ព័ត៌មាន

លោក​វរសេនីយ៍​ឯក ​ង្វៀន​ អាញ់​យុង ​ចូល​ជួប​ជំរាប​លា​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​
នាយកដ្ឋានព័ត៌មាន(៣)
426
698 សម្ដេច​​ពិជ័យ​​សេនា​​ ទៀ បាញ់ ​ឧបនាយក​​រដ្ឋមន្រ្តី​​ រដ្ឋមន្រ្តី​​ក្រសួង​​ការ​​ពារ​​ជាតិ​ ​និង​លោក​​វរសេនីយ៍​ឯក​ ​ង្វៀន​​ អាញ់​​យុង ​​អនុព័ន្ធ​​យោធា​​វៀត​​ណាម​​ចាស់​​ចប់​​អាណត្តិ​​ការ​​ទូត​ ​នៅ​​កម្ពុជា​

      កាល​ពី​រសៀល​ថ្ងៃ​ទី៨ ​ខែ​មករា​ ឆ្នាំ២០១៩ ​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ ​បាន​អនុញ្ញាត​ឲ្យ​ លោក​វរសេនីយ៍ឯក ​ង្វៀន​ អាញ់​យុង ​អនុព័ន្ធ​យោធា​វៀត​ណាម​ចាស់​ ចប់​អាណត្ត​ការ​ទូត ​នៅ​កម្ពុជា ​ចូល​ជួប​សំដែង​ការ​គួរ​សម ​និងលោក​វរសេនីយ៍​ឯក​ ង្វៀន​ ថាញ់​ជីញ អនុព័ន្ធ​យោធា​វៀត​ណាម ​តែង​តាំង​ថ្មី​ ប្រចាំ​នៅ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម​។ លោក​វរសេនីយ៍​ឯក ​ង្វៀន​ អាញ់​យុង ​ចូល​ជួប​ជំរាប​លា​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​

      នៅ​ក្នុង​ជំនួប​នោះ ​លោកវរសេនីយ៍ឯក ង្វៀន អាញ់យុង បាន​មាន​ប្រសាសន៍​ថា៖​ រូប​លោក​បាន​មក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​អស់​រយៈ​ពេល២០​ឆ្នាំ​ហើយ ​ហើយ​ក្នុង​អំឡុង​រយៈ​ពេល​២០ឆ្នាំកន្លង​មក​នេះ​ លោក​បាន​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​មិត្ត​ភាព ​សាមគ្គី​ភាព ​រវាង​កង​ទ័ព​ទាំង​ពីរ​ ប្រជាជន​ប្រទេស​ទាំង​ពីរ​ កម្ពុជា ​វៀតណាម ​ឲ្យ​កាន់​តែ​មា​ន​ការ​រីក​ចម្រើន ​និង​រឹង​មាំ ​ជា​ពិសេស​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​តាម​រយៈ​ពិធី​សារ​កិច្ច​សហប្រតិបត្តិការ​រវាង ​កង​ទ័ព​ទាំង​ពីរ​ កម្ពុជា​​ វៀតណាម ​បាន​នាំ​មក​នូវ​ការ​កសាងខ.ភ.ម ​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ដល់​កង​យោធពល​ខេមរភមិន្ទ​ បំពេញ​ភារ​កិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ ការ​កសាង ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តាម​តំបន់​ព្រំ​ដែន​ អោយ​ក្លាយ​ជា​ព្រំ​ដែន​សន្តិភាព ​និង​ការ​អភិវឌ្ឍន៌​។ លោក​វរសេនីយ៍​ឯក​ ង្វៀន ​អាញ់យ៉ុង​ ក៏​បាន​សម្ដែង​នូវ​ក្តី​សោម​នស្ស​រីក​រាយ​ ក្នុង​ពេល​ដែល​លោក​បញ្ចប់​បាន​បេសក​កម្ម​ការ​ទូត​នៅ​កម្ពុជា​ ដោយ​បាន​នាំ​មក​នូវ​ការ​រីក​ចំរើន​ នៃ​កិច្ច​សហប្រតិបត្តិការ ​រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ​ ហើយ​លោក​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​និង​ថ្នាក់​ដឹក​នាំ​ក្រសួង​​ការ​ពារ​ជាតិ ​ដែល​បាន​គាំទ្រ​ ជួយ​សំរប​សំរួល​ដល់​បេសក​កម្​មការ​ទូត​របស់​លោក​នៅ​កម្ពុជា​ ឲ្យ​បាន​ទទួល​បាន​ជោគ​ជ័យ​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ ​លោក​ក៏​បាន​ណែ​នាំបង្ហាញ​ខ្លួន​អនុពន្ធ័​ យោធា​វៀត​ណាម​តែង​​តាំង​ថ្មី​ ដែល​​ត្រូវ​បន្ត​បេសកកម្ម​​ពី​​រូប​​លោក​​ផង​​ដែល​​។​​  

      មាន​មតិ​ឆ្លើយ​​តប​វិញ​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ថ្លែង​កោត​សរសើរ​ចំពោះ​ស្នា​ដៃ ​លោក​វរសេនីយ៍​ឯក​ ង្វៀន ​អាញ់​យុង ​ដែល​បាន​បំពេញ​ការ​ងារ​ ធ្វើ​កិច្ច​សហប្រតិបត្តិការ​បាន​ល្អ​ជា​មួយ​កង​យោធពល​ខេមរភូមិន្ទ​ ក្នុង​រយៈ​ពេល​ កន្លង​មក​នេះ ​។ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​កិច្ច​សហប្រត្តិការ​ រវាង​កង​ទព័​ ទាំង​ពីរ​ដែល​បាន​នាំ​មក​នូវ​ទំនាក់​ទំនង​ភាព​មិត្ត​ភាព​យ៉ាង​ជិត​ស្និទ្ធ​ រវាង​កង​ទ័ព​ និង​ប្រជាជន​ នៃ​ប្រទេស​ទាំង​ពីរ ​ហើយ​ទំនាក់​ទំនង​ល្អ​រវាង​កង​ទ័ព​ទាំង​ពីរ​ ក៏​បាន​រួម​ចំណែក​ដល់​ការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​ដល់​ប្រទេស​ទាំង​ពីរ​ផង​ដែល​​។ ​តាម​រយៈ​ជំនួប​នោះ ​សម្តេច​ពិជ័យ​សេនា ​បាន​ស្នើ​សុំ​ដល់​ អនុ​ពន្ធ័​ យោធា​វៀត​ណាម​តែង​តាំង​ថ្មី ​អោយ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជា​មួយ ខ.ភ.ម ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ចំណង​មិត្ត​ភាព ​សាមគ្គី​ភាព​រវាង​កង​ទ័ព​ទាំង​ពីរ​អោយ​កាន់​តែ​រឹង​មាំ ​និង​រីក​ចំរើន​ឡើង​ថែម​ទៀត ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ