្លាប់​ដឹក​ស​ម​មិត្ត​ ហ៊ុន សែន​ និង​យុទ្ធ​មិត្ត​ទាំង​៤​រូប​ផ្សេង​​ទៀត ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​សារ​ម​ន្ទីរ​ នៃ​ទិវា​ច​ង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំរ​ប​ប ​ប៉ុល ព​ត​ ក្នុង​​ឃុំ​ឡុក​ថាញ់ ​ស្រុក​ ឡុក​និញ​ ឆ្ពោះ​ទៅ​កាន់​ប​ញ្ជាការ​ដ្ឋាន​យោធា​ស្រុក​ឡុក​និញ​ អម​ដោយ​គ​ណះ​ប្រ​តិភូ​ជា​ច្រើន​រូប​ទៀត​។​ សូម​ប​ញ្ជាក់​ដែរ​ ថា ​ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ និង​យុទ្ធ​មិត្ត​រួម​អាវុធ​ទាំង​អស់​ បាន​ធ្វើ​ដំណើរ​តាម​រ​ថ​យ​ន្ត ​សេ​អឹម​សេ​ នោះ​ក្នុង​ដំណើរ​ ផ្លូវ​ប្រ​មាណ​២០​នាទី ​បាន​ម​ក​ដ​ល់​ប​ញ្ជាការ​ដ្ឋាន​យោធា​ស្រុក​ឡុក​និញ​ ដែល​ជា​ទីតាំ​ង​ប្រ​វ​ត្តិ​សាស្រ្ត ​នៃ​ការ​ច​ង​ចាំ​បំផុត​​ទី៦​ រ​ប​ស់​ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​។​ សូម​ប​ញ្ជាក់​ដែរ​ថា ​នៅ​ក្នុង​រ​ថ​យ​ន្ត​នោះ​មាន​ការ​ដឹក​អុស​ជា​ច្រើន​ផ​ង​ដែរ​។​ នៅ​ទី​នោះ​ស​ម្តេច​តេ​ជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ​បាន​អញ្ជើញ​មាន​ប្រ​សាស​ន៍​ក្នុង​ខ្លឹម​សារ​យ៉ាង​ដូច្នេះ​ថា ​(ស​ម្លេង​ដើម​ស​ម្តេច​តេជោ)។
    ប​ន្ទាប់​ម​ក​ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ​និង​គ​ណះប្រ​តិភូ​អម​ដំណើរ​ទាំង​អស់​ បាន​អញ្ជើញ​ប​ន្ត​ដំណើរ​ចាក​​ចេញ​ពី​ ប​ញ្ជាការ​ដ្ឋាន​យោធា​ស្រុក​ឡុក​និញ​ ខេត្ត​ប៊ិញ​ហ្វឿក ​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ទីក្រុ​ង​ធូយ៉ូវ​ម៉ូត​ ​ខេត្ត​ប៊ិ​ញ​យឿ​ង​ ​ដែល​នៅ​ទី​នោះ​ ​ស​ម្តេច​អគ្គ​ម​ហា​សេនា​ប​តី​តេជោ ហ៊ុ​ន ​សែន ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​នៃព្រះ​រាជាណាច​ក្រ​ក​ម្ពុជា ​ត្រូវ​បាន​ ការ​​ធ្វើ​គារ​វ​កិច្ច​ស្វាគ​ម​ន៍​យ៉ាង​ស្និទ្ធ​ស្នា​ល និង​រ៉ាក់​ទាក់​បំផុត​ ពី​សំណាក់​ស​ម​ភាគី​វៀត​ណាម ​ឯកឧត្ត​ម​ ង្វៀន ​សួន​ហ៊្វុ​ក ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីវៀ​ត​ណាម និ​ងឥស្ស​រ​ជ​ន​ជាន់ខ្ព​ស់វៀ​ត​ណា​ម​ជា​ច្រើ​ន​រូប​។​ នៅ​ក្នុង​ពិធី​ស្វាគ​ម​ន៍​ដែល​ធ្វើ​ឡើ​ង​នៅម​ជ្ឈ​ម​ណ្ឌ​ល​ស​ន្និ​បាត​ខេត្ត​ប៊ិញ​យឿង ​ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ និង​ស​ម​ភាគី​វៀត​ណា​ម ឯកឧត្ត​ម ​ង្វៀន សួ​ន​ហ៊្វុក​ បាន​ធ្វើកា​រ​សំ​ណេះ​សំណាល​យ៉ាង​រ៉ាក់​ទាក់​បំផុត​ ចំពោះ​ដំណើរ​នៃ​ការ​អញ្ជើញ​បំពេញ​ទ​ស្ស​ន​កិច្ច​ការ​ងា​រ និង​ការ​​ប្រារ​ព្វ​ទិវា​ច​ង​ចាំរ​ប​ស់ ​ស​ម្តេច​ ហ៊ុន សែន ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍​ ប៉ុល​ ព​ត​។​ ជា​មួយ​គ្នា​ នោះ​ដែរ ​ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ក៏​បាន​ជួប​ស​ន្ទ​នា​ដាច់​ដោយ​ឡែ​ក​ជាមួ​យ​ លោក​វិរ​សេនីយ៍ទោ​ ​ង្វៀន ​ថាញ់​ប៊ិញ​ អតីត​មេប​ញ្ជាការ​រ​ង​ និង​ជា​មេប​ញ្ជាការ​ស​ម​រ​ភូមិ​មុ​ខ​ យោធា​ខេត្ត​សុង​ប៊ែរ​ ដែល​ជា​សាក្សី​ដឹង​ឮ​ដ៏​សំខាន់​ម្នា​ក់ អំពី​ស្ថាន​ភាព និង​ស​ភាព​ការ​ណ៍​ផ្ទាល់​រ​ប​ស់​ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ នា​ឆ្នាំ​១៩៧៧​។​ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​នោះ​​ដែរ ​ថ្នាក់​ដឹក​នាំវៀ​ត​ណាម​ទាំង​អ​ស់​ បាន​សំដែង​នូវ​ការ​វាយ​ត​ម្លៃ​ខ្ព​ស់​ និង​កោត​ស​រ​សើរ​ចំពោះ​គំរូវ​រ​ភាព​ដ៏អ​ង់​អាច​ក្លាហាន​ រ​ប​ស់​ស​ម្តេច​ដែល​បាន​បូជា​នូវ​ក​ម្លាំង​កាយ​ចិ​ត្ត ប្រ​ជ្ញា​ស្មារ​តី​ និង​ការ​លះ​ប​ង់​សាច់​ស្រ​ស់​ ឈាម​ស្រ​ស់ ​ក្នុង​បុព្វ​ហេតុ​រំដោះ​ប្រ​ទេស​ និង​ប្រ​ជាជ​ន​ក​ម្ពុជា។ ការ​​ស​ង្រោ្គះ​​អាយុ​ជីវិត​ប្រ​ជាជ​ន​ចេញ​ពី​គ្រោះ​អត់​ឃ្លាន​ ការ​ប​ញ្ច​ប់​ស​ង្រ្គាម ​ដំណើរ​កា​រ​ស្វែង​រ​ក​សុខ​ស​ន្តិភាព​ ផ្សះ​ផ្សារ​ប​ង្រួប​ប​ង្រួម​​ជា​តិ ការ​ដឹក​នាំ​ប្រ​ទេស​ជាតិ​មាន​កំណើន​សេដ្ឋ​កិ​ច្ច​ខ្ព​ស់​ និង​ការ​អភិវ​ឌ្ឍ​ប្រ​ទេស​ក​ម្ពុជា​មាន​ភាព​រីក​ច​ម្រើន​យ៉ាង​ឆាប់រ​ហ័ស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​
    ប​ន្ទាប់​ម​ក​ស​ម្តេច​ ហ៊ុន​ សែន ​ ដែល​​អម​​ដំណើរ​ដោយ​ផ្ទាល់​ ​ពី​ស​ម​ភាគី​វៀត​ណាម​ ឯកឧត្ត​ម​ ង្វៀន ​សួន​ហ៊្វុក​ នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​វៀត​ណាម​ បាន​​អញ្ជើញ​ជា​អធិប​តី​ ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​ថ្នាក់​ដឹក​នាំ ​អតីត​យុទ្ធ​ជ​ន​ និង​និស្សិត​ក​ម្ពុជា​ វៀត​ណាម​ ប្រ​មាណ​៨០០​នាក់​។​  ឯកឧត្ត​ម ​ង្វៀន ​សួន​ហ៊្វុក ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីវៀ​ត​ណាម ​មាន​ប្រ​សាស​ន៍​ថា ​វ​ត្ត​មាន​រ​ប​ស់​ស​ម្តេច​តេជោ នៅ​លើ​ទឹក​ដី​វៀត​ណាម​នៅ​ពេល​នេះ ​មិន​គ្រាន់​តែ​ជា​ការ​រំលឹក​អំពី​ការ​ច​ង​ចាំរ​ប​ស់​ស​ម្តេច​ ​ ចំពោះ​ទិវា​ច​ង​ចាំ​នៃ​ដំណើរ​​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍​ ប៉ុល​ ព​ត​ ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​បាន​កើត​ឡើង​ ព្រ​ម​គ្នា​ទៅ​និង​ការ​ប្រារ​ព្វ​ខួប​៥០​ឆ្នាំ ​នៃ​ការ​ប​ង្កើត​ចំណ​ង​ការ​ទូត​នៃ​ប្រ​ទេស​ទាំង​ពី​រ​ក​ម្ពុជា​-វៀត​ណាម​ ១៩៦៧​-​២០១៧​​​។​ ឯកឧត្ត​ម​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​វៀត​ណាម ​មាន​ប្រ​សាស​ន៍​ប​ន្ត​ថា ​វ​ត្ត​មាន​រ​ប​ស់​ស​ម្តេច​តេជោ​នៅ​ពេល​នេះ ​ក៏​បាន​ ប​ង្ហាញ​ឲ្យ​ឃើញ​ពី​ការ​គោរ​ព​ស្រ​ឡាញ់​ដឹង​គុណ​ និង​ក្នុង​នាម​ជា​អ្ន​ក​ជិត​ខាង​ល្អ ​ដែល​ជា​ផ្លៃផ្កា​នៃ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ​គ្រ​ប់​ជ្រុង​ជ្រោយ​ ស្ថិត​ស្ថេរ​យូរ​អង្វែង​រ​វាង​ប្រ​ទេស​ទាំង​ពី​រ​ក​ម្ពុជា​ វៀត​ណាម​។​ ឯកឧត្ត​ម​ប​ន្ត​ថា ​ប្រ​ជាជ​ន​វៀត​ណាម​ មាន​ពាក្យ​មួយ​ឃ្លាដែ​ល​បាន​និយាយ​ថា​ នៅ​ពេល​ដែល​មាន​ភាព​ផ្អែម​ល្ហែម​ហើយ ​ត្រូវ​នឹក​ដ​ល់​ភាព​ជួរ​ច​ត់​ផ​ង តាម​រ​យះ​ពាក្យ​ពេជ​ដ៏​មាន​អត្ថ​ន័យ​នោះ​ដែរ​ យើង​ទាំង​អស់​គ្នា​បាន​គិត​យ៉ាង​ច្បាស់​លាស់ ​ពី​ប្រ​វ​ត្តិ​នៃ​ចំណ​ង​សាម​គ្គីភាព​ ការ​កៀក ​ស្មា​គ្នា ​រ​វាង​ប្រ​ទេស​និង​ប្រ​ជាជ​ន​ទាំង​ពីរ​វៀត​ណាម ​ក​ម្ពុជា ​ទាំង​ក្នុង​គ្រា​លំបាក​ផ​ង​ ទាំង​ក្នុង​ពេល​ដែល​មាន​ស​ន្តិភាព​ និង​ទាំង​ក្នុង​ភាព​សំបូរ​ស​ប្បាយ ​សុភ​ម​ង្គ​ល​ផ​ង​។​ ឯកឧត្ត​ម​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​មាន​ប្រ​សាស​ន៍​ស​ង្ក​ត់​ផ​ង​ដែ​រ ពី​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​នៃ​ប្រ​ទេស​ទាំង​បី​នៅ​ឥណ្ឌូ​ចិន​ ក​ម្ពុជា​ ឡាវ​ វៀត​ណាម ​ក្នុង​ការ​សាម​គ្គី​គ្នា​ប្រ​យុទ្ធ​ប្រ​ឆាំង​ និង​ការ​ឈ្លាន​ពាន​ពី​ ស​ត្រូវ​ឈ្លាន​ពាន​កាល​ពី​អតីត​កាល​ រ​ហូត​ទ​ទួល​បាន​នូវ​ឯក​រាជ្យ​ទាំង​ស្រុង​នៅ​ឆ្នាំ១​៩៧៥​ដូច​គ្នា​។​
    ស​ម្តេច​អគ្គ​ម​ហាសេនាប​តីតេជោ ​ហ៊ុន ​សែន​ មាន​ប្រ​សាស​ន៍​ថា​ ថ្លែង​នូវអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅបំ​ផុត​ ជូន​ចំពោះ​ឯកឧត្ត​ម​ ង្វៀន សួន​ហ៊្វុក​ នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​វៀត​ណាម​ ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​ត​ម្លៃ​បំផុត​ អញ្ជើញ​ធ្វើ​ដំណើរ​ម​ក​កាន់​ខេត្ត​ប៊ិញ​យឿ​​ង ក្នុង​ការ​ទ​ទួល​ស្វាគ​ម​ន៍​ចំពោះ​វ​ត្ត​មាន​ រ​ប​ស់​ស​ម្តេច​ និង​គ​ណះ​ប្រ​តិភូ​ជាន់​ខ្ព​ស់​ក​ម្ពុជា​។​ ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ប​ន្ត​ថា​ ពេញ​មួយ​ថ្ងៃ​នេះ​ស​ម្តេច​បាន​ធ្វើ​ដំណើ​រ​ឆ្ល​ង​កាត់​តំប​ន់​ច​ង​ចាំ​នា​​នា ​ដែល​ទាក់​ទិន​ទៅ​និង​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍​ ប៉ុល​ ​ព​ត​។ ​ស​ម្តេច​ប​ន្ត​ថា ​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដែល​មាន​ការ​ឈឺ​ចាប់​បំផុត​រ​ប​ស់​ស​ម្តេច​ ដែល​រ​យះ​ពេល​៤០​ឆ្នាំមុ​ន​ ស​ម្តេច​បាន​ធ្វើ​​ដំណើ​រ​ចាក​ចេញ​ពី​ប្រ​ទេស​ក​ម្ពុជា​ ​ដើ​ម្បី​ធ្វើការ​ភៀស​ខ្លួន​ម​ក​កាន់​ប្រ​ទេស​វៀត​ណាម​ ស្វែង​រ​ក​ការ​ជួយ​ឧប​ត្ថ​ម្ភ​រ​ប​ស់​​វៀ​ត​ណាម ​ដើម្បី​ឈាន​ទៅ​វាយ​រំលំ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ​ដើម្បី​រំដោះ​និ​ង​ស​ង្រោ្គះ​ប្រ​ទេស​និង​ប្រ​ជាជ​ន​ក​ម្ពុជា​​ចេញ​ពី​រ​ប​ប​មួយ​ដែល​មិន​ធ្លាប់​មាន​ទាល់​តែសោះ​ ​លើ​ពិភ​ព​លោក។​ ​ស​ម្តេច​តេជោ​ប​ន្ត​ថា​ ដំណើរ​ទ​ស្ស​ន​កិច្ច​ការ​ងារ​រ​ប​ស់​ ស​ម្តេច​ទៅ​កាន់​ប្រ​ទេស​វៀត​ណាម​នៅ​ពេល​នេះ​ គឺ​ជា​ដំណើរ​ប្រ​វ​ត្តិសា​ស្រ្ត​និង​ក៏​មិន​មែន​ជា​រឿង​ដាច់​ដោយ​ឡែក​រ​ប​ស់​ ស​ម្តេច​នោះ​ទេ ​ប៉ុន្តែ​គឺ​ជា​រឿង​ប្រ​វ​ត្តិសាស្រ្ត​រ​ប​ស់​ប្រ​ទេស​និង​ប្រ​ជាជ​ន​ក​ម្ពុជា​ ដូច​អ្វី​ដែល​រូប​ស​ម្តេច​ធ្លាប់​បាន​មាន​ប្រ​សាស​ន៍​ជំរាប​ជូន​ប្រ​ជាជ​ន​ក​ម្ពុជា​កាល​ពី​ពេល​ក​ន្ល​ង​ម​ក​។ ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​មាន​ប្រ​សាស​ន៍​ឯក​ភាព​ទៅ​នឹង​ប្រ​សាស​ន៍​លើក​ឡើង​រ​ប​ស់​ ឯកឧត្ត​ម ​ង្វៀន ​សួន​ហ៊្វុ​ក នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​វៀត​ណាម ​ពី​ប្រ​វ​ត្តិ​នៃ​ការ​កៀក​ស្មា​គ្នា​ប្រ​យុទ្ធ​ប្រ ឆាំង​អាណា​និគ​ម​និយ​ម​បារាំង​ និង​ច​ក្រ​ព​ទ​អាមេរិក​ រ​ហូត​ទ​ទួល​បាន​នូវ​ឯក​រាជ្យ​យ៉ាង​ពេញ​លេញ​ជូន​ប្រ​ទេស​និមួយ​ៗ​ ដូច​គ្នា។​ ស​ម្តេច​តេជោ មាន​ប្រ​សាស​ន៍​ប​ញ្ជាក់​ប​ន្ថែម​ថា ​ការ​ជ្រើស​រើស​យ​ក​ផ្លូវ​មួយ​ចូល​ទៅ​កាន់​ប្រ​ទេស​ វៀត​ណាម ​គឺ​មិន​មែន​ជា​រឿង​ថ្មី​ថ្មោង​នោះទេ​ ​ពោល​គឺ​វា​មាន​ប្រ​វ​ត្តិ​ទាក់​ទិន​ខ្លាំង​ណាស់​ទៅ​​និង​ប​ណ្តា​មេ​ដឹក​នាំ​ពិភ​ព​​លោក​មួយ​ចំនួន​ កាល​ដែល​ពី​ស​ង្រ្គាម​លោក​លើក​ទី២​ គឺ​ឧត្ត​ម​សេនីយ៍​ ឌឺ​ហ្គោល​ បាន​ភៀស​ខ្លួន​ទៅ​ប្រ​ទេស​អង់​គ្លេស​ ក្នុង​ប​ន្ត​ដំណើរ​ដឹក​នាំ​ត​ស៊ូ​រ​យះ​ពេល​៤​ឆ្នាំ ​រ​ហូត​រំដោះ​ប្រ​ទេស​បារាំង​ចេញ​ពី​រ​ប​ប​ហ្វា​ស៊ីល​ក្នុង​ឆ្នាំ​១៩៤៤​។​ ស​ម្តេច​តេ​ជោ​ប​ន្ត​ថា ​ដូច​គ្នា​នឹង​ប្រ​ទេស​វៀត​ណា​ម ​លោក​ប្រ​ធាន​ហូជីមិញ ​ក៏​បាន​ភៀស​ខ្លួន​ទៅ​ប្រ​ទេស​ជា​ច្រើន​ ក្នុង​ការ​រំដោះ ​ប្រ​ទេស​ ហើយ​នៅ​ថ្ងៃ​ទី​២១​មិថុនា​នេះ ​ស​ម្តេច​បាន​រ​ក​ឃើញ​ឯក​សារ​ប្រ​វ​ត្តិ​សាស្រ្ត​មួយ ​ពោល​គឺ​កាល​ពី​ថ្ងៃ​ទី​២១​មិថុ​នា ​ឆ្នាំ​១៩២៥​ នៅ​ខេត្ត​ក្វាង​ទុង​ប្រ​ទេស​ចិន​ លោក​ប្រ​ធាន​ហូជី​មិញ​ បាន​ប​ង្កើត​កាសែត​យុវ​ជ​ន​វៀត​ណាម ​ហើយ​នៅ​ថ្ងៃ​ទី​​២១​មិថុនា​ឆ្នាំ​២០១៧​ គឺ​ជា​ខួប​លើក​ទី​៩២​ នៃ​ច​ល​នា​រំដោះ​ប្រ​ទេស​ហើយ​នោះ​មិន​មែន​តែ​រូប​ស​ម្តេច​នោះ​ទេ ​សូម្បី​តែ​មេដឹក​នាំ​នានា​បាន​រ​ក​វិធី​ចាក​ចេញ​ពី​ប្រ​ទេស​ទៅ​កាន់​ការ​រំដោះ​និង​​ស​ង្រោ្គះ​ជាតិ​ផ​ង​ដែរ។​ ស​ម្តេច​តេជោ​មាន​ប្រ​សា​ស​ន៍​ស​ង្ក​ត់​ធ្ង​ន់​ថា ​ប្រ​សើន​បើ​ដំណើរ​រ​ប​ស់​ស​ម្តេច​ទៅ​ស្វែង​រ​ក​ការ​គាំទ្រ​ពី​វៀត​ណាម​ ថា​ក្ប​ត់​ជាតិ​ គឺ​យើង​ត្រូវ​តែ​ទ​ទួល​ ស្គាល់​ផ​ង​ដែរ​ចំពោះ​ឧត្ត​ម​សេនីយ៍​ ឌឺ​ហ្គោល ​ដែល​ជា​វិរ​ជ​ន​រ​ប​ស់​ប្រ​ទេស​បារាំង​ ថា​ក្ប​ត់​ជាតិ​ដែ​រឬ​ទេ​។​ ស​ម្តេច​តេជោ​​ប​ន្ត​ថា ​ជីវិត​រ​ប​ស់​ស​ម្តេច​គឺ​ជា​ឆាក​ជីវិត​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​លំ​បាក​ខ្លាំ​ង​ បើ​ប្រៀប​ធៀប​ទៅ​និង​ប​ណ្តា​មេ ដឹក​នាំ​ប​រ​ទេស​ជា​ច្រើន​ទៀត​នោះ​។ ​តាម​រ​យះ​នេះ​ស​ម្តេច​សូម​អរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ ជូន​ចំពោះ​ថ្នាក់​ដឹក​នាំ​ និង​ប្រ​ជាជ​ន​វៀត​ណាម​ដែល​តែង​តែ​ជួយ​ដ​ល់​រូប​ស​ម្តេច ​រ​ហូត​ជួយ​វាយ​ផ្តួល​រំលំ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍​ ប៉ុល​ ព​ត​ រ​ហូត​ទ​ទួល​បាន​នូវ​សុខ​ស​ន្តិភាព​ និង​ការ​អភិវ​ឌ្ឍ​រីក​ច​ម្រើន​​ក្នុ​ង​ដំណាក់​កាល​ប​ច្ចុប្ប​ន្ន​។ ​ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ក៏​ បាន​ថ្លែង​ពី​ប្រ​វ​ត្តិ​មួយ​ចំនួន​ ជូន​ដ​ល់​ថ្នាក់​ដឹក​នាំ​ ក៏​ដូច​ជា​និស្សិត​ក​ម្ពុជា​ វៀត​ណាម​ ដែល​មាន​វ​ត្ត​មាន​ក្នុង​ពិធី​សំណេះ​សំណាល​គ្នា​នោះ ​ដែល​ទាក់​ទិន​ទៅ​និង​ភាព​ឈឺ​ចាប់​រាប់​មិន​អស់​ កាល​ពី​៤០​ឆ្នាំ​ នៃ​ការ​ច​ង​ចាំ​រ​ប​ស់​ស​ម្តេច​ទាក់​ទិន​ទៅ​ និង​ទិវា​នៃ​ការ​ច​ង​ចាំដំ​ណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍​ ប៉ុល​ ព​ត​។
    ប​ន្ទាប់​​ម​ក​ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ ក៏​បាន​អញ្ជើញ​ជា​អធិប​តី​ដ៏​ខ្ព​ង់​ខ្ព​ស់​ ក្នុង​ពិធី​សំណេះ​សំណាល​ដាច់​ ដោយ​ឡែក​ជា​មួយ​និង​ក្មួយៗ​និស្សិត​ចំនួន​៩៥​រូប​ តំណាង​ឲ្យ​និស្សិត​ចំនួន​១០៣រូប​ ដែល​កំពុង​សិក្សា​ក្នុង​ខេត្ត​​ប៊ិន​យឿង​ ប្រ​ទេស​វៀត​ណាម​។​ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​គ្នា​នោះ ​ស​ម្តេច​តេជោ​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​មាន​ប្រ​សាស​ន៍​ថា ​និស្សិត​ក​ម្ពុជា​ដែល​ចេញ​ទៅ​ប​ន្ត​ការ​សិក្សា​នៅ​ក្រៅប្រ​ទេស​ ក្នុង​នោះ​មាន​ប្រ​ទេស​ចំនួន​ពីរ​គឺ​ប្រ​ទេស​វៀត​ណាម ​និង​ ប្រ​ទេស​រុស្សី ​ដែល​មាន​ស​ម​ត្ថ​ភាព​ខ្ព​ស់​ក្នុង​ការ​បំពេញ​ការ​ងារ​ ក្នុង​រ​ដ្ឋាភិបាល​ដែល​ស​ម្តេច​បាន​និង​កំពុង​ដឹក​នាំ​ប្រ​ទេស​​​។ ស​ម្តេច​តេជោ​ មាន​ប្រ​សាស​ន៍​ស​ង្ក​ត់​ធ្ង​ន់​ថា​ និស្សិត​ប​ញ្ញា​វ័ន្ត​ដែល​សិក្សា​ក្នុង​ប្រ​ទេស​ទាំង​ពីរ​នោះ​ មាន​ មូល​ដ្ឋាន​ទ្រឹស្តី​ និង​ការ​អនុវ​ត្ត​ប្រ​ក​ប​ដោយ​ប​ញ្ញា​ញាណ ​និង​ការ​គិត​គួរ​ខ្ព​ស់​ណាស់ ​បើ​ប្រៀប​ធៀប​ទៅ​កាន់​ប្រ​ទេស​សេរី​ មួយ​ចំនួន​។​ ស​ម្តេច​តេជោ​ ប​ន្ត​ថា ​ប​ច្ចុប្ប​ន្ន​យើង​មាន​និស្សិត​ដែល​បាន​សិក្សា​នៅ​ក្នុង​ប្រ​ទេស​ចិ​ន ក៏​មាន​ ស​ម​ត្ថ​ភាព​ខ្ព​ស់​ផ​ង​ដែរ​ ក្នុង​ការ​ដឹក​នាំ​ការ​ងារ​។​ ស​ម្តេច​ក៏​បាន​លើក​ទឹក​ចិត្ត​ជូន​​ដ​ល់​និស្សិត​ទាំង​អស់ ត្រូវ​សិក្សា​ឲ្យ​បាន​នូវ​ភាសារ​មួយ​ថែម​ទៀត​ ក្រៅ​ពី​ភាសា​រ​រ​ប​ស់​ប្រ​ទេស​ដែល​យើង​ម​ក​សិក្សា ​ក្នុង​នោះ​រួម​ទាំ​ង​ភាសា​អង់​គ្លេស​ និង​ភាសា​ចិន​ផ​ង​ដែរ​។​ ជា​មួយ​និង​ការ​ថ្លែង​នោះ​ដែរ​ ស​ម្តេច​តេជោក៏​បាន​លើក​ឡើង​ដែរ​ថា​ បើ​ទោះ​បី​ជា​យើង​រៀន​នៅ​ទី​ណា​ក៏​ដោយ​ ប​ញ្ហា​សំខាន់​គឺ​យើង​យ​ក​នូវ​ចំណេះ​ដឹង​ដែល​យើង​បាន​សិក្សា​ហើយ​នោះ ​ម​ក​ អនុវ​ត្ត​និង​ដឹក​នាំ​ឲ្យ​ចំ​ទិស​ដៅ ​និង​ស​ម​ត្ថ​ភាព​ជំនាញ​រ​ប​ស់​ខ្លួន​ ជៀស​វាង​ការ​ប្រ​ព្រឹត្តិ​នូវ​អំពើ​ជ្រុល​និយ​ម​ហួស​ហេតុ​។​ ជា​មួយ​និង​ការ​ថ្លែង​នោះ​ដែរ​ ក៏​បាន​ជំរុញ​និង​លោក​ទឹក​ចិត្ត​ដ​ល់​និស្សិត​ក​ម្ពុជា​ទាំង​អ​ស់​ ត្រូវ​ចូល​រួម​ប​ង្កើត​ឲ្យ​មាន​ការ​​ត​ភ្ជាប់​រ​វាង​យុវ​ជ​ន​និង​យុវ​ជ​ន ប្រ​ជាជ​ន​និង​ប្រ​ជាជ​ន​ ពោក​គឺ​យើង​មិន​អាច​ធ្វើ​ជា​ស​ត្រូវ​ជា​មួយ​និង​ប្រ​ទេស​ជិត​ខាង​នោះ​​ទេ។​​ ស​ម្តេច​ស​ង្ក​ត់​ធ្ង​ន់​ថា​ ប្រ​ទេស​ដែល​មាន​ការ​រីក​ច​ម្រើន​គឺ​អាស្រ័យ​លើ​ក​ត្តា​សំខាន់​ៗ​ចំនួន​ពីរ​ គឺ​ទី១​ក​ត្តា​ស្ថេរ​ភាព​ផ្ទៃ​ក្នុង​ខ្លួន​ឯង​ និង​ទី​២​ក​ត្តា​ទំនាក់​ទំន​ង​ក្នុង​ភាព​ជា​អ្ន​ក​ជិត​ខាង​ល្អ ​ជា​មួយ​និង​ប្រ​ទេស​ជិត​ខាង​។​ ស​ម្តេច​តេ​ជោ​​ក៏​បាន​ជិត​​ទុក​​ និស្សិត​ទាំង​អស់​នោះ ​គឺ​ជា​ផ្នែក​មួយ​ដ៏​មាន​សារ​សំខាន់​ក្នុង​ការ​ធ្វើ​ទំ​នាក់​ទំន​ង​ល្អ ​ជា​មួយ​ប្រ​ទេស​ជិត​ខាង​ ក្នុង​ការ​អភិវ​ឌ្ឍ​ប្រ​ទេស​និង​តំប​ន់​រ​ប​ស់​យើង ​ឲ្យ​កាន់​តែ​មាន​ភាព​រីក​ច​ម្រើន​ទ្វេ​ឡើង​​ថែម​ទៀត​។​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ