ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ក្រុមយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្ស និសិ្សតគរុសិស្ស កម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង ប្រជាពលរដ្ឋ ប្រមាជាង១០ពាន់១៣៤នាក់ បាននិមន្ត និង អញ្ជើញមកជួបជុំគ្នាប្រារព្ធធ្វើមិទ្ទិញអបអរសាទរខួបអនុស្សាវរីយលើកទី៤០ ស្មារតីថ្ងៃជ័យជំនះ៧មករា១៩៧៩- ២០១៩ នៅបរិវេណព្រះអង្គចេកព្រះអង្គចម នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាបព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមការងារ និងគណៈអចិន្ត្រៃយ៍បក្សខេត្ត សមាជិកគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង វិស័យឯកជនផងដែរ។ក្នុងកិច្ចស្វាគមន៍របស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើង អំពីសមទ្ធិ ផលដែលគណបក្សប្រជា ជន និង រាជរដ្ឋាភិបាលសម្រេចបាន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសរយៈពេល៤០ឆ្នាំមកនេះ ក្រោមស្មារតីជ័យជំនះ៧មករា បាន កំពុងបន្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានលទ្ធផលឆ្លើយតប តាម សំណូមពរ និង បំណងប្រាថ្នារបស់ប្រជាជជន ។មានមតិសំណេះសំណាលជាមួយព្រះសង្ឃ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា: ការជួបជុំគ្នានេះ ដើមី្បរំឮកនូវទិវាជ័យជំនះ ក្នុងស្មារតីគោរពដឹងគុណចំពោះវីរៈយុទ្ធជន យុទ្ធនារី និងអ្នកសេ្នហាជាតិ ដែល បានធ្វើពលីកម្ម ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង អាយុជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ទោះបីរយៈពេល៤០ ឆ្នាំបានកន្លងទៅហើយនោះក៏ពិតមែន តែនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានអត្ថន័យដ៏ធំធេងសម្រាប់ប្រជាជាតិ ខ្មែរគ្រប់ជំនាន់ ក៏ដូចមនុស្សជាតិដែលស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោក ។ សម្តេចពិជ័សេនាក៏បានគូសបញ្ជាក់ ផងដែរថា ៖ កន្លងទៅថ្មីៗនេះកម្ពុជាយើងទើបបានសម្ពោធវិមានឈ្នះឈ្នះ ដែលជាខួប២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះ របស់ រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។ក្នុងនោះដែរសម្តេចពិជ័យសេនា ក៏បានលើពីខ្លឹមសារនៃ សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា រយៈពេល ៤០ឆ្នាំមកនេះ អ្វីៗត្រូវបានផ្លាស់ប្តូរដោយមិននឹកស្មានដល់ ក្រោយពីកម្ពុជាត្រូវរងការបំផ្លិចបំផ្លាញខ្ទីចខ្ទីទៅហើយនោះ បានប្រឹងងើបឈរឡើងវិញ និង បានកំពុងបោះជំហានយ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និង អភិវឌ្ឍន៍ ។ ថ្វីបើយើងបានកំពុងរស់នៅយ៉ាងសុខសាន្ត និង មានមោទនៈភាពចំពោះសមទ្ធិផលលើគ្រប់វិស័យ ដែលយើងសម្រេចបានមកដល់ពេលនេះក្តី ក៏យើងនៅតែត្រូវចងចាំនូវព្រឹត្តិការណ៍ដ៏ឈឺចាប់ ខ្លោចផ្សាពីអតីតកាល ដែលធ្វើឲ្យប្រជាជាតិ យើងស្ទើរតែត្រូវវិនាសសូន្យ ។ ដើមី្បយល់ជ្រួលជ្រាបឲ្យកាន់តែច្បាស់លាស់ត្រឹមត្រូវ អំពីដំណាក់កាលជាប្រវត្តិសាស្ត្រ ដែលយើងគ្រប់រូបបានឆ្លងកាត់ និង បណ្តាមេរៀនដ៏មានតម្លៃរបស់ជាតិនិង ទិសដៅ ភារកិច្ច សម្រាប់ការកសាង និង ការពារប្រទេសតទៅមុខទៀត ។ ស្មារតីជ័យជម្នះ៧មករា ១៩៧៩ សម្រេចបានមកដោយឈរលើមូលដ្ឋាននៃការគួបផំ្សយ៉ាង ស្អិតរមួត រវាងកម្លាំងមហាសាមគ្គីជាតិ របស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និង ការជួយឧបត្ថម្ភយ៉ាង ធំធេងទាន់ពេល និងមានប្រសិទ្ធិភាព ពីសំណាក់កងទ័ពស្ម័ត្រចិត្តវៀតណាម ដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ក្នុងការតស៊ូរំដោះប្រទេស និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ និង បន្តទប់ ស្កាត់ មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ហើយត្រូវបានចាត់ទុកជានិច្ចក្នុងប្រវត្តិសាស្ត្រកម្ពុជា ។ ក្នុងសុន្ទរកថា នោះដែរ ក៏បានបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោត ក៏បានឆ្លុះបញ្ចាំងនូវ ទឹកចិត្តគាំទ្រយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់ លើភាពចាំបាច់ ក្នុងការបន្តថែរក្សារាល់សមទ្ធិផលនៃសង្គមជាតិ និងបន្តភារកិច្ចដឹកនាំ កសាងកម្ពុជា ឈរលើមាគ៌ាសន្តិភាព ការអភិវឌ្ឍន៍ និង ការកែទម្រង់រដ្ឋគ្រប់វិស័យទៅមុខ។ដើមី្បឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ និងការជឿទុកចិត្តរបស់ប្រជាជន ក្នុងនាមរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ។ ក្នុងនោះដែរក៏មានលើកនូវ កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល នីតិកាលទី៦ ចំនួន៤ចំណុចសំខាន់ៗផងដែរ ។ ខ្លឹមសារនៃសុន្ទរកថា កលើកនូវរាល់សមទ្ធិផលដែលកម្ពុជាសម្រេចបាន រយៈពេល៤០ឆ្នាំមកនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ងម្ភដ៏សប្បុរស ពីសំណាក់បណ្តាមិត្តភក្តិ ដៃគូរអន្តរជាតិ ព្រមទាំងការពង្រឹង ពង្រីកចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេស និង សហគមន៍អន្តរជាតិ និងការជម្រុញសមាហរណកម្មខ្លួនទៅក្នុងតំបន់ និង ពិភពលោក។ដើមី្បលើកកម្ពស់អភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមកម្ពុជាផ្ទាល់ផង និង ដើមី្បបង្កើនការចូលរួមដ៏សកម្មរបស់កម្ពុជា នៅក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព វឌ្ឍនៈភាព និង វិបុលភាពនៃតំបន់ និង ពិភពលោក ។សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីរួបរួមជាតិ ព្រមទាំងបានថ្លែងអំណរ គុណដល់ជនរួមជាតិ ដែលបានគាំទ្រគណបក្សប្រជាជនរយៈពេល ៤០ ឆ្នាំមកនេះ ។ សម្តេចពិជ័យសេនាប្រកាសថាគណបក្សប្រជាជនកម្ពុជា នឹងបន្តប្រឹងប្រែងដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកសាងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ ឆ្លើយតបទៅនឹងការអភិវឌ្ឍន៍រីកចម្រើនរយៈពេល៤០ឆ្នាំ ក្រោយជ័យជម្នះ៧ មករា ជាប្រវត្តិសាស្ត្រ ក៏មានតំណាង ព្រះសង្ឃ មន្ត្រីរាជការ សិស្ស កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ បានធ្វើចំណាប់អារម្មណ៍ ព្រមទាំងគាំទ្រនូវស្មារតី ថ្ងៃជ័យជម្នះ ៧មករានិង ប្រសិទ្ធពរសូមឲ្យស្មារតីថ្ងៃជ័យជំនះ ៧មករា ឲ្យស្ថិតនៅក្នុងក្រអៅបេះដូងប្រជាជនគ្រប់រូបជា អមតៈផងដែរ ។ បន្ទាប់ពីគណៈអធិបតី និង ភ្ញៀវកិត្តិយស បានធ្វើការលែងព្រាប និង បង្ហោះប៉េងប៉ោង ដើមី្បសុំឲ្យប្រទេសកម្ពុជា ជួបនូវសុខសន្តិភាព និង កិច្ចអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យក៏បានទស្សនាការហែក្បួនព្យុហយាត្រាមហាជន ទៅតាមផែនរបស់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ,ក្បួនមន្ត្រីរាជការ គ្រប់មន្ទីរអង្គភាពក្នុងខេត្ត,ក្បួនមន្ត្រីរដ្ឋបាលក្រុងស្រុក ក្បួនលោកគ្រូអ្នកគ្រូ,ក្បួនសិស្សានុសិស្ស,ក្បួនក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត,ក្បួនក្រុមកាយរឹទ្ធ,ក្បួនក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្ត,ក្បួនសិល្បៈ,ក្បួនកីឡាករ,ក្បួនមហាជន និង ក្បួនបងប្អូនខ្មែរឥស្លាម ជាដើម ។ បានឆ្លងកាត់មុខវេទិកាគណៈអធិបតី និង បានបន្តឆ្ពោះទៅតាមបណ្តាដងវិថីក្នុងក្រុងប្រវត្តិសាស្ត្រសៀមរាប ដែលមានរថយន្តបុស្បុកដែលតុបតែងលម្អទៅដោយក្បាច់រចនា ដែលបង្កនូវអត្ថន័យខ្លឹមសារដ៏ជ្រាលជ្រៅ នៃស្មារតីជ័យជម្នះ ៧មករា រួមទាំងការធ្វើព្យុហយាត្រាទៅតាមផែន របស់មន្ទីរនិមួយៗ ប្រកបទៅដោយសម្លៀកបំពាក់ដ៏ស្រស់ស្រទន់ ក្នុងការបញ្ជាក់ពីចរិកវប្បធម៌ របស់ប្រជាជាតិខ្មែរយើង ជូនដល់មហាជន ភ្ញៀវជាតិ អន្តរជាតិ និង បង្ហាញនូវសុខសន្តិភាពពិននៅកម្ពុជាទៀតផង ៕