ព័ត៌មាន

ឯកអគ្គរដ្ឋទូតចិនចូលជម្រាបលាសម្តេចពិជ័យសេនា ទៀ បាញ់
នាយកដ្ឋានព័ត៌មាន(៥)
2222
600 ឯកអគ្គរដ្ឋទូតចិនចូលជម្រាបលាសម្តេចពិជ័យសេនា ទៀ បាញ់

ឯកអគ្គរដ្ឋទូតចិនចូលជម្រាបលាសម្តេចពិជ័យសេនា ទៀ បាញ់       នៅរសៀលថ្ងៃទី២៥ ខែកញ្ញា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ ជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បញ្ចប់អាណត្តិចូលជួបជម្រាបលា នៅទីស្តីការគណៈរដ្ឋមន្រ្តី ។ នៅក្នុងជំនួបនោះ ឯកឧត្តម ស្យុង ប៉ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៅ ក្រសួងការពារជាតិដែលបានរួមចំណែកគាំទ្រនូវបេសកកម្មការទូតរបស់ឯកឧត្តមធ្វើឲ្យសម្រេចបានជោគជ័យនៅកម្ពុជា។          ឯកឧត្តមអគ្គរដ្ឋទូតចិនបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជាក្នុងនោះកិច្ចសហប្រតិបត្តិ ការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ កម្ពុជា-ចិន មានការរីកចម្រើនខ្លាំងផងដែរ។                                    ឯកអគ្គរដ្ឋទូតចិនចូលជម្រាបលាសម្តេចពិជ័យសេនា ទៀ បាញ់

       ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យក្នុង ការបោះឆ្នោតនាពេលកន្លងមកដោយឯកឧត្តមបានចាត់ទុកលទ្ធផលនេះបានបង្ហាញឲ្យឃើញថាប្រជាជន កម្ពុជាចង់បានសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសដ៏យូរអង្វែងទៅថ្ងៃអនាគត់ ។                                       ឯកអគ្គរដ្ឋទូតចិនចូលជម្រាបលាសម្តេចពិជ័យសេនា ទៀ បាញ់

    មានមតិឆ្លើយតបទៅវិញ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងពីប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ដែលមានការរីកចម្រើននាំមកនូវការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ ឆ្លៀតក្នុងឪកាសនេះ សម្តេចពិជ័យសេនា បានលើកឡើងពីកិច្ចសហប្រតិបត្តិការកងទ័ពរវាងប្រទេសទាំងពីរដែលបានធ្វើសមយុទ្ធ ជាមួយគ្នា ហើយសមយុទ្ធនេះបានរួមចំណែកបង្កើនសមត្ថភាពដល់ ខ.ភ.ម បានមួយកំរិតថែមទៀត ។           សម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនដល់អគ្គរដ្ឋទូតចិន អំពីព្រឹត្តិការណ៍បុណ្យផ្សេងៗ របស់ប្រទេសកម្ពុជាដែលត្រូវប្រារព្ធធ្វើនាពេលខាងមុខនេះរួមមាន បុណ្យឯករាជ្យជាតិ និងបុណ្យលើកទី៦៥ ឆ្នាំ ថ្ងៃកំណើត ខ.ភ.ម ។ ខែវិច្ឆិការជាឪកាសក្នុងការប្រារព្ធពិធីសម្ពោធវិមាន ឈ្នះ ឈ្នះនិងការប្រារព្ធខួប លើកទី២០ ទិវានយោបាយឈ្នះ ឈ្នះ ដើម្បីបង្ហាញនូវ សមិទ្ធផលរយៈពេល២០ឆ្នាំ ដែលរាជរដ្ឋាភិបាល កម្ពុជាទទួលបានក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ