ព័ត៌មាន

ឯកឧត្តម ​មាស​ សុភា ​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​កង​កម្លាំង​ CMAC ​នៅ​ស្រុក​ម៉ា​ឡៃ​
នាយកដ្ឋានព័ត៌មាន(៣)
426
704 ឯកឧត្តម ​មាស​ សុភា ​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​កង​កម្លាំង​ CMAC ​នៅ​ស្រុក​ម៉ា​ឡៃ​

     ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​មាស​​ សុភា​​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកម្ម​ពិសេស ​លើ​កិច្ចការ​មីន ​គ្រាប់​មិន​ទាន់​ផ្ទុះ​​ និង​ការ​ងារ​វិស្វកម្ម​​កង​យោធពល​ខេមរ​ភូមិន្ទ​​ អម​ដំណើរ​ដោយ ​​ឯកឧត្តម​ ហេង ​រតនា ​អគ្គ​នាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ CMAC ​រួម​នឹង​មន្ត្រី​ជំនាញ​ដោះ​មីន ​និង​នាយ​ទាហាន​ជាន់​ខ្ពស់​ក្នុង​ខ.ភ.ម ជា​ច្រើន​រូប​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ សំណេះ​សំណាល​ ​និង​ពិនិត្យ​មើល​សកម្មភាព​បោស​សំអាត​មីន​ របស់​កង​កម្លាំង​ប្រតិបត្តិការ​បោស​សំអាត​មីនទី​១​ CMAC​ ដែល​កំពុង​​ធ្វើ​សកម្មភាព​បោស​សំអាត​មីន​ យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​ក្នុង​ភូមិ​សាស្ត្រ​ ភូមិ​ខ្លា​ងាប់ ​ឃុំ​ពង្រ​ ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មាន​ជ័យ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១១​ ខែ​មករា​ ឆ្នាំ​២០១៩​។​ លោក ​សំ វីរ: ប្រធាន​កង​ឯក​ភាព​បោស​សំអាត​មីន​ទី១ ​របស់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ CMAC​ ប្រចាំ​ខេត្ត​បន្ទាយ​ជ័យ​ 

     តាម​ការ​ឲ្យ​ដឹង​ពី​លោក ​សំ វីរ: ប្រធាន​កង​ឯក​ភាព​បោស​សំអាត​មីន​ទី១ ​របស់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ CMAC​ ប្រចាំ​ខេត្ត​បន្ទាយ​ជ័យ​ បាន​រាយ​ការណ៍​ថា៖ ​កង​កម្លាំង​បោស​សំអាត​មីន​ទី១​ CMAC ​បាន​នឹង​កំពុង​ប្រតិបត្តិការ​រុក​រក​គ្រាប់​មីន ​និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​បន្ទាយ​មាន​ជ័យ​។ ​នៅ​ទូរ​ទាំង​ខេត្ត​បន្ទាយ​ជ័យ​  មាន​ចំការ​មីន​សរុប​៣៩២២​កន្លែង ​មាន​ផ្ទៃ​ដី​២៥២៤២​ហិច​តា, ចំការ​មីន​ដែល​បោស​សំអាត​រួច​សរុប​២៣៣៥​កន្លែង​, ស្មើរ​នឹង​ផ្ទៃ​ដី​១១៦៧៨​ហិច​តា, យើង​នៅ​សល់​ចំការ​មីន​ចំនួន​១៥៨៧​កន្លែង​ស្មើរ​នឹង​ផ្ទៃ​ដី​ទំហំ​១៣៥៦៤​ហិច​តា​ទៀត​ ដែល​ត្រូវ​បន្ត​បោស​សំអាត​ និង​រុក​រក​គ្រាប់​មីន​ និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​ភាគ​ច្រើន​សំបូរ​មាន​ច្រើន​ក្នុង​ភូមិ​សាស្ត្រ​តំបន់​ព្រំ​ដែន ​ដែល​រួម​មាន​ក្នុង​ស្រុក​ម៉ាឡៃ​, ស្រុក​អូ​ជ្រៅ​, ក្រុង​ប៉ោយ​ប៉ែត, ស្រុក​ស្វាយ​ចេក​, ថ្ម​ពួក​, ភ្នំ​ស្រុក​, ព្រះ​នេត​ព្រះ​, និង​ស្រុក​បន្ទាយ​អំពិល​​។ ដោយ​ឡែក​នៅ​ក្នុង​ភូមិ​សាស្ត្​រស្រុក​ម៉ា​ឡៃ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​នៅ​មាន​សភាព​ស្មុគ​ស្មាញ​ជាង​គេ ​ដោយ​សារ​តំបន់​នេះសំ​បូរ​ព្រៃ​ឬស្សី​។ ​លោក សំ វីរះ ក៍​បាន​បញ្ជាក់​ដែរ​ថា៖​ ដោយ​សារ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពី​អតីត​កាល​ក្នុង​សម័យ​សង្គ្រាម​ ត្រី​ភា​គី​ ​តំបន់​នេះ​ជា​តំបន់​សមរ​ភូមិ​ក្តៅ ​នៃ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ខ្មែរ​ និង​ខ្មែរ​ បាន​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ និង​ប្រឆាំង​រថក្រោះ ​រួម​នឹង​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កប់​រាយ​ប៉ាយ​ក្នុង​ដី​ ដែល​ជា​ប្រការ​បង្ក​ហានិ​ភ័យ​ដល់​ប្រជាជន​យើង​​។  ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​មាស​​ សុភា​​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកម្ម​ពិសេស ​លើ​កិច្ចការ​មីន ​គ្រាប់​មិន​ទាន់​ផ្ទុះ​​ និង​ការ​ងារ​វិស្វកម្ម​​កង​យោធពល​ខេមរ​ភូមិន្ទ

      ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​សកម្មភាព​កំចាត់​មីន​ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ពង្រ​ ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មាន​ជ័យ​នា​ពេល​នោះ ​នាយ​ឧត្តមសេនីយ៍ ​មាស ​សុភា ​បាន​កោត​សរសើរ​ចំពោះ​ស្មារតី​ លះ​បង់​ខ្ពស់ ​ប្រកប​ដោយ​ភាព​គ្រោះ​ថ្នាក់​ របស់​កង​កម្លាំង​បោស​សំអាត​មីន​ទី១​ CMAC​ ក្នុង​តំបន់​ស្រុក​ម៉ាឡៃ​ ដើម្បី​រំដោះ​ដី​ធ្លី​ជូន​ប្រជាពល​រដ្ឋ​  ។ ឯក​ឧត្តម​ ទេស​រដ្ឋមន្រ្តី​ មាស​ សុភា ​បាន​ក្រើន​រំលឹក​ដល់​បង​ប្អូន​កង​កម្លាំង​ដោះ​មីន​របស់​CMAC ​ក្នុង​ពេល​ប្រតិបត្តិការ​ការ​ងារ​ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ជៀស​វាង​គ្រោះ​ថ្នាក់​ដោយ​សារ​ការ​ដោះ​មីន ​ដោយ​ការ​ធ្វេស​ប្រហែស​។ ឯកឧត្តម ​ទេស​រដ្ឋមន្ត្រី​ មាស​ សុភា ​បាន​បញ្ជាក់​ថា​៖ ដោយ​សារ​សង្គ្រាម​ គឺ​បាន​បន្សល់​គ្រាប់​មីន​គ្រប់​ប្រភេទ​នៅ​ក្នុង​ដី​ជា​ច្រើន ​ដែល​បង្ក​ហា​និ​ភ័យ​ដល់​អាយុ​ជីវិត​ប្រជា​ជន​។ ​ជា​មួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា ​ជំនួស​មុខ​ឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ថ្លែង​អំណរ​គុណ​ផង​ដែរ ​ដល់​អង្គការ​ gmac​ ជប៉ុន ​ដែល​រហូត​មក​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ ទាំ​ង​ស្មារតី​សម្ភារៈ​ថវិកា ​ជា​លក្ខណៈ​មនុស្ស​ធម៌ ​ជួយ​ដល់​សកម្មភាព​បោស​សំអាត​មីន​  រំដោះ​ដី​ធ្លី​ជូន​ប្រជាជន​កម្ពុជា ​ព្រម​ទាំង​បាន​ជួយ​អប់រំ​ដល់​ប្រជាពល​រដ្ឋ​ ឲ្យ​យល់​ដឹង​អំពី​ភាព​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន​ និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​ដែល​នេះ​គឺ​ជា​ការ​រួម​ចំណែក​មួយ​ក្នុង​ការ​ជួយ​អភិវឌ្ឍន័៍​ប្រទេស​កម្ពុជា ​ឲ្យ​មាន​ការ​រីក​ចម្រើន​។ ​នាយ​ឧត្តម​សេនីយ៍​ មាស សុភា ​ក៍​បាន​ចែក​នូវ​អំណោយ​ដល់​ជន​ពិកា​ក្នុង​ស្រុក​ម៉ាឡៃ​ចំនួន​២៥​នាក់​ ដែល​ម្នាក់​ៗ​ អង្ក​២៥kg​, ទឹក​សុទ្ធ​១​កេះ, មី​១​កេះ, និង​ថវិការ​១០​ម៉ឺន​រៀល​ផង​ដែរ​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ