ព័ត៌មាន

ពិធីបើកវគ្គលំហាត់នាគមាសកម្ពុជា-ចិន២០១៨
នាយកដ្ឋានព័ត៌មាន(៣)
869
458 ពិធីបើកវគ្គលំហាត់នាគមានកម្ពុជា និងចិន២០១៨

       ពិធី​បើក​វគ្គ​ថ្ងៃ​ទី១៧ ​ខែមីនា ​ឆ្នាំ២០១៨​នេះ ​គឺ​ជា​លំហាត់​ហ្វឹក​ហ្វឺន​រួម​គ្នា​ជា​លើក​ទី​ពីរ ​រវាង​​កង​​ទ័ព​​ទាំង​​ពីរ​​កម្ពុជា​-ចិន បន្ទាប់​ពី​លំហាត់​នាគ​មាស​ឆ្នាំ​២០១៦។​ កម្មវិធី​បើក​វគ្គ​លំហាត់​ហ្វឹក​ហ្វឺន​នេះ ​មាន​​ការ​​ចូល​​រួម​​ជា​​គណៈ​​ធិបតី​ដ៏​ខ្ពង់​ខ្ពស់​ដោយ ​ឯកឧត្តម​ នាយឧត្តម​សេនីយ៍ ​ប៉ុល សារឿន​ អគ្គ​មេ​បញ្ជាការ​ នៃ​ខ.ភ.ម​ និង​​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ ​ចាំង ជៀង ​មេបញ្ជាការ​កង​​ទ័ព​ជើង​​គោក​​តំបន់​​ទិស​​ខាង​​ត្បូង​​នៃ​​កង​​ទ័ព​​រំដោះ​​ប្រជាជន​​ចិន​​ និង​នាយ​ទាហាន ​នាយ​ទាហាន​រង​ ពល​ទាហាន​​ចូល​​រួម​​លំហាត់​​នៃ​​កង​​ទ័ព​​ទាំង​​ពីរ​​។​​

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃខ.ភ.ម និងឯកឧត្តម ឧត្តមសេនីយ៍ទោ ចាំង ជៀង មេបញ្ជាការកងទ័ពជើងគោកតំបន់ទិសខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន

       ក្នុងសន្ទរកថារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​ នៃ​​កង​យោធពល​​ខេមរ​ភូមិន្ទ​ រាល់​គោល​បំណង ​ខ្លឹមសារ​នៃ​លំហាត់​ហ្វឹក​ហ្វឺន​រួម​គ្នា​ប្រឆាំង​ភេរវកម្ម​ និង​ការងារ​មនុស្ស​ធម៌​ នៃ​​កង​​ទ័ព​​ទាំង​ពីរ​កម្ពុជា​និង​ចិន ​កម្ពុជា​ធ្វើ​ឡើង​ជា​លក្ខណៈ​ទ្វេភាគី ​ក្រោម​ការ​​ជួយ​​ឧបត្ថម្ភ​​គាំទ្រ​​ពី​​សា​ធារណៈ​រដ្ឋ​​ប្រជា​មានិត​​ចិន​​ បាន​ឆ្លុះ​បញ្ចាំង​ និង​ផ្សា​ភ្ជាប់​យ៉ាង​ជ្រាល​ជ្រៅ ​ទៅ​នឹង​​កិច្ច​​សហប្រតិបត្តិការ​​លើក​​ស្ទួយ​​ទំនាក់​​ទំនង​​ល្អ​ បង្កើន​ចំណងមិ​ត្តភាព ​សាមគ្គីភាព ​ចូល​រួម​ការ​បណ្តុះ​បណ្តាល​នូវ​ចំណេះ​ដឹង ​ចំណេះ​ធ្វើ​ ផ្តល់​​ឱកាស​​ដ៏​​មាន​​តម្លៃ​​ក្នុង​ការ​ចែករំ​លែក ​ផ្លាស់​ប្តរ​បទ​ពិសោធន៍​ក្នុង​ការ​បំពេញ​ភារកិច្ច​ និង​ការ​រស់​​នៅ​​រួម​​គ្នា​​ជា​​មួយ​​ជាតិ​​សាសន៍​​ជា​​ច្រើន​​ក្នុង​​ពេល​​ប្រតិបត្តិការ​​។​​

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ

        ក្នុង​សន្ទរក​ថា​របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ចាំង ជៀង មេបញ្ជាការ​កង​ទ័ព​ជើង​គោក​តំបន់​ទិស​ខាង​ត្បូង​នៃ​កង​ទ័ព​រំដោះប្រជាជនចិន​ឆ្នាំ​នេះ ​លំហាត់​នាគ​មាស​បាន​លេច​រូប​រាង​ជា​ថ្មី​ម្តង​ទៀត ​ដែល​មាន​​កម្លាំង​​ទ័ព​​ចូល​​រួម​ហ្វឹក​ហ្វឺន​​កាន់​​តែ​ច្រើន​ ខ្លឹមសារ​ប្រធាន​បទ​កាន់​តែ​មាន​លក្ខណៈ​ខិត​ជិត​ការ​ប្រយុទ្ធ​ពិត​ បរិក្ខា​​សព្វា​​វុធ​​ចូល​​រួម​បំរើ​ក្នុង​លំហាត់​កាន់​តែ​ច្រើន​ចម្រុះ ​នេះ​គឺ​ជា​កា​ដូ​អបអរសាទរ​មួយ​នៃ​ដំណើរ​ដ៏​រុងរឿង​ នៃ​​ទំនាក់​​ទំនង​​ប្រទេស​​ទាំង​ពីរ ​ដែល​រួម​សុខ​រួម​ទុក្ខ​នឹង​គ្នា​ក្នុង​រយៈ​កាល​៦០​ឆ្នាំ​ និង​ថែម​​ទាំង​​ជា​​ឱកាស​​មួយ​​សម្រាប់​​ជំរុញ​​លើក​​កម្ពស់​សមត្ថភាព​ ស៊ី​ជម្រៅ​លើ​កិច្ច​សហប្រតិបត្តិការ​ និង​​បន្ត​​ស្នង​​នូវ​​ចំណង​​មិត្តភាព​​នៃ​​កង​​ទ័ព​​ទាំង​​ពីរ​​ផង​​ដែរ​ ដែល​មុខ​​ជា​នឹង​​ដើរ​​តួនាទី​​យ៉ាង​​សំខាន់​​ក្នុង​​ការ​​អភិវឌ្ឍន៍​​ទំនាក់​​ទំនង​​កង​ទ័ព​​ទាំង​​ពីរ​​អោយ​​កាន់​​តែ​​មាន​​ការ​​រីក​​ចម្រើន​​ឆ្ពោះ​​ទៅ​មុខ។​   

ឯកឧត្តម ឧត្តមសេនីយ៍ទោ ចាំង ជៀង មេបញ្ជាការកងទ័ពជើងគោកតំបន់ទិសខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន

        អនុព័ន្ធ​ចិន​ប្រចាំ​កម្ពុជា​ លោក លី នីងយ៉ា ​បាន​មាន​ប្រសាសន៍​ពេល​សម្ភាស៍​មុន​បើក​វគ្គ​លំហាត់​ហ្វឹក​ហ្វឺន​ថា៖​ លំហាត់​ហ្វឹក​ហ្វឺនរួមគ្នាលើកនេះ គឺឈរលើប្រធានបទប្រឆាំងភេរវកម្ម ដើម្បីរៀបចំការហ្វឹកហ្វឺន ក្រោម​សេនារី​យោ​មួយ​​ដែល​​មាន​ក្រុម​ភេរវកម្ម​មួយ​ក្រុម​ ដែល​​ចូល​​មក​​សំងំ​​នៅ​​ក្នុង​​តំបន់​​មួយ​​កន្លែង​​ក្នុង​​ប្រទេស​​កម្ពុជា​​ ដោយមានបំណងបន្តសកម្មភាពភេរវកម្ម ដោយភាគីទាំង​ពីរ​នឹង​រៀប​ចំ​ធ្វើ​ការ​ហ្វឹក​ហ្វឺន​ប្រតិបត្តិការ​វាយ​ប្រហារ​ និង​បោស​សម្អាត​នឹង​រៀប​ចំ​ការ​ងារ​ជួយ​សង្គ្រោះ​មនុស្ស​ធម៌​មួយ​ចំនួន​​។    យោង​តាម​ការ​ឧទ្ទេសនាម​របស់ប្រធានក្រុមដឹកនាំលំហាត់របស់ភាគីចិន លោក ចាំង យ៉ានសុង លំហាត់​ហ្វឹក​ហ្វឺន​លើក​នេះ ​គឺជាការហ្វឹកហ្វឺនចម្រុះគ្នា ដោយផ្តោតលើខ្លឹមសារបួនសំខាន់ដូចជា យុទ្ធវិធី​ជំនាញ​ប្រឆាំង​នឹង​ភេរវកម្ម​ ការសហការបញ្ជាប្រយុទ្ធរួម​គ្នា ​ការ​ហ្វឹក​ហាត់​ប្រយុទ្ធ​លើ​ទីលាន​ជាក់​ស្តែង​ និង​ការងារ​​ជួយ​​សង្គ្រោះ​​មនុស្ស​ធម៌​​ជា​​ដើម​ ដោយ​រៀប​ចំ​ជា​មេរៀន​ហ្វឹក​ហ្វឺន​សំខាន់​ដូច​ជា ​ការ​ប្រើ​ប្រាស់​បរិក្ខា​ប្រឆាំង​ភេរវកម្ម​ ការ​​បាញ់​​អាវុធ​ធន់​ស្រាល ​ក្បាច់​គុណ​ប្រយុទ្ធ​ ហ្វឹក​ហាត់​ទម្លាក់​កម្លាំង​ពី​ឧទ្ធម្ភាចក្រ​ ការ​ចល័ត​ចូល ​ការ​តាម​ចាប់ ​និង​​បោស​​សម្អាត​ជា​ដើម។​ គោល​​បំណង់​​គឺ​​ដើម្បី​​ពង្រឹង​​សមត្ថភាព​​កង​​ទ័ព​​ទាំង​​ពីរ​​ក្នុង​​ការ​​ហ្វឹក​​ហ្វឺន​​រួម​​គ្នា​​ប្រយុទ្ធ​​នឹង​​អំពើ​ភេរវកម្ម​ និង​ការងារ​ជួយ​សង្គ្រោះ​មនុស្ស​ធម៌។​    ក្នង​កំឡុង​ពេល​ហ្វឹកហ្វឺន​ ភាគី​ទាំង​​ពីរ​​នឹង​​រៀប​​ចំ​​ការងារ​មនុស្ស​ធម៌​ដូច​ជា ​ជូន​អំណោយ​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់ ​ប្រគល់​សម្ភារៈ​សិក្សា​ដល់​សិក្សា​នុ​សិស្ស​ ជួយ​​ជួស​​ជុល​​ផ្ទះ​ប្រជាពលរដ្ឋ​ និង​រៀបចំ​ពិនិត្យ​​សុខភាព​​បើក​​ជា​​ថ្នាំ​​ព្យាបាល​​ផ្សេងៗ​​ជូន​​ដល់​​ប្រជាពល​​រដ្ឋ​​ក្នុង​​តំបន់​​ជា​​ដើម ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ