ព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ មីនា ឆ្នាំ២០១៨ នៅទីបញ្ជាការយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ មានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសសហមេត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់នាយទាហានជាន់ខ្ពស់ កងទ័ពជើងទឹកភូមិន្ទថៃ ដែលក្នុងរយ:កាលកន្លងមកបានបង្កគ្រប់លក្ខណ:សម្បត្តិ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនងក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពទាំងពីរ កម្ពុជា-ថៃ ពិសេសយោធភូមិភាគទី៣ កងទ័ពជើងគោក កងទ័ពជើងទឹក កងការពារព្រំដែន នៃខ.ភ.ម នឹងកងទ័ពជើងគោក កងទ័ពជើងទឹក នឹងកងការពារព្រំដែន ច័ន្ទបូរី.ត្រាត ថៃ ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនទឹក ព្រំដែនគោក រវាងយោធភូមិភាគ នឹងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ថៃ កាន់តែប្រសើរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃ ខ.ភ.ម មេបញ្ជាការកងទ័ពជើងគោកនិង ឯកឧត្តម លី ឃីត ប័ត្រារ៉ាម អគ្គទីប្រឹក្សាស្ថានទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ពិធីនេះបានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃ ខ.ភ.ម មេបញ្ជាការកងទ័ពជើងគោក តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ឃីត ប័ត្រារ៉ាម អគ្គទីប្រឹក្សាស្ថានទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹង ឧត្តមនាវីឯក ឋាន:កាន ក្រៃគ្រួន អតីតមេបញ្ជាការ កងបញ្ជាការការពារព្រំដែនចាន់បុរី.ត្រាត ថៃ។ ដោយពិនិត្យឃើញពីកិច្ចសហប្រតិបត្តិការដ៍ល្អ រវាងកងទ័ពទាំងពីរ កម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៣ កម្ពុជា ជាមួយកងទ័ពជើងទឹក កងការពារព្រំដែន ចាន់បុរី.ត្រាត ថៃ . ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្នើរសុំទៅព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទាននូវគ្រឿងឥស្សរិយយស សហមេត្រី ជូនដល់នាយទាហានកងទ័ពភូមិន្ទថៃ ដែលមានស្នាដៃល្អ ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយយោធភូមិភាគទី៣កម្ពុជា ដែលក្នុងនោះអនុក្រឹត្យ របស់រាជរដ្ឋាភិបាលបាន ផ្តល់ជូនគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិនជូន ឧត្តមនាវីឯក ឋាន:កាន ក្រៃគ្រួន អតីតមេបញ្ជាការ កងបញ្ជាការការពារព្រំដែនចាន់បុរី.ត្រាត, ជូនឧត្តមនាវីត្រី Siriboon Sokunnthaman មេបញ្ជាការរងមូលដ្ឋានសមុទ្រទី២ កងបញ្ជាការការពារព្រំដែនច័ន្ទបុរី.ត្រាត, ជូនឧត្តមនាវីត្រី Theansiri Montriwade មេបញ្ជាការរង កងបញ្ជាការការពារព្រំដែនច័ន្ទបុរី.ត្រាត, ជូនឧត្តមនាវីត្រី Arkon Tang On អតីតនាយសេនាធិការ កងបញ្ជាការការពារព្រំដែនច័ន្ទបុរី.ត្រាត, ជូនឧត្តមនាវីត្រី Noparat Lertlum នាយសេនាធិការ កងបញ្ជាការការពារព្រំដែនច័ន្ទបុរី.ត្រាត, នឹងជូនវរៈនាវីឯក Sutthipong Anantachai អតីតនាយការិយាល័យទំនាក់ទំនងព្រំដែន ថៃ-កម្ពុជា កងបញ្ជាការការពារព្រំដែនច័ន្ទបុរី.ត្រាត ៕